ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១៥នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ចំនួន ១៥នាក់​ នេះបេី​​គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១០ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបញ្ជាក់ថា៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៦៩ករណី មានមនុស្ស ២,១៥៩នាក់។ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៤៥សំណើ និងបិទសំណុំរឿង ២៩២សំណើ (រកឃើញមនុស្ស ១,៥៧នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣១នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៦៨ករណី៕

ដោយ​៖សហការី​


ចែករំលែក៖