ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដេីរតត្រុកតាមផ្លូវឃេីញទូរស័ព្ទនៅក្នុងផ្ទះដែលម្ចាស់ភ្លេចខ្លួនដាក់ចោលក៏ចូលលួចបានហេីយព្យាយាមរត់គេចខ្លួន តែម្ចាស់ឃេីញទាន់ក៏ស្រែកថាចោរៗផ្អេីលដល់អ្នកជិតខាងជួយដេញចាប់បានប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវតាកន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ សេង ប៉ោងួន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុំ សារឿន ភេទស្រីអាយុ៦៥ឆ្នាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានអង្គុយលេងនៅក្នុងផ្ទះហេីយបានទុកទូរស័ព្ទម៉ាកiPhone x មួយគ្រឿងនៅលេីតុ ខណៈភ្លេចខ្លួនស្រាប់តែមានជនសង្ស័យម្នាក់មិនដឹងដេីរមកពីណាក៏ចូលទៅលួចយកទូរស័ព្ទហេីយព្យាយាមរត់គេចខ្លួន ភ្លាមនោះម្ចាស់ក្រឡេកឃេីញទាន់ដឹងថាបាត់ទូរស័ព្ទក៏ស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាដេញចាប់បានភ្លាមៗ។
ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ