ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងនឹងមូលដ្ឋាននាវាមុជទឹកដើរដោយថាមពលបរមាណូនៅអូស្ត្រលី

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ បាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញការតវ៉ាប្រឆាំងជំទាស់ទៅនឹងអនាគតមូលដ្ឋាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅឯទីក្រុង Port Kembla ស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS មានទំហំទឹកប្រាក់ ២៤៤.១ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
បាតុកម្មតវ៉ាបានកើតឡើង បន្ទាប់ពីសារព័ត៌មាន ABC បានរាយការណ៍ថាទីក្រុង Port Kembla ដែលជាកំពង់ផែនាំចេញធ្យូងថ្មធំលំដាប់ទី២ នៅក្នុងរដ្ឋ New South Wales ត្រូវបាន ជ្រើសរើសជាទីតាំងមួយសម្រាប់មូលដ្ឋាននាវាមុជទឹកនៅពេលអនាគត។ បើតាមប៉ូលិសអូស្ត្រាលី អ្នកចូលរួមបាតុកម្មតវ៉ាមានចំនួនចន្លោះពី ២,០០០ ទៅ ៥,០០០នាក់ ដែលបាន បង្ហាញពីការជំទាស់នឹងការសាងសង់មូលដ្ឋាននាវាមុជទឹក ក្នុងទីក្រុង Port Kembla មានប្រជាជន ៥,០០០នាក់រស់នៅ ស្ថិតនៅចម្ងាយ ១០២គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង ស៉ីដនី។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles ធ្លាប់បានបញ្ជាក់កាលពីខែមេសាថា មិនទាន់មានការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងទីតាំងសម្រាប់ធ្វើជាមូលដ្ឋាន នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅឡើយទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTV


ចែករំលែក៖