អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ៖ ពីរសៀលថ្ងៃទី១០ដល់ព្រឹកថ្ងៃទី១១ខែកញ្ញា លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារជាបន្តបន្ទាប់នៅក្រុងBaojiខេត្តShaanxiនិងក្រុងTianshuiខេត្តGansu ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ នៅក្រុងBaoji លោកXiJinpingបានចុះត្រួតពិនិត្យការងារនៅសារមន្ទីរគ្រឿងសំរឹទ្ធក្រុងBaojiនិងឧទ្យានអេកូឡូស៊ីទន្លេWeihe ដើម្បីស្វែងយល់ពីសភាពការណ៍បង្កើនការអភិរក្សនិងប្រើប្រាស់វត្ថុបុរាណក្នុងតំបន់ក៏ដូចជាការងារអភិរក្សនិងគ្រប់គ្រងអេកូឡូស៊ីទន្លេWeihe។នៅក្រុងTianshui លោកXiJinpingបានចុះត្រួតពិនិត្យការងារនៅវត្តFuxiនិងរូងភ្នំMai jishanជាដើម ដើម្បីស្វែងយល់ពីសភាពការណ៍ជំរុញការអភិរក្សនិងបន្តវេនសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ក្នុងតំបន់និងការអភិវឌ្ឍឧស្សាហកម្មផ្លែឈើដែលមានលក្ខណៈទំនើបនៅតំបន់ភ្នំ ៕
ដោយ ៖ សិលា