ព័ត៌មានទាន់ហេតុការណ៍៖

បច្ចុប្បន្នភាពមេដាយ កម្ពុជាឈរលេខរៀងទី១ ទទួលមេដាយ ១២គ្រឿង ÷ មាស៦ ប្រាក់៤ សំរិទ្ធ២ គិតត្រឹមម៉ោង ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖  ម្ចាស់ផ្ទះកម្ពុជា បំបែកកំណត់ត្រាដោយឈ្នះមេដាយមាស ក្នុងប្រភេទកីឡាទ្រីយ៉ាត្លុង វិញ្ញាសាអាគ័តថ្លុង (ហែលទឹក និងរត់) លើកដំបូងបង្អស់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម តាមរយៈកីឡាការិនី ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដែលធ្វើសម្រេចបានក្នុងថេរវេលា ០០:១៦:០៩ ។ 

អបអរសាទរ កីឡាករ អេ វិរៈខាំឈិតភូថង ឡើងដណ្តើមមេដាយមាស ក្រោយទម្លាក់កីឡាករវៀវណាម លើវិញ្ញាសាប្រយុទ្ធ ដែលរកបាន ៤-១ ពិន្ទុ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។ ហើយតាមរយៈលទ្ធផលនេះ អេ វិរៈខាំឈិតភូថង ក៏បានកក់មេដាយប្រាក់ជាមុនផងដែរ។

លទ្ធផលនេះធ្វើឲ្យ កីឡាករ អេ វិរៈខាំឈិតភូថង ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ជាមួយកីឡាករថៃ Yawanophat។

សូមបញ្ជាក់ថា, បច្ចុប្បន្នភាពមេដាយ កម្ពុជាឈរលេខរៀងទី១ ទទួលមេដាយ ១២គ្រឿង ÷ មាស៦  ប្រាក់៤ សំរិទ្ធ២ គិតត្រឹមម៉ោង ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ។

លោកស្រី ហ៊ុន ម៉ាណា បានបង្ហោះថា, សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស  លើវិញ្ញាសាអាគ័តត្លុង (ហែលទឹក និងរត់) ឯក្កតជននារី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នេះ។ 

ជូនពរកីឡាករ កីឡាការិនីយើងបន្តឈ្នះមេដាយមាសឲ្យបានច្រើនបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖