ព័ត៌មានទាន់ហេតុការណ៍៖

អត្តពលិកអ៊ុយក្រែននឹងធ្វើពហិការជុំវិញការបារម្ភអំពីការចូលរួមរបស់រុស្ស៊ីសម្រាប់ការប្រកួតជើងឯកយូដូពិភពលោក

ចែករំលែក៖

អត្តពលិកអ៊ុយក្រែននឹងធ្វើពហិការមិនចូលរួមការប្រកួតជើងឯកយូដូពិភពលោកក្នុងខែនេះ ក្នុងប្រទេសកាតានោះទេ ជុំវិញការព្រួយបារម្ភអំពីការចូលរួមរបស់រុស្ស៊ី និងបេឡារុ សហព័ន្ធកីឡាយូដូអន្តរជាតិបានសម្រេចអនុញ្ញាតឱ្យអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុចូលរួមប្រកួតក្នុងលក្ខណៈអព្យាក្រឹត។

ការ​សម្រេច​ចិត្ត​នេះ​នឹង​អនុញ្ញាត​ឱ្យ​កីឡា​យូដូ​កា​ពី​ប្រទេស​ទាំង​នោះ​ចូល​រួម​ក្នុង​ការ​ប្រកួត​ជម្រុះ​សម្រាប់​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤។ សហព័ន្ធយូដូអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា “យើងបានសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតជើងឯកពិភពលោក” ។

កាល​ពី​ខែ​មុនគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ណែនាំ​ឲ្យ​អត្តពលិក​រុស្ស៊ី និង​បេឡារុ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រកួត​ក្រោម​ទង់ជាតិ​អព្យាក្រឹត ប៉ុន្តែ​​នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់ព្រឹត្តិការណ៍អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ២០២៤នោះទេ។

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC ក៏បានផ្តល់អនុសាសន៍ដល់អត្តពលិក និងបុគ្គលិកគាំទ្រដែលគាំទ្រយ៉ាងសកម្មក្នុងសង្គ្រាមនៅអ៊ុយក្រែន ឬដែលត្រូវបានចុះកិច្ចសន្យាជាយោធា មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនោះទេ។

ទោះជាយ៉ាងណាក៏ដោយសហព័ន្ធកីឡាប្រទេសអ៊ុយក្រែន UJF បានចោទប្រកាន់ថា កីឡាយូដូរបស់រុស្ស៊ីមួយចំនួនដែលបានចុះឈ្មោះសម្រាប់ការប្រកួតយូដូជើងឯកពិភពលោកដែលប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី៧ និងថ្ងៃទី១៤ ឧសភា

UJF បានប្រកាសថា យើងមិនឃើញនៅទីនេះអព្យាក្រឹតភាព លក្ខខណ្ឌស្មើគ្នា និងជាស្ពានទៅកាន់សន្តិភាពដូចដែលមានចែងនៅក្នុងដំណោះស្រាយ IJF ស្តីពីការចូលរួមរបស់ក្រុមរុស្ស៊ី និងបេឡារុក្នុងការប្រកួតជើងឯកពិភពលោកនៅទីក្រុងដូហានោះទេ។ យើង​ឃើញ​នៅ​ទី​នេះ​ការ​សម្រេច​ចិត្ត​ដែល​ផ្ទុយ​នឹង​អនុសាសន៍​ចុង​ក្រោយ​បំផុត​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។ យើង​ខក​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធ​យូដូ​អន្តរជាតិ

សហព័ន្ធកីឡាយូដូអន្តរជាតិ IJF បានឲ្យដឹងថា ខ្លួនបានចុះឈ្មោះក្រុមហ៊ុនឯករាជ្យមួយ ដើម្បីធ្វើការពិនិត្យសាវតារលើអត្តពលិករុស្ស៊ី និងបេឡារុសជាមួយនឹងឯកសារយោងជាក់លាក់ចំពោះការឃោសនាសង្គ្រាមដែលអាចកើតមាន

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន IJF បានដកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចេញពីតំណែងជាប្រធានាធិបតីកិត្តិយស ហើយបានលុបចោលព្រឹត្តិការណ៍ Grand Slam នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។កាលពីថ្ងៃសៅរ៍ សហព័ន្ធកីឡាទូកកាណូអន្តរជាតិក៏បានឲ្យដឹងដែរថា អត្តពលិករុស្ស៊ី និងបេឡារុដែលមិនគាំទ្រសកម្មភាពរដ្ឋរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន អាចត្រលប់ទៅការប្រកួតប្រជែងវិញក្នុងនាមជាអព្យាក្រឹត

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖