ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ជំរុញឱ្យមន្ត្រីបក្សប្រជាជនទាំងអស់ ត្រូវយកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្សខ្លួនឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីបក្សប្រជាជនទាំងអស់យកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្សនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានន័យថា ពេលពួកគាត់ជួបបញ្ហាខ្វះខាត យើងត្រូវជួយពួកគាត់ភ្លាមៗ។

   លោក ឃួង ស្រេង បានជំរុញបែបនេះ នាព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៣នេះ កិច្ចប្រជុំជីវភាពគណបក្សខណ្ឌនិងក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅប្រចាំខែឧសភានិងទិសដៅខែមិថុនាឆ្នាំ២០២៣ នៅទីស្នាក់ការ មន្ទីរគណបក្ស​ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី មន្ត្រីនិងសមាជិកបក្សជាង ២០០នាក់។

    លោកឃួង ស្រេង បានមានប្រសាសន៍លើឡើងថា៖ គណបក្សប្រជាជនកម្ពុជាខណ្ឌ ព្រែកព្នៅរបស់យើងមានស្បៀងអាហារគ្រប់គ្រាន់ ។ ដូច្នេះមន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលសមាជិកបក្សរបស់ខ្លួនអោយបានគ្រប់ ជ្រុងជ្រោយ  មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលមន្ត្រីដែលនៅគៀកកិតជាមួយយើងនេះតែម្តង ដូចជាមន្ត្រីបក្សខណ្ឌ មន្ត្រីបក្សសង្កាត់ ភូមិជាដើម កុំអោយពួកគាត់ លីតែអង្កអោយគេ តែខ្លួនឯងខ្វះខាត់ គេមើលមិនឃើញសោះនោះ ។យើងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារឡើយ។

  ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើងជុំវិញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផងដែរ ដោយលោកបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ ហើយក៏បានទាក់ទាញភ្លៀវទេសចរណ៍អោយមកលេងនៅកម្ពុជាកាន់តែច្រើនផងដែរ។ ព្រឹត្តិការណ៍នេះ ក្រៅពីមិនយកលុយថ្លៃលក់សំបុត្រចូលទស្សនាហើយ រដ្ឋបាលរាជធានីភ្នំពេញនូវបានរៀបចំទីតាំង ផ្ញើយានយន្តមួយចំនួន មិនយកប្រាក់ថែមទៀត។ ជាមួយគ្នានេះយើងបានរឹតបន្តឹង ការប្រមូល ដឹកជញ្ជូនសំរាម រៀបចំអនាម័យបរិស្ថានបានល្អថែមទៀត ។ លោកបញ្ជាថា កម្ពុជាមានអនាម័យបរិស្ថានល្អ នោះសុខភាពប្រជាពលរដ្ឋក៏បានល្អរឹងមាំ មានកម្លាំងកំហែងខ្លាំក្លា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចំរើនរុងរឿង។

      លោក ឃួង ស្រេង សូមអោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត និងចលនានៅក្នុងមូលដ្ឋាន បើគណបក្សផ្សេង សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន យើង យើងទទួលយកភ្លាម ដើម្បីអោយគណបក្ស ប្រជាជនកម្ពុជាបានជ័យជំនៈក្នុងការបោះ ឆ្នោតខាងមុខនេះ ។  គណបក្សប្រជាជនកម្ពុជាបានជ័យជំនៈ នោះកម្ពុជានឹងរក្សាបាននូវសន្តិភាពលើផ្ទៃប្រទេសរហូត ដែលជាឱកាសយ៉ាងល្អ ដើម្បីអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើនថែមទៀត ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

    លោកធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​ខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីរចនាសម្ព័ន្ធគណបក្សខណ្ឌ ដែលមានសាខា បក្សសង្កាត់ចំនួន៥និងសាខាភូមិចំនួន៦៩ មានគ្រួសារបក្សចំនួន៩៥៦៨គ្រួ សារ និងបានបញ្ចូលសមាជិកថ្មីបានចំនួន៣៣៧៨នាក់ ។ ខណ្ឌព្រែកព្នៅមាន២៨មណ្ឌលបោះឆ្នោត និង៨៩ការិយា ល័យបោះឆ្នោត៕

ដោយ ៖ សំរិត


ចែករំលែក៖