ខេត្តសៀមរាប ៖ ការប្រកួតកីឡាស៊ីហ្គេម ប្រភេទអត្តពលកម្ម លើវិញ្ញាសារត់ម៉ារ៉ាតុងបុរស-នារី ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ! នេះជាការបញ្ជាក់អោយដឹងពី អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកនេះ ។
សូមបញ្ជាក់ថា, នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសារត់ម៉ារ៉ាតុងបុរស-នារី នៃប្រភេទអត្តពលកម្ម បានចាប់ផ្តើមដំណើរការហើយ នៅតំបន់ប្រាសាទអង្គរវត្ត ក្នុងរយៈចម្ងាយប្រវែង ៤២,១៩៥ គីឡូម៉ែត្រ ដោយការវិលជុំ គឺចាប់ផ្ដើមពីមុខប្រាសាទអង្គរវត្ត ដល់ក្លោងទ្វារដៃឆ្នាំ ខាងជើងប្រាសាទបាយ័ន រួចបត់ត្រឡប់មកវិញ ដោយការវិលជុំ ដែលមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន ។
ដោយឡែកការប្រកួតលើវិញ្ញាសាដើរប្រណាំង ( បុរស-នារី ) ចំងាយ២០ គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅម៉ោង៤រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានអត្តពលិកចំនួន១៥រូប ។
សូមជម្រាបជូនថា វិញ្ញាសាអត្តពលកម្ម ក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ការប្រកួតមានវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅបរិវេនខាងមុខប្រាសាទអង្គរវត្ត ៕
ដោយ ៖ សហការី