ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញឱ្យដឹងថា គិតត្រឹមម៉ោង ២០ និង១០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានៅបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៣១គ្រឿង ក្នុងនោះមេដាយមាស ១៥គ្រឿង, មេដាយប្រាក់ចំនួន ៩គ្រឿង និងមេដាយសំរិទ្ធចំនួន ៧គ្រឿង។
សូមអានព័ត៌មានលម្អិតបញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ ដូចខាងក្រោមនេះ៖
-កម្ពុជា មេដាយមាស ១៥គ្រឿង ប្រាក់ ៩គ្រឿង សំរិទ្ធ ៧គ្រឿង សរុប ៣១គ្រឿង
-ហ្វីលីពីន មេដាយមាស ៥គ្រឿង ប្រាក់ ៧គ្រឿង សំរិទ្ធ ១០គ្រឿង សរុប ២២គ្រឿង
-ឥណ្ឌូនេសុី មេដាយមាស ៧គ្រឿង ប្រាក់ ៦គ្រឿង សំរិទ្ធ ៨គ្រឿង សរុប២១គ្រឿង
-ថៃ មេដាយមាស ៤គ្រឿង ប្រាក់ ៨គ្រឿង សំរិទ្ធ ១០គ្រឿង សរុប២២គ្រឿង
-ឡាវ មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង សំរិទ្ធ ៦គ្រឿង សរុប ១១គ្រឿង
-វៀតណាម មេដាយមាស ៥គ្រឿង មេដាយប្រាក់ ៥គ្រឿង សំរិទ្ធ ១៣គ្រឿង សរុប ២៣គ្រឿង
-មីយ៉ាន់ម៉ា មេដាយមាស ២គ្រឿង មេដាយប្រាក់ ១គ្រឿង សំរិទ្ធ ៧គ្រឿង
-ម៉ាឡេសុី មេដាយប្រាក់ ២គ្រឿង សំរិទ្ធ ៦គ្រឿង សរុប ៨គ្រឿង
-សឹង្ហបូរី មេដាយមាស ៣គ្រឿង មេដាយប្រាក់ ២គ្រឿង មេដាយសំរិទ្ធ ២គ្រឿង សរុប ៧គ្រឿង
-ប្រុយណេ មេដាយ ០ , ០ , ០
-ទីម័រ ០ , ០ , មេដាយសំរិទ្ធ ០១គ្រឿង
សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើននាក់ទៀតដែលបន្តយកឈ្នះមេដាយមាសជូនជាតិមាតុភូមិកម្ពុជាផងដែរ៕
ដោយ៖សហការី