ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្តបុកបង្គោលភ្លេីងបាក់មួយដេីមនិងបណ្តាលឱ្យមនុស្សរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនចំនួន២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបេីករថយន្តលឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម​។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចជិតវត្តភ្នៀត​ ភូមិស្រែអំពិល​ សង្កាត់ស្នោ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡា ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1N-9546​ បេីកបរដោយបុរសជនជាតិចិនម្នាក់រួមនឹងបុរសជនជាតិចិនដូចគ្នាម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដោយសភាពផ្លូវកោងបន្តិចផងនោះក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្តាលឱ្យបាក់អស់ចំនួន១ដេីមដួលដល់ដីនិងធ្វេីឱ្យតែកុងរួមទាំងអ្នករួមដំណើររងរបួសធ្ងន់។ 

   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖