ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ ក្នុងខណ្ឌសែនសុខបានបន្តការងារបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបាន១៤នាក់ និងបានចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានឲអំពាវនាវ,សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណខូច បាត់ ហួសសុពលភាព និងគ្រប់អាយុថតថ្មី ស្អែកក្រុមការងារនឹងបន្តថតផ្តល់អត្តសញ្ញាណប័ណ្ណតាមទីតាំងទាំង០៦សង្កាត់ដូចខាងក្រោម និងភ្ជាប់មកជាមួយនូវឯកសារសំបុត្រកំណើត រឺសំបុត្របញ្ជាក់កំណើត ដែលថតចម្លងត្រឹមតាមច្បាប់ដើម និងសៀវភៅស្នាក់នៅ៖
១ -សង្កាត់ទឹកថ្លាចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្ថិ៍ទឹកថ្លា
២ -សង្កាត់អូរបែកក្អមចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម
៣ -សង្កាត់ភ្នំពេញថ្មីចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី
៤ -សង្កាត់គោកឃ្លាងចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង
៥ -សង្កាត់ឃ្មួញចុះធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់
៦ -សង្កាត់ក្រាំងធ្នង់ចុះធ្វើអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយសង្កាត់៕
ដោយ៖ ចន្ទ លីហ្សា