ព័ត៌មានទាន់ហេតុការណ៍៖

តើអោយកូនៗ អតីតភរិយា បានជួបមុខឪពុក ប្តីម្តេចកើត បើខាងភរិយាក្រោយ មិនដឹងយកអ្នកជំងឺទៅព្យាបាលកន្លែងណាពិតប្រាកដផង !

ចែករំលែក៖

ភ្នំពេញ ៖ ជាធម្មតា ក្នុងនាមជាកូនៗ និងអតីតភរិយា ដោយក្តីគោរព ស្រឡាញ់ បានព្យាយាម ធ្វើដំណើរមកពីប្រទេសក្រៅ ដើម្បីបានជួបមុខលោកឪពុក ជួបមុខអតីតស្វាមី សួរសុខទុក្ខ ពេលដែលទទួលដំណឹងថា គាត់មានជំងឺធ្ងន់ធ្ងរ (របេង) ។ ផ្ទុយទៅវិញ ហាក់មិនទាន់បានជួបដូចគោលបំណងរបស់ពួកគាត់នៅឡើយទេ។ គេកំពុងតែឆ្ងល់ថា, តើឪពុកពិតជាដាច់ចិត្តពីកូនៗ ពីអតីតភរិយា ឬក៏ភរិយាក្រោយមានចេតនាណាមួយមិនឲ្យពួកគាត់ជួប ? នេះជាចំណុចសំខាន់ ឆ្ងល់ ខណៈពេលនេះ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរមូលដ្ឋាន មិនដឹងថាអ្នកជំងឺកំពុងស្ថិតព្យាបាលនៅទីណាពិតប្រាកដឡើយ។ 

បើតាម គណនី facebook ឈ្មោះ (Ou Srey Mach) បានបង្ហោះថា “ប្តីនាងខ្ញុំមានគ្រួសារមុនឈ្មោះ តាំង ចិត្រ្តា ប៉ុន្តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ(មានកូន២នាក់ហើយមានប្តីប្រពន្ធរៀងៗខ្លួនអស់ហើយ)បន្ទាប់មកគាត់បានលែងលះគ្នាតាមផ្លូវច្បាប់អស់រយៈពេលប្រហែល២០ឆ្នាំតាមអំណាចសាលក្រមលែងលះនៅសាលាដំបូងរាជធានីភ្នំពេញ ហើយសាលក្រមនេះត្រូវបានអនុវត្តនិងចូលជាស្ថាពររួចរាល់ហើយផងដែរ ក្រោយពេលលែងលះប្តីនាងខ្ងុំបានរៀបការជាមួយនាងខ្ងុំមានសំបុត្រអាពាហ៍ពិពាហ៍(អេតាស៊ីវិល)ត្រឹមត្រូវតាមច្បាប់ ក្នុងអង្គហេតុរឿងនេះប្តីនាងខ្ញុំមានជំងឺរបេង ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយកូនគាត់ក៏បានមកសួរសុខទុក្ខឪពុករបស់ខ្លួនបានប្រហែល២ទៅ៣ថ្ងៃ ក៏កូនគាត់សុំឪពុកថា ម្តាយខ្លួនចង់សួរសុខទុក្ខ ប៉ុន្តែត្រូវបានប្តីនាងខ្ញុំបដិសេធមិនព្រមជួបហើយប្រាប់ថា ប៉ាលែងលះម្តាយកូនដាច់ស្រេចហើយ គឺមិនអាចជួបគ្នាបានទេ ហើយប៉ាក៏មានប្រពន្ធផងដែរ ពេលនោះកូនគាត់មិនស្តាប់ការណែរនាំឪពុកនៅតែចេញទៅក្រៅហៅម្តាយខ្លួនមកពេលនោះ ​ឈ្មោះតាំង ចិត្រា្ត បានឡូឡា ជេបញ្ចោនាងខ្ញុំថា នាងខ្ញុំមីស្រីយកប្តីគេ ហើយថា អញជាប្រពន្ធ ង៉ែងមីស្រីថោកទាប ហើយឈ្មោះតាំង ចិត្រា្ត នោះបានយកទូរស័ព្ទថតរូបនាងខ្ញុំស្រែកខ្លាំងៗប្រាប់ទៅមហាជននៅទីនោះថា មើលមុខមីស្រីយកប្តីគេ ធ្វើអោយអ្នកសម្រាកពេទ្យទាំងអស់ចេញក្រៅបន្ទប់ឆូរឆរ មកមើល ពេលនោះក៏មានមន្រ្តីពេទ្យបានមកចាប់ឈ្មោះតាំងចិត្រ្តា នោះចេញ ហើយដេញចេញអោយនៅក្រៅរបងពេទ្យកាល់ម៉ែត បងប្អូនខាងប្តីនាងខ្ញុំបានមកទទួលនាងខ្ញុំ និងប្តីទៅព្យាបាលនៅមន្ទីពេទ្យឯកជននៅភ្នំពេញប្តីនាងខ្ញុំសម្រាកបាន២ថ្ងៃក៏ចេញមកផ្ទះ បន្ទាប់មកកូនរបស់ប្តីនាងខ្ញុំបានហៅប៉ូលីស អ្នកកាសែត មកឡាយនៅផ្ទះប្តីប្រពន្ធនាងខ្ញុំ ហើយអះអាងថា នាងខ្ញុំជាអ្នកមិនឲ្យអោយជួបឪពុក តែធាតុពិតនាងខ្ញុំមិនបានហាមឃាត់កូនគាត់មិនអោយជួបឪពុកនោះទេ គឺប្តីនាងខ្ញុំខ្លួនគាត់ជាអ្នកមិនចង់ជួបកូនគាត់ខ្លួនឯង ព្រោះថាពេលនោះ ប៉ូលីសប៉ូសបានខលទៅប្តីនាងខ្ញុំថា បងកូនរបស់បងចង់ជួបបង​តើបងជួបកូនឬអត់ ប្តីនាងខ្ញុំឆ្លើយថា គាត់មិនចង់ជួបទេអោយកូនទាំងពីរនាក់ទៅផ្ទះវិញទៅ ចាំជួបថ្ងៃស្អែកព្រោះគាត់ទើបចេញពីពេទ្យចង់សម្រាក ពេលនោះប៉ូលីសប៉ូសសួរគាត់បន្ថែមទៀតថា កូនចង់ជួបបងតាមទូរស័ព្ទតើបងជួបឬអត់ គាត់ថាជួប ហើយក៏បាននិយាយជាមួយកូនទាំង២នាក់តាមទូរស័ព្ទថា ប៉ាសុខសប្បាយមិនអីទេ កូនទៅផ្ទះវិញទៅ ប៉ាចង់សម្រាកស្អែកចាំជួបប៉ានៅខាងក្រៅទៅកុំម៉ោផ្ទះប៉ា កូនរបស់គាត់ក៏ត្រឡប់ទៅផ្ទះវិញ ស្អែកឡើងប៉ូលីសខលមកគាត់ថាថ្ងៃនឹងបងអាចមកជួបកូន នៅប៉ុសប៉ូលីសបានអត់ គាត់ថាគាត់មិនទៅទេ គាត់មិនស្រួលខ្លួនព្រោះគាត់ទើបចេញពីពេទ្យ ពេលនោះក៏ខាងប៉ូលីសខលមកខ្ញុំថាសុំអោយបងជួយនិយាយប្តីបងអោយជួបកូនតិចទៅ ពេលនោះខ្ញុំនិយាយជាមួយប្តីនាងខ្ញុំយ៉ាងយូរ ទើបគាត់ព្រមជួប តែគាត់ជួបនៅផ្ទះក្មួយគាត់ គឺមិនជួបនៅប៉ុសប៉ូលីសទេ ហើយនាងខ្ញុំដឹកគាត់មកផ្ទះក្មួយគាត់ ហើយកូនគាត់ជួបគាត់បាន២ទៅ៣ដង ក៏ប្រាប់ឪពុកថាទៅស្រុកគេវិញហើយ ស្អែកឡើងប្តីនាងខ្ញុំក្តៅក្បាលខ្លាំងថប់ដង្ហើម នាងខ្ញុំក៏យកគាត់ទៅ ពេទ្យៗបាន ស្កេនក្បាលគាត់ឃើញថាគាត់មានជំងឺថ្មីមួយទៀតគឺស្ទះសរសៃឈាមខួរក្បាល ពេទ្យថាមកពីគាត់គិតច្រើនព្រោះថាក្នុងអំឡុងពេលអតីតប្រពន្ធ និងកូនគាត់អុកឡុក ធ្វើអោយគាត់ស្ទះសរសៃឈាមខួរក្បាលវៀចមាត់ និងកម្រើកមួយចំហៀងខ្លួនអត់បាន ទើបនាងខ្ញុំនិងបងប្អូនគាត់បញ្ជូនគាត់ទៅប្រទេសថៃព្យាបាល ដូចនេះរាល់ការផ្សព្វផ្សាយទាំងឡាយ នាងខ្ញុំមិនតបតទេ ព្រោះនាងខ្ញុំនិងបងប្អូនបង្កើតប្តីនាងខ្ញុំឯកភាពគ្នាសំខាន់ព្យាបាលសង្រ្គោះគាត់អោយរស់សិន នាងខ្ញុំមិនប្តឹងតបតវិញទេ ខ្លាចប្តីនាងខ្ញុំឈឺកាន់តែខ្លាំង សូមអោយអតីតប្រពន្ធ និងកូន ឈប់ប្រព្រឹត្តអំពើរខាងលើដើម្បីកុំអោយប៉ះពាល់ដល់ស្ថានភាពជំងឺរបស់ប្តីនាងខ្ញុំ ហើយបច្ចុប្បន្ននេះប្តីនាងខ្ញុំបានធូរស្រាលច្រើនហើយ” ។

សូមរំលឹកផងដែរថា, បើស្ដាប់ការបង្ហោះរបស់គណនី  facebook ឈ្មោះ (Ou Srey Mach) ដូចជាស្រឡាញ់ស្វាមីណាស់ មានចិត្តទូលាយ អោយអតីតកូនៗ និងភរិយាមុន បានជួបសួរសុខទុក្ខឪពុក ប្តី តែធាតុពិត រឿងនេះមិនចឹងទេ ! ខណៈអាជ្ញាធរ និងសមត្ថកិច្ច បានបញ្ជាក់ថា, មិនឃើញអ្នកជំងឺ ឬកន្លែងព្យាបាលនោះឡើយ ខណៈផ្ទះចាក់សោរចោល ។

លោកស្រី ហ៊ុន សុីណាត ដែលគេចាត់ទុកថា, គាត់មានចិត្តធម៌ គោរព ស្រឡាញ់ អាណិត ប្រជាពលរដ្ឋ បានបង្ហោះ លើផេកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា, ក្នុងនាងយាយជាប្រជាពលរដ្ឋម្នាក់សូមសំណូមពរដល់ចៅប្រុសម៉ូវ ម៉ានិតអភិបាលខណ្ឌសែន សុខ រាជធានីភ្នំពេញ ជួយដល់ប្រពន្ធដើម និងកូនៗបានចូលសួរសុខទុក្ខប្ដី និងឪពុករបស់គាត់ដែលមានជំងឺធ្ងន់ធ្ងរនេះផង ។ ហើយសូមផ្ដាំទៅក្មួយស្រី អ៊ូ ស្រីម៉ាច ថាក្មួយដឹងច្បាប់ច្បាស់ហើយថាការរំលោភសិទ្ធិដល់ក្មេងមិនឲ្យទៅសួរសុខទុក្ខឪពុកដែលកំពុងមានជំងឺធ្ងន់ធ្ងរនេះ ។ ម្យ៉ាងក្មួយស្រីធ្វើជាជំនួយការមិនគួរធ្វើយ៉ាងហ្នឹងទេឲ្យកូនៗនិងប្រពន្ធដើមរបស់គាត់បានសួរសុខទុក្ខផងពួកគាត់ខ្លះមកពីប្រទេសអាមេរិកខ្លះមកពីប្រទេសអូស្ត្រាលីមកមើលប្ដីនិងឪពុក ។

ភ្លាមៗនោះ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌ សែនសុខ រាជធានីភ្នំពេញ បានចូល Comment ភ្លាមថា ,(លោកអធិការនគរបាលខណ្ឌ និងលោកមេប៉ុស្តិ៍អូរបែកក្អមកំពុងធ្វើការងារនេះហើយលោកយាយ) ! លោកស្រី ហ៊ុន សុីណាត បានតបវិញថា, ( ចា សូមអរគុណច្រើនចៅ យាយនិងជូនពួកគាត់ទៅសួរសុខទុក្ខដែរ)។ 

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ថា, ខ្ញុំរកមិនឃើញអ្នកជំងឺនៅឡើយទេ មិនដឹងថាគាត់ព្យាបាលនៅកន្លែងណា ពីព្រោះនៅកន្លែងមូលដ្ឋានគាត់រស់នៅនោះមិនឃើញទេ។ 

លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌ សែនសុខ រាជធានីភ្នំពេញ បានប្រាប់ថា, រឿងនេះខ្ញុំបានព្យាយាមខ្លាំងណាស់ ដើម្បីឱ្យកូនៗ និងអតីតភរិយាបានជួប មើលអ្នកជំងឺ សួរសុខទុក្ខ ដូចអ្វីដែលលោកស្រី (លោកយាយ) ហ៊ុន សុីណាត បានលើកឡើង ។ ប៉ុន្តែផ្ទះនៅសង្កាត់អូរបែកក្អម នោះ ទ្វារចាក់សោរជាប់ ដោយមិនដឹងថាយកអ្នកជំងឺទៅព្យាបាលកន្លែងណា។

លោកអភិបាលបានបន្តថា, ខ្ញុំបានចាត់ឱ្យមន្ត្រីមូលដ្ឋាន សមត្ថកិច្ច បានចាំមើលគ្រប់ពេលវេលានៅកន្លែងសង្កាត់អូរបែកក្អម នោះ ប៉ុន្តែមិនឃើញនៅឡើយ ។

សូមបញ្ជាក់ថា, ប្រហែលជាមានអាថ៌កំបាំងណាមួយ រវាងភរិយាក្រោយ ជាមួយនឹងឪពុករបស់កូនៗ និងអតីតភរិយា ដែលបានខិតខំព្យាយាមមកពីក្រៅប្រទេស ខ្លាចស្វាមី ត្រូវផ្ដល់បណ្ដាំមរតកណាមួយ សម្រាប់កូនៗ និងអតីតភរិយា ទើបមានគំនិត យកអ្នកជំងឺទៅឲ្យឆ្ងាយពីកូនៗ និងអតីតភរិយា ដែលពួកគាត់បានសុំត្រឹមតែ ជួបមុខឪពុកជាលើកចុងក្រោយ ជួបអតីតប្ដី ក្នុងនាមជាខ្មែរ តែងតែផ្សារភ្ជាប់ សេចក្តីគោរព ស្រឡាញ់ ដឹងគុណប៉ុណ្ណោះ ។ 

បើមើលនៅក្នុង គណនី facebook ឈ្មោះ (Ou Srey Mach) បានបង្ហោះ ឃើញថាខ្លួនមានការយកចិត្តទុកដាក់ខ្លាំង ចំពោះការពិនិត្យព្យាបាល ថែរក្សា ថែទាំ មើលអ្នកជំងឺ ជាប្តី ប៉ុន្តែធាតុពិត ហេតុអ្វីក៏មានចេតនា យកអ្នកជំងឺមិនឲ្យជួបអតីតកូនៗ និងអតីតភរិយារបស់គាត់នោះ ៕

ដោយ ៖ សហការី


ចែករំលែក៖