ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Sergio Busquets របស់ Barcelona នឹងចាកចេញពីក្លិបចុងបញ្ចប់រដូវកាលនេះបន្ទាប់ពីស្នាក់នៅ១៨ឆ្នាំ

ចែករំលែក៖

ប្រធានក្រុម Sergio Busquets បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិប Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីលេងឱ្យក្លិបរយៈពេល១៨ឆ្នាំ។ អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះបានលេង៧១៨ប្រកួតឱ្យ Barcelona ដែលជាការប្រកួតច្រើនជាងគេទី៣ក្នុងប្រវត្តិសាស្ត្រក្លិប។

បញ្ជីក្នុងតារាងកិត្តិយសរបស់គាត់ដែលបានឈ្នះជាមួយក្លិបរួមមានពានរង្វាន់ La Liga ចំនួន៨, Copa del Reys ចំនួន៧, Spanish Super Cup ចំនួន៧ និង Champions League ចំនួន៣។

កីឡាករ Busquets បាននិយាយថា “ទោះបីជាវាមិនមែនជាការសម្រេចចិត្តងាយស្រួលក៏ដោយ ខ្ញុំគិតថាពេលវេលាបានមកដល់ហើយ។ ​វា​ជា​ដំណើរ​មិន​អាច​បំភ្លេច​បាន​ ខ្ញុំតែងតែសុបិន្ដចង់លេងជាមួយអាវនេះ និងនៅកីឡដ្ឋាននេះ។ ការពិតបានលើសពីសុបិន្ដទាំងអស់របស់ខ្ញុំ។ វាជាកិត្តិយស ក្តីស្រមៃ ជាប្រភពនៃមោទនភាព ហើយវាមានន័យគ្រប់យ៉ាងដើម្បីការពារ និងតំណាងឱ្យផ្លាកសញ្ញានេះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែមានការចាប់ផ្តើម និងបញ្ចប់។ ខ្ញុំចង់អរគុណមនុស្សទាំងអស់ដែលធ្វើអោយវាអាចទៅរួច តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ”។

Busquets បានចូលរួមជាមួយក្លិបកាលពីឆ្នាំ២០០៥ ក្នុងនាមជាកីឡាករយុវជន ដោយបានឈានទៅក្រុម B របស់ Barcelona មុនពេលបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ក្រោមការដឹកនាំរបស់អ្នកចាត់ការលោកPep Guardiola ក្នុងការប្រកួតលីកឆ្នាំ២០០៨ទល់នឹងក្រុម Racing Santander ។

ខ្សែបម្រើការពារដែលធ្លាប់ឈ្នះពាន European Super Cup ៣ដង និង Club World Cup ៣ដងជាមួយក្លិបយក្សអេស្ប៉ាញរូបនេះ កំពុងតែឈានទៅដល់ការបញ្ចប់អាជីពនៅ Barcelona របស់គាត់ជាមួយនឹងពានរង្វាន់លីកទី៩។

ក្រុម​របស់លោក Xavi មាន​១៣​ពិន្ទុ​ដាច់​លើ​កំពូល​តារាង La Liga ខណៈ​សល់​៥​ប្រកួត​ទៀតចប់រដូវកាល។ ក្នុងរយៈពេល១៥ឆ្នាំរបស់គាត់ជាមួយក្រុមឈុតធំរបស់ក្លិប គាត់បានស៊ុតបញ្ចូលទី១៨គ្រាប់ និង Assists ៤០ដង។

ក្នុងការប្រកាសពីការសម្រេចចិត្តរបស់ Busquets ក្នុងការចាកចេញពី Nou Camp ក្រុម Barcelona បានពណ៌នាគាត់ថា ជា “កីឡាករល្អបំផុតម្នាក់ដែលមិនធ្លាប់ធ្វើជាតំណាងឱ្យក្លិប” ។

អតីតប្រធានក្រុមអេស្ប៉ាញរូបនេះបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែធ្នូ ដោយបានជួយក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០ និងជើងឯកអឺរ៉ុបឆ្នាំ២០១២ ជាមួយក្រុមជម្រើសជាតិរបស់គាត់ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖