ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: David

មន្រ្តីទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រអិលជើងធ្លាក់ចូលជ្រោះរមណីយដ្ឋានទឹកធ្លាក់ថ្មដា

ខេត្តពោធិ៍សាត់៖ មន្រ្តីការិយាល័យទូរទស្សន៍ជាតិប៉ុស្ដិ៍លេខ១០នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រអិលជើងធ្លាក់ចូលជ្រោះរមណីដ្ឋានទឹកធ្លាក់ថ្មដាតូច បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរនៅគ្រាដែលកំពុងបំពេញប៉េសកកម្ម។ ករណីគ្រោះថ្នាក់មន្រ្តីទូរទស្សន៍ធ្លាក់ចូលជ្រោះរមណីដ្ឋានខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១កើត ខែសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

ស្អែកនេះ! កម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ មានទឹកប្រាក់ ជាង៧លានដុល្លារ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស បានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកជាផ្លូវការ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ។ ... Read More »

ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលជំងឺ COVID-19 ចិនផ្អាកការនាំចូលសាច់មាន់ពីអាមេរិក និងបិទរោងចក្រមួយនៅក្រុងប៉េកាំង

អន្តរជាតិ៖ អាជ្ញាធរចិននបានបញ្ជាឲ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង និងផ្អាកការនាំចូល ផលិតផលសាច់មាន់ពីក្រុមហ៊ុនអាមេរិកមួយចំនួន កាលពីថ្ងៃអាទិត្យទី២១ ខែមិថុនាម្សិលមិញនេះ ដោយសារតែបារម្ភពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ បើតាមអាជ្ញាធរគយចិន ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាមេរិក ថាយសាន់ (Tyson Foods) ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុនមួយនេះ នៅសហរដ្ឋអាមេរិក មានករណីឆ្លងCOVID-19 ជាចង្កោម។ អាជ្ញាធរគយចិន បានបន្ថែមទៀតថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន Tyson Foods ដែលបានមកដល់ទឹកដីចិនរួចហើយ នឹងត្រូវបានរឹបអូស ខណៈរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងទីក្រុងប៉េកាំង ក៏ត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្នផងដែរ បន្ទាប់ពីបុគ្គលិកជាច្រើននាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ។ សូមជម្រាបថា ការសម្រេចចិត្តខាងលើ បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់នៃការឆ្លង COVID-19 ក្រោយមានសេចក្ដីរាយការណ៍ ពីការរកឃើញករណីឆ្លងជាចង្កោមនៅក្នុង ក្នុងរោងចក្រមួយចំនួននៅប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ៕ដោយ៖ស តារា Read More »

ប្រជាការពារភូមិឃាត់យុវជនម្នាក់លួចម៉ូតូគេប្រគល់ឲ្យមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖  យុវជនម្នាក់ ឈ្មោះម៉ាតូអាយុ ២៤ឆ្នាំរស់នៅ ភូមិវត្តរំដួល ឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបង បានយកម៉ូតូគេ១គ្រឿង ពណ៌លឿង ខ្មៅ អត់ស្លាកលេខម៉ាក ហ្សូមើ (ZOME) ត្រូវបានប្រជាការពារភូមិឃាត់ខ្លួនបញ្ជូនឲ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតករណីលួចម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី ... Read More »

ទីក្រុងព្យុងយ៉ាង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ដើម្បីសងសឹកនឹងទីក្រុងសេអ៊ូល

អន្តរជាតិ៖ កូរ៉េខាងជើង នឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូលដែលបើកដៃឲ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានបញ្ជាក់ថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ៣,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ»។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។ បច្ចុប្បន្ន ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕ដោយ៖ស តារា Read More »

បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, ... Read More »

សូមជនរួមជាតិ…រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា!

ភ្នំពេញ៖ សត្វលលកស្លាបបៃតង- Emerald Dove​ ជាប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ​ និងមានវត្តមាន​ពេញ​មួយ​ឆ្នាំ​ ។ បក្សីលលក​ស្លាប​បៃតង​ មានទំហំពី​ ២៣-២៧​សង់​ទីម៉ែត្រ​ ហេីយបក្សី​ឈ្មោល​ គេសម្គាល់​មាន​បន្ទូល​ក្បាល​ពណ៌​ខៀវខ្ចី​ ថ្ងាសនិងចិញ្ចេីមពណ៌​ស​ ចុងខ្នងអង្កន់ខ្មៅ-ស​ ស្មា-ស​ ... Read More »

ព្រឹកស្អែក… អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង»

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែមិថុនា ... Read More »

លោក បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាសទី១ និងបំពាក់ឋានន្តរសក្កិជូនដល់យោធិននៃកងរាជអាវុធហត្ថជាច្រើនរូប

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី–ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និង ពិធីបំពាក់ឋានន្តរស័ក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូនដល់នាយ នាយរងដែលមានស្នាដៃល្អផងដែរ។ ក្នុងពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរងក្រុង–ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំជាច្រើនរូបផងដែរ៕ដោយ៖ស សម Read More »

អាសូរណាស់លោកអើយ! ខំរត់ម៉ូតូឌុបទាំងយប់ដើម្បីចិញ្ចឹមគ្រួសារ ត្រូវចោរចាក់សម្លាប់ប្លន់យកម៉ូតូទៅបាត់ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យហៅជិះ លុះដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពយកវត្ថុរឹងចាក់សម្លាប់ រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលំមួយកន្លែង ភូមិចំបក់ជ្រំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី យុន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិព្រេជឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។ មន្រ្តីដដេលបន្តថា យោងតាមដំណើររឿងបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យឌុបទៅភូមិចំបក់ជ្រំ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ យកវត្ថុមុតស្រួចចាក់ពីក្រោយ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ហើយម៉ូតូជិះគេចខ្លួនបាត់។ សមត្ថកិច្ចបញ្ជាក់ថា៖ ករណីនេះ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញសាកសពក៏រាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕ដោយ៖ស តារា Read More »

រឿងព្រេង​ទាក់ទង​នឹង​កាន់​ដាវ​សំពះ​ការ និង​ពិធី​រម្ងាប់​កន្ទេល​ខ្នើយ

និទានពីព្រេងមកថាក​ថា មាន​មន្ត្រី​ធំ​ម្នាក់2 ជា​អ្នក​បម្រើ​ស្ដេច នៅ​នគរ​ពារាណសី ។ ព្រះ​មហា​ក្សត្រិយ៍ ស្ដេច​ទ្រង់​ប្រើ​នាម៉ឺន​នោះ ឲ្យ​ដើរ​ត្រួត​ត្រា​មើល​ស្រុក​ទេស​ជន​បទ​ក្នុង​ព្រះ​នគរ ព្រោះ​ប្រជាជន​ចេះ​តែ​បះបោរ ។ មន្ត្រី​នោះ ក៏​នាំ​សេនា​ទាហាន​ចេញ​ទៅ​ដល់​ភូមិ​មួយ នៅ​ស្រុក​ក្រៅ ។ នៅ​ភូមិ​នោះ ... Read More »

ព្រលានយន្តហោះថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណជាង២ពាន់ហិកតា ក្នុង​ទឹក​ប្រាក់ប្រមាណ១,៥០០លាន​ដុល្លារ

ខេត្ត​កណ្តាល​ ៖​ យោង​តាម​ទំព័រ​ហ្វេសប៊ុក​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សរសេរ​បង្ហោះបង្ហាញ​ថា​ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងចំណែក​ដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តត្រួតពិនិត្យសុខភាព វាស់កំដៅ ដល់នាយ នាយរង និងពលទាហាន ជាប្រចាំដើម្បីបង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ខណ្ឌ បន្តចេញល្បាតដើម្បីការពារសន្តិសុខ សុវត្ថិភាព នឹងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ នៅតាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។ មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួនថា កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។ នៅពេលរសៀលកម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលនាំគ្នាហាត់ប្រាណ លេងកីឡា ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។ បច្ចុប្បន្នកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ–១៩ ៕ដោយ៖ស តារា Read More »

ភេសជ្ជ:ផ្សំពីម្សៅរមៀតនិងទឹកដោះគោជួយសុខភាពលោកអ្នកច្រើនយ៉ាងនិងឲ្យស្បែកស្រស់ថ្លា

មនុស្សគ្រប់រូបជាពិសេសសុភាពនារីដែលចង់មានសុខភាពមាំមួននិងមានស្បែកសាច់ស្រស់ស្អាត គួរតែយល់ដឹងឬសាកល្បងហូបភេសជ្ជ:ផ្សំដោយមើមរុក្ខជាតិដែលអាចជួយការពារជំងឺផ្សេងៗបាន។ លោកអ្នកគួរសាកល្បងលាយបញ្ចូលធាតុផ្សំម្សៅរមៀត និងទឹកដោះគោបញ្ចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នកគឺវាពិតជាប្រសើរណាស់ចំពោះសុខភាពរាងកាយទាំងមូល ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗនិងមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាពរបស់លោកអ្នក។ ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ លោកអ្នកគួរសាកល្បងនូវវិធីធ្វើទឹកដោះគោរមៀតដូចខាងក្រោម÷ គ្រឿងផ្សំ៖ ទឹកដោះគោស្រស់ ១កែវ,ម្សៅរមៀត ... Read More »

តារាស្រីChompoo Araya កំពុងតែលេចធ្លោក្នុងមជ្ឈដ្ឋានយុវវ័យនៅប្រទេសថៃ

ប្រទេសថៃ៖ ក្នុងមជ្ឈដ្ឋានបច្ចុប្បន្នក្នុងប្រទេសថៃនណាៗដែលថា មិនស្គាល់តារាជួរមុខ Chompoo Araya ដែលតារាស្រីរូបនេះ ត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេស សម្គាល់ឃើញថា នាងចូលចិត្តប្រើបា្រស់របស់ថ្លៃ មានម៉ាកល្បីៗទៀតផង។ យ៉ាងណាមិញ តារាស្រីរូបនេះ តែងតែប្រើជីវិតហ៊ឺហារឡូយឆាយ ជាពិសេស ... Read More »

ទៅកម្សាន្តភ្នំគូលែនកុំភ្លេចបង្ហួសទៅកម្សាន្ត«​ប្រាសាទដំរីក្រាប​» នៅកណ្ដាលព្រៃ

ខេត្ត​សៀមរាប​៖ អ្នកទេសចរជាច្រើនដែលបានទៅកម្សាន្តរមណីយដ្ឋានភ្នំគូលែន ច្បាស់ជាមិនបានចាប់អារម្មណ៍ថា ក្រៅពីទស្សនាព្រះបដិមាមួយព្រះអង្គដ៏ធំ នៅលើកំពូលភ្នំនិងងូតទឹកឈូកម្សាន្តនោះ គឺនៅមានប្រាសាទដំរីក្រាប​» ឬ «​ប្រាសាទ​ក្របី​ក្រាប​»មួយទៀតនៅក្បែរនោះ ដែលគួរឲ្យទាក់ទាញផងដែរ។ «​ប្រាសាទដំរីក្រាប​» ឬ «​ប្រាសាទ​ក្របី​ក្រាប​» ជា​ប្រាសាទ​មួយ ស្ថិតក្នុង​ដែនដី​អតីត​រាជធានី​បុរាណ​ម​ហិ​ន្ទ្រ​បព​ត៌​លើ​ខ្នងភ្នំ​គូលែន​។ ប្រាសាទនេះមានទីតាំងនៅភូមិអន្លង់ធំ ... Read More »

លែងកន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ១០០ក្បាល ទៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គ

ក្រចេះ÷​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បានលែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ចំនួន​១០០​ក្បាល ឲ្យទៅរស់នៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គវិញកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ មន្រ្តីអង្គការ WCS បាននិយាយថាពិធី​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ មានការចូលរួមពី ... Read More »

ផ្លែឈើ៣មុខគួរឲ្យកូនញ៉ាំពេលកូនរៀនតាមអនឡាញ

តាមការស្រាវជ្រាវបង្ហាញថាបើឲ្យកូន​អ្នករៀន​តាម​អន​ឡាញ គួរតែឲ្យគេញ៉ាំផ្លែឈើអ្វីខ្លះ? ខាងក្រោមនេះជាការរកឃើញចំណីជំនួយដល់ភ្នែកកូនមិនម្ញូបពេលប្រឹងរៀនតាមអនឡាញ÷ ទី១ឲ្យកូនញ៉ាំផ្លែប៉ោម ព្រោះ​ក្នុង​ផ្លែឈើ​មួយ​នេះ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ខ្ពស់​ណាស់ ថែមទាំង​មាន​ផ្ទុក​វីតាមីន​ជាច្រើន ដោយ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​រឹងមាំ​ខ្លាំង ហើយ​អាច​ការពារ​ភ្នែក​របស់​កូន​បាន​ទៀតផង​។​ ទី២ឲ្យញ៉ាំ​ផ្លែ​ចេក ក៏​ជា​ផ្លែឈើ​ដែល​អ្នក​ម្តាយ​គួរតែ​យក​ឲ្យ​កូន​ញ៉ាំ​ដែរ ព្រោះ​ក្នុងនោះ​ក៏​សម្បូរ​ទៅដោយ​សារធាតុ​ដែល​អាចជួយ​ដល់​សុខភាព​កូន ព្រមទាំង​ភ្នែក​កូន​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ចេក​នេះ ទើប​ល្អ​ចំពោះ​សុខភាព​របស់គេ​។​ ... Read More »

ពិសាកាហ្វេជ្រុលហើយពិបាកក្នុងខ្លួន ត្រូវធ្វើដូចម្តេច?

លោកអ្នកចូលចិត្តផឹកកាហ្វេ តែមិនបានដឹងថាកាហ្វេវាមានភាពវិជ្ជមានឬអវិជ្ជមានអ្វីខ្លះជាមួយសុខភាព? ការពិតជាតិកាហ្វេអ៊ីន​ គឺ​អាច​ជួយ​ដាស់ស្មារតី​របស់​យើង ប៉ុន្តែនៅពេលផឹកវាច្រើនពេកទៅអាចផ្ដល់ផលប៉ះពាល់មួយចំនួន​ដូចជា​ពិបាក​ក្នុង​ការ​គេង ចង្វាក់​បេះដូង​កើន​ឡើង និង​ធ្វើឲ្យ​មាន​អាការៈ​ញ័រ​ទ្រូងជាដើម។ គេអាចមានចម្ងល់ថាតើគួរធ្វើយ៉ាងដូចម្តេចដើម្បីកម្ចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយបាន? កាហ្វេអ៊ីនអាចនឹងកើតមានផលប៉ះពាល់ច្រើនម៉ោង ប្រសិនជា​យើង​ផឹក​កាហ្វេ សូដា ភេសជ្ជៈប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីន​ផ្សេង​ទៀត​ក្នុង​បរិមាណ​ច្រើន។ ចូរចាំថានៅ​ពេល​ជាតិកាហ្វេអ៊ីន​ចូល​ទៅ​ក្នុង​រាងកាយ​យើង មិនមាន​វិធី​អ្វីឲ្យ​យើង​កម្ចាត់ជាតិកាហ្វេអ៊ីនពីរាងកាយទេមានតែចាំឲ្យ​ជាតិ​កាហ្វេអ៊ីន​សាប​ទៅ​ដោយ​ខ្លួន​ឯងប៉ុណ្ណោះ។ ... Read More »

PHOKEE THRA SPORTS CLUB គ្មានទំនួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួនសូម្បីបន្តិច

ភ្នំពេញ៖ PHOKEE THRA SPORTS CLUB ជាទីតាំងហាត់ប្រាណបែបទំនើប និងសេវាតម្លៃខ្ពស់បំផុតនៅកម្ពុជា ក្នុងការបើកបម្រើឱ្យអតិថិជន ។ ជាទូទៅភាគច្រើន PHOKEE THRA SPORTS CLUB ទទួលអតិថិជន ក្នុងកម្រិតជីវភាពធូរធា ,អ្នកធំក្នុងស្ថាប័នរដ្ឋ ,បរទេស ។ល។ ខណៈយល់ឃើញថា៖ មានសុវត្ថិភាព សុខភាព ភាពទាន់សម័យ មានកម្រិតទទួល​ខុសត្រូវលក្ខណះស្តង់ដារប៉ុន្តែផ្ទុយទៅវិញ បុគ្គលិក ... Read More »

ចំនួនអ្នកស្លាប់នៅអាមេរិកឡើងដល់ ជាង១សែននាក់ហើយ

អាមេរិក៖គិតមកដល់ព្រឹកថ្ងៃទី២៧ខែឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ទៅ១០០ .៥៧៩នាក់ហើយ។ ចំណែកអ្នកឆ្លងវិញក៏បានកើនឡើងដល់ទៅជាង១,៧លាននាក់ផងដែរ។ អាមេរិកមានអ្នកស្លាប់ដំបូងគេបង្អស់ដោយកូវីដ-១៩គឺនៅដើមខែមីនាឆ្នាំ២០២០ ហើយបើគិតមកដល់ថ្ងៃទី៣១ ខែមីនា អាមេរិកមានអ្នកស្លាប់តែ៣៨០៧នាក់ប៉ុណ្ណោះ។ ចាប់ពីខែមេសាមកដល់ថ្ងៃទី២៧ ខែឧសភា(ជិត២ខែ)អាមេរិកមានអ្នកស្លាប់ដល់ទៅជិត១សែននាក់ ។ កាលពីថ្ងៃទី៧ ខែមេសា អាមេរិកមានអ្នកស្លាប់កើនឡើងដល់១ម៉ឺននាក់ ... Read More »

ពលរដ្ឋអាមេរិក៣៩លាននាក់អត់ការងារធ្វើ លោកត្រាំប្រកាសកាន់ទុក្ខ៣ថ្ងៃពេលមានពលរដ្ឋស្លាប់១សែននាក់

អាមេរិក៖កូវីដ-១៩ រហូតមកដល់ពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិក រហូតដល់៣៨,៦លាននាក់អត់ការងារធ្វើដោយសារតែការបិទប្រទេស។ បើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ មានពលរដ្ឋអាមេរិក២,៤៣លាននាក់ផ្សេងទៀត ក៏អត់ការងារធ្វើដែរ។ រីឯចំនួននេះនៅតែតិចជាងកាលពីសប្ដាហ៍មុន ក៏ប៉ុន្ដែវានៅតែជាតួលេខមួយដ៏ខ្ពស់បំផុត នៅអាមេរិក ... Read More »

ស្ត្រីក៏អាចធ្វើអ្វីគ្រប់យ៉ាងបានដូចបុរស «បង្កើតកូនបានបញ្ជាយន្តហោះចម្បាំងក៏បាន»

ស្ត្រីបច្ចុប្បន្នមិនមែនចេះតែវិលជុំក្នុងចង្ក្រាន ផ្ទះបាយនោះឡើយ ដោយស្ត្រីក៏ជាអ្នកជំនួញធំដ៏ជោគជ័យ ជាមេដឹកនាំជោគជ័យ ជាមេបញ្ជាការកងទ័ពដ៏មានឥទ្ធិពល នឹងរឹងមាំបំផុត… ។ លើសពីនេះទៅទៀត ស្ត្រីក៏មានភាពទន់ភ្លន់ ថែទាំងកូនចៅ បម្រើក្រុមគ្រួសារបានយ៉ាងល្អទៀតផង។ កន្លងមកនៅក្នុងប្រទេសផ្សេងៗ ដូចជា អាមេរិក អឺរ៉ុប ... Read More »

អ្នកស្លាប់ដោយកូវីដ១៩ នៅអាមេរិក នឹងកើនឡើងជាង១០ម៉ឺននាក់ នៅថ្ងៃទី១ខែមិថុនា

តាមមជ្ឈមណ្ឌុលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានព្យាករណ៍ថា នៅថ្ងៃទី១ខែមិថុនា អាមេរិក នឹងមានអ្នកស្លាប់ដល់ទៅជាង១០ម៉ឺននាក់។ ជាមួយគ្នានេះដែរនៅលើពិភពលោកវិញ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងថ្មីដល់ទៅ ៩៥ ៩៩៤នាក់ និងមានអ្នកស្លាប់ ដល់ទៅ ៤៩៣៥ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍ ព្រះករុណា និងព្រះវររាជមាតាជាតិ

ភ្នំពេញ៖នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍ ... Read More »

ដោយសារតែភ្លើងប្រចណ្ឌ អតីតប្តីចិត្តអប្រិយវាយសម្លាប់ប្រពន្ធរួចរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់

ខេត្តកណ្តាល៖ ករណីឃាតកម្មមួយបានកើតឡើង ដែលសមត្ថកិច្ចបានអះអាងថាឃាតករ អតីតជាប្តី បានធ្វើសកម្មភាពដាល់ដើមទ្រូងជនរងគ្រោះជាប្រពន្ធ បណ្តាលអោយដួលផ្កាប់មុខ រួចត្រូវបាន សាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ តែបានស្លាប់ដោយសារអាការៈធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២០វេលាម៉ោង១៦និង៣០ នាទី នៅចំណុច ចិញ្ចើមផ្លូវបេតុងចូលវត្តស្អាងភ្នំខាងកើតស្ពាន ... Read More »

Update ៖ អុីរ៉ង់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតខុសបច្ចេកទេសស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់

មកទល់ពេលនេះមិនទាន់មានព័ត៌មានតួលេខច្បាស់លាស់ស្តីពីចំនួនអ្នកស្លាប់ រងរបួស និងបាត់ខ្លួនដោយសារតែសមយុទ្ធទាហានជើងអុីរ៉ង់ទឹកបាញ់មីស៊ីលខុសបច្ចេកទេសទៅត្រូវចំនាវាចម្បាំងរបស់អុីរ៉ង់មួយគ្រឿងទៀត។ តាមប្រភពព័ត៌មាន ផ្លូវការរបស់អុីរ៉ង់ FARS នៅថ្ងៃទី១១ខែឧសភាបានដកស្រង់ សេចក្តីប្រកាសរបស់កម្លាំងទាហានជើងទឹកអុីរ៉ង់មកបញ្ជាក់ថា មានទាហានតែម្នាក់ប៉ុណ្ណោះស្លាប់ និង២០នាក់រងរបួស។ប៉ុន្តែមានព័ត៌មានសន្និដ្ឋានជាច្រើនទៀតបានផ្សាយថា មានទាហាន ២០ស្លាប់ និងបាត់ខ្លួន៤០នាក់។ នៅពេលនេះសារព័ត៌មានល្បីៗនៅលើពិភពលោកគឺ Al ... Read More »

អាជីវកម្មបូមខ្សាច់មួយសម្ងំលួចលាក់បូមខ្សាច់គ្មានច្បាប់នៅតំបន់មាត់បឹងព្រៃលិចទឹកក្នុងឃុំទឹកហូត

ខេត្តកំពង់ឆ្នាំង ៖ ម៉ាស៊ីនបូមខ្សាច់មួយកន្លែងកំពុងដាក់ដំណើរការបូមខ្សាច់យ៉ាងរំភើយ ដោយគ្មានការរំខានពីមន្រ្តីជំនាញ និងអាជ្ញាធរនោះឡើយ បើទោះបីជាទីតាំងបូមខ្សាច់មួយនេះ ត្រូវបានគេប្រាប់ថានៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយក្តី។  បច្ចុប្បន្នឈ្មួញបានលួចយកទៅដាក់បូមខ្សាច់ជាប់មាត់បឹងខ្លរក្នុងភូមិឈូងព្រាល ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។  ប្រជាពលរដ្ឋម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ជារៀងរាល់ថ្ងៃម៉ាស៊ីនបូមខ្សាច់នេះបានធ្វើសកម្មភាពបូមតាំងពីព្រឹកដល់ល្ងាច ... Read More »

តុលាការសម្រេចឃុំខ្លួនស្ត្រី២នាក់បងប្អូនបង្កើតព្រួតគ្នាវ៉ៃជនរងគ្រោះ ខឹងមកទារលុយដែលខ្លួនជំពាក់អោយរងរបួស

ខេត្តកណ្តាល៖ លោក អឿង វណ្ណា ចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាលនៅល្ងាចថ្ងៃទី១០ ខែឱសភា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតនិងគ្នា ដែលធ្វើសកម្មភាពវៃទៅលើជនរងគ្រោះអោយមានរបួស ដោយខឹងមកទាលុយដែលខ្លួនជំពាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ហិង្សាដោយចេតនា តាមមាត្រា២១៧ ... Read More »

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ៖ «ហាមដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ !»

ភ្នំពេញ៖«ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់…»។ នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ បើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ... Read More »