ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: David

ម្តាយបង្កើតព្រមប្រគល់ដីជូនកូនស្រីបង្កើតវិញតាមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ

ខេត្តបាត់ដំបង៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់លើ facebook ផ្លូវការលោកថា, នៅក្នុងឆ្នាំ ... Read More »

ស្ត្រីជនជាតិវៀតណាម២នាក់ឆ្លងកូវីដ១៩ នៅខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយ និងកំពុងឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត នៅមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ឱ្យអ្នកសារព័ត៏មានដឹងថា ស្ត្រីជនជាតិវៀតណាម២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានអាជ្ញាធរ នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយហើយ និងកំពុងបន្តឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត ទើបប្រគល់ឲ្យសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការបន្ត។ លោកវេជ្ជបណ្ឌិត ... Read More »

លោកស្រី ស៊ូជី រងការចោទប្រកាន់ ទទួលសំណូក៥៥០ពាន់ដុល្លារ អាចជាប់គុក១៥ឆ្នាំ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី ស៊ូជី បន្ថែមបទល្មើសមួយទៀត គឺបំពានច្បាប់ ប្រឆាំងអំពើពុករលួយ អាចប្រឈមនិឹងការជាប់គុក១៥ឆ្នាំ។ ពេលនេះលោកស្រីស៊ូជីទទួលរងការចោទប្រកាន់៥ករណីផ្សេងគ្នា ក្រោយការធ្វើរដ្ឋប្រហារ ហើយយោធាចាប់ឃុំខ្លួនលោកស្រី។ បណ្តាញទូរទស្សន៍ជាតិ MRTV បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រីស៊ូជី ... Read More »

នាវាចម្បាំងរុស្ស៊ីផ្ទះឆេះ មនុស្ស ៧នាក់រងរបួសធ្ងន់

សារព័ត៌មានរុស្ស៊ី បានផ្សាយថា មានករណីផ្ទុះនៅលើនាវាចម្បាំងរុស្ស៊ី ដែលចតនៅតំបន់កំពង់ផែទីក្រុង Fokino បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស ។ ប្រភពព័ត៌មានបានឲ្យដឹងថា «ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលកម្លាំងទាហានកំពុងតែយកមីស៊ីលបុកចេញពីនាវាខាងលើ ក៏ស្រាប់តែមានសំឡេងផ្ទុះឆេះយ៉ាងខ្លាំងធ្វើឲ្យដងសន្ទូចបាក់ស្រុតចុះ។ ករណីផ្ទុះខាងលើបណ្តាលឲ្យមនុស្ស៧នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។ នៅពេលនេះក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីបណ្តាលឲ្យផ្ទុះឆេះកើតឡើងនេះ។ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម: ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង

ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ... Read More »

គណៈដឹកនាំសាសនាឥស្លាមកម្ពុជា ផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស

ភ្នំពេញ​៖ ដើម្បីចូលរួម​បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» លោក សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសសេចក្តីណែនាំ ស្តីពីការផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ... Read More »

ទៅបង់សំណាញ់ធ្លាក់ទឹកជ្រៅលង់ស្លាប់ខ្លួនឯងនៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបង់សំណាញ់នៅខ្នងទំនប់ហើយធ្លាក់ទៅទឹកជ្រៅ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចតាមៀវ ភូមិសារ៉ាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯល ... Read More »

យោធភូមិភាគទី៥ទទួលអំណោយជាម៉ាសពីសប្បុរសជន

ខេត្តបាត់ដំបង៖ នាយកក្រុមហ៊ុន Golden Town លោកណុប ណារ៉ា និង លោកស្រីនិង លោក ឧកញ៉ា ស៊ីន ឃន និងលោកស្រីព្រមទាំងក្រុមការងារ បានផ្តល់ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ... Read More »

សូមប្រយ័ត្ន! ក្រុមអ្នកវិទ្យាសាស្ត្រដាណឺម៉ាក​ ថា៖មនុស្សចាស់ងាយឆ្លងម្តងទៀត​ ខណៈអ្នកធ្លាប់ឆ្លង និងជាសះស្បើយពីកូវីដ-១៩ អាចមានអង់ទីករប្រឆាំងវីរុសនេះ៦ខែ

អន្តរជាតិ​៖​ បើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពី វិទ្យាស្ថាន ស្តេធិន ស៊ែរឹម (Staten Serum Institute) ប្រទេស​ដាណឺម៉ាក បានអះអាងថា​ ចំពោះ​អ្នកដែលធ្លាប់ឆ្លង និងជាសះស្បើយពី COVID-19 អាចមានអង់ទីករការពារប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញសេចក្តីណែនាំ ចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈើ ធី ឌី (HTPs)នៅកម្ពុជា !

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញសេចក្តីណែនាំ ស្តីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈើ ធី ឌី (HTPs) ... Read More »

ករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលីសអាមេរិក ខណៈប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ​;​ ពេល​នេះ​អ្នក​ជំនាញ​កំពុងស៊ើបអង្កេត

អន្តរជាតិ​៖ បើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលីស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។ ... Read More »

អនុប្រធានាធិបតីអាមេរិក​ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី

អន្តរជាតិ​៖​ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានបង្ហាញខ្លួនលើវេទិកាអន្តរជាតិលើកដំបូងនៅថ្ងៃទី១៦ ខែមីនា នាកិច្ចប្រជុំស្តីពីសមភាពយេនឌ័រ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី ដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ស្របពេលទ្ធិប្រជាធិបតេយ្យជាសកលកំពុងមានបញ្ហា។ ជាក់ស្ដែង​លោកស្រី កាម៉ាឡា ... Read More »

លោករដ្ឋមន្ត្រីក្រសួងអប់រំ ស្តីបន្ទោស ដល់លោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម ប្រព្រឹត្តកំហុសឆ្គងដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះអ្នកជំងឺកូវីដ-១៩ ម្នាក់បានចូលរួម

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិត ស្តីបន្ទោស ទៅលើលោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន ... Read More »

កិច្ចប្រជុំបណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៨

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានបើកកិច្ចប្រជុំលើកទី១៨ (ACDFM-18) តាមប្រព័ន្ធវីដេអូ ដោយភាគីកងទ័ពកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ... Read More »

រថយន្តមួយគ្រឿងបុកម៉ូតូបណ្តាលឲ្យកើតជាអគ្គិភ័យ និងស្លាប់មនុស្សម្នាក់នៅនឹងកន្លែង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចន្លោះ គីឡូម៉ែត្រ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ អុិចសង់ទ័រ គ្មានស្លាកលេខ ពណ៌ខ្មៅ ... Read More »

រថយន្តកុងតឺន័​របុក​រង្វង់​មូល​រូប​ក្រពើផ្អើលអ្នកភូមិកំពុងដេកទាំងយប់នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងកណ្ដាលយប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងតែដេកលង់លក់ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង ​បើក​បុក​រង្វង់​មូល​រូប​ក្រពើបណ្ដាលអោយ​​ខូចខាត​គ្រឹះ​រូបសំណាក​ក្រពើ​អស់​មួយ​ចំហៀង​ប៉ែក​ខាងជើង​សំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋក្បែនោះ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលា​ម៉ោង​១០និង២០នាទី​យប់ ​ថ្ងៃទី ១៧ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅ​រង្វង់​មូល​រូប​ក្រពើ ស្ថិតនៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ... Read More »

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ... Read More »

លួចទូរស័ព្ទគេបាន៤ថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនរួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូន ជនសង្ស័យ១នាក់រួមទាំងវត្ថុតាង បន្ទាប់ទទួលបណ្ដឹងពីម្ចាស់ទូរស័ព្ទ ថាជនសង្ស័យរូបនេះបានលួចទូរស័ព្ទខ្លួនកាលពីប៉ុន្មានថ្ងៃមុន ។ ជនសង្ស័យរួមទាំងទូរស័ព្ទ១គ្រឿង បានបញ្ជូនមកដល់ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ... Read More »

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន៤៨៣,២០៤ ដុល្លារអាមេរិក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែងនៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែងនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ។ លោក មិកាមិ ... Read More »

ថ្លើមធំមែន! ជនជាតិចិន២នាក់ ហ៊ានលួចយកថ្នាំញៀនចូលកន្លែងចត្តាឡីស័ក

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា មានស្រីស្រស់ប្រុសស្អាតជនជាតិ២នាក់បានបញ្ជាទិញថ្នាំញៀនយកចូលទៅកន្លែងចត្តាឡីស័ក។ ជនជាតិចិនទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ និងកំពុងរៀបចំបណ្ដេញចេញពីកម្ពុជា។ លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ... Read More »

ក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិតក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជនក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងធ្វើឱ្យសង្គមជាតិមានចលាចល។ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងកើតឡើងនៅតាមសហគមន៍នេះ អ្នកសារព័ត៌មានទាំងវិទ្យុ កាសែត ទូរទស្សន៍ ... Read More »

វិជ្ជមានកូវីដ-១៩ ចំនួន២នាក់ថ្មីទៀតដែលម្នាក់ជាអ្នកនិពន្ធនៅហង្សមាសនិងម្នាក់ទៀតពាក់ព័ន្ធតារាកំប្លែង ស្រីអុីត

ភ្នំពេញ៖ ការធ្វើតេស្តលើកទី២បានឱ្យដឹងថា អ្នកនិពន្ធល្បីឈ្មោះម្នាក់ទៀតនៅហង្សមាសគឺលោក ម៉ម មិថុនា រកឃើញវិជ្ជមានកូវីដ-១៩ ។ ក្រោយពីរកឃើញវិជ្ជមានជំងឺនេះ សមាជិកគ្រួសាររបស់លោកចំនួន៥នាក់ទៀតក៏ត្រូវបានសង្ស័យថាមានវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផលនៅឡើយទេ។ លោកម៉ម មិថុនាបានក្លាយជាបុគ្គលិកទី៨របស់ក្រុមហ៊ុនហង្សមាសហើយដែលរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះបន្ទាប់ពីលោក ណុប បាយ៉ារិទ្ធិ អ្នកនាង ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នការចេញ ចូលផ្ទះមានបន្ទប់ជួលនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ(MOSSO Bar& Restaurant) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក ម៉ែន ប៊ុន ម្ចាស់ផ្ទះមានបន្ទប់ជួលនៅជាប់បារ ភោជនីយដ្ឋានម៉ូសូ (MOSSO Bar&Restaurant) ស្ថិតនៅផ្លូវលេខ២១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវត្ថុ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តល់គ្រឿងបរិភោគ និងថវិកា ៥លានរៀល ជូនដល់ក្រុមគ្រួសារសពលោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ដែលជាករណីស្លាប់លេីកទី១ នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ឡៅ វណ្ណា អាយុ៥០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ ... Read More »

ក្រសួងអប់រំ ពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ ... Read More »

រដ្ឋបាលស្រុកស្រុកកោះធំ ខេត្តកណ្ដាល សម្រេចឲ្យផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់ខ្លួនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការចម្លងទ្រង់ទ្រាយធំ

ខេត្តកណ្ដាល, រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ,ភូមិព្រែកស្បូវ,ភូមិព្រែកស៊ឹង) មេត្តាជ្រាបថា៖ ដោយសារបច្ចុប្បន្នស្ថានភាពនៃការចម្លង និងរីករាល ដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺ កូវី១៩ ... Read More »

រដ្ឋសភាជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប

ភ្នំពេញ, សេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រ កម្ពុជា ២០២១/២៥៧៩(RSP) និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖ ១- ... Read More »

ព័ត៌មានបឋម! ឆេះរថយន្តមួយគ្រឿងដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ មានករណីរថយន្តមួយគ្រឿងត្រូវបានភ្លើងឆាបឆេះដោយមិនដឹងមូលហេតុ ស្ថិតនៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទៅដល់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ និងគ្រប់គ្រងកន្លែងកើតហេតុ បានហើយ ... Read More »

បើករថយន្តសុីទែនសាំងក្នុងល្បឿនលឿនងងុយដេកផងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តក្រចេះ៖ រថយន្តសីុទែនសាំងមួយគ្រឿងត្រូវអ្នកបើកបរបើកក្នុងល្បឿនលឿនមិនប្រងប្រយ័ត្នបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងស្លាប់អ្នករួមដំណើរម្នាក់និងអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍រថយន្តសុីទែនសាំងក្រឡាប់ធ្លាក់ផ្លូវនោះបានកើតឡើងនៅវេលាម៉ោង២៣ៈ១០នាទីយប់ ថ្ងៃទី១៦ខែមិីនាឆ្នាំ២០២១លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង) ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨៦-៣៨៧ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ។ ប្រភពបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនោះគឺរថយន្តម៉ាកហីុយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ៤A- ៧៩៦២បើកបរក្នុងទិសដៅពីត្បូងទៅជើង ដែលមានអ្នកបើកបរឈ្មោះណុប ស៊ន់ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរុង ... Read More »

ជិះម៉ូតូមិនប្រកាន់ស្តាំក្នុងល្បឿនលឿនត្រូវរថយន្តបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងស្លាប់ម្នាក់

ខេត្តក្រចេះ៖ បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្តាំត្រូវរថយន្តបើកបរបញ្ច្រាស ទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យស្លាប់នៅនិឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ៈ១០នាទីថ្ងៃទី១៣ ខែមិីនាឆ្នាំ២០២១ ត្រង់ចំណុចកែងបត់តាសេកក្នុងភូមិ ហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៧៣ពីទីរួមស្រុកឆ្លូងទៅស្រុកតំបែរ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេ ... Read More »