ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ​.!! កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា និង​ ភុន ពិសិដ្ឋ​ បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស

ចែករំលែក៖

    ភ្នំពេញ​ ៖​ សូមចូលរួមអបអរសាទរដល់កីឡាករគុនខ្មែរ០២រូបដែលទទួលបានមេដាយមាស​ នោះគឺ​ ទី១​ កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៥គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣​ ។ 

    និងទី២កីឡាករគុនខ្មែរ ភុន ពិសិដ្ឋ ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ប្រភេទទម្ងន់ ៤៨គីឡូក្រាម បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម Duong Duc Bao នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖