ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២៣ នេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្ដេចបានបញ្ជាក់ថា ការធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ។ ដូច្នេះដំណាក់កាលនេះសម្ដេចបាននិងកំពុងអនុវត្តវិធានការសុខាភិបាល ជាពិសេសការស្នើសុំអធ្យាស្រ័យចំពោះការអវត្តមាននៅក្នុងកម្មវិធីនានា។
សម្ដេចក្រឡាហោមស ខេង បានសរសេរនៅលើ facebook ថា បងប្អូនជនរួមជាតិជាទីគោរព!
ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។
សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។
ជាមួយគ្នានេះ ខ្ញុំក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយរយៈពេលខ្លី ហើយខ្ញុំនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ។
សូមអរអរគុណ!