ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣០ ខែមេសា រកឃើញយានយន្តល្មើសចំនួន ០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ១៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ០៨គ្រឿង ម៉ូតូ ០៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ០៨គ្រឿង មានម៉ូតូចំនួន ០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី២៩ ខែមេសាម្សិលមិញនេះ​ ចំនួនគោលដៅសរុប ១៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៦៤គ្រឿង ម៉ូតូ ១១៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៣គ្រឿង មានម៉ូតូចំនួន ៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះ​ របាយការណ៍ដដែល ក៏បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖សហការី​


ចែករំលែក៖