ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ បន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៤១គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានៅបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៤១គ្រឿង ក្នុងនោះមេដាយមាស ១៩គ្រឿង, មេដាយប្រាក់ចំនួន ១១គ្រឿង និងមេដាយសំរិទ្ធចំនួន​ ១១គ្រឿង។

សូមអានព័តមានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមាមច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖ 

-កម្ពុជា មេដាយមាស​ ១៩គ្រឿង ប្រាក់ ១១គ្រឿង សំរិទ្ធ ១១គ្រឿង​ សរុប​ ៤១គ្រឿង

-ហ្វីលីពីន មេដាយមាស ៧គ្រឿង ប្រាក់ ៩គ្រឿង សំរិទ្ធ ១៤គ្រឿង សរុប​ ៣០គ្រឿង​

-ឥណ្ឌូនេសុី មេដាយមាស ៨គ្រឿង ប្រាក់ ៧គ្រឿង សំរិទ្ធ ១១គ្រឿង​ សរុប​ ២៦គ្រឿង​

-ថៃ មេដាយមាស ៧គ្រឿង ប្រាក់ ១០គ្រឿង សំរិទ្ធ ១៦គ្រឿង​ សរុប​ ៣៣គ្រឿង

-ឡាវ មេដាយមាស ២គ្រឿង មេដាយប្រាក់​ ៤គ្រឿង​ សំរិទ្ធ ៧គ្រឿង​ សរុប​ ១៣គ្រឿង

-វៀតណាម​ មេដាយមាស​ ៦គ្រឿង មេដាយប្រាក់ ១១គ្រឿង សំរិទ្ធ ១៩គ្រឿង​ សរុប​ ៣៦គ្រឿង

-មីយ៉ាន់ម៉ា មេដាយមាស​ ៣គ្រឿង​ មេដាយប្រាក់ ១គ្រឿង សំរិទ្ធ ១០គ្រឿង​ សរុប​ ១៤គ្រឿង

-ម៉ាឡេសុី មេដាយមាស​ ២គ្រឿង​ មេដាយប្រាក់​ ២គ្រឿង សំរិទ្ធ ៩គ្រឿង​ សរុប​ ១៣គ្រឿង

-សឹង្ហបូរី មេដាយមាស​ ៥គ្រឿង​ មេដាយប្រាក់​ ២គ្រឿង​ មេដាយសំរិទ្ធ ៣គ្រឿង​ សរុប​ ១០គ្រឿង

-ប្រុយណេ មេដាយមាស​ ០,​ មេដាយប្រាក់​ ០, មេដាយសំរិទ្ធ ១គ្រឿង​ សរុប​ ១គ្រឿង

-ទីម័រ មេដាយមាស​ ០,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ១គ្រឿង​ សរុប​ ១គ្រឿង៕

ដោយ៖ សហការី


ចែករំលែក៖