ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: David

មហាអំណាច​យោធា​ពិភពលោកចិន៖ បាន​ក្លាយជា​ភាគី​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ

អន្តរជាតិ៖ ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក Zhang Jun បានរិះគន់​សហរដ្ឋអាមេរិក ​ដែល​មិន​អនុវត្តតាម​សន្ធិសញ្ញា​នេះទោះជា​ប្រធានាធិបតី អូ​បា​ម៉ា បាន​ចុះហត្ថលេខា​ហើយ​ក្ដី ។ ប៉ុន្តែនៅ​ថ្ងៃទី​៦ ខែកក្កដាថ្មីៗនេះ មហាអំណាច​យោធា​ពិភពលោកចិន បាន​ក្លាយជា​ភាគី​នៃ​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ ដែលជា​កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ទាត់ចោល​ដោយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​នៅថ្ងៃទី​៦ ខែកក្កដា លោក Zhang Jun តំណាងចិន​ប្រចាំ​អង្គការសហប្រជាជាតិ និយាយថា ការចូលរួម​របស់​ចិន​ពេលនេះ បង្ហាញ​ពី​ភាពស្មោះត្រង់ និង​ការតាំង​ចិត្ត​របស់​ចិន​ក្នុង​ការរក្សា​ប្រព័ន្ធគ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ ការគាំទ្រ​ពហុភាគី​និយម និង​ការបង្កើត​សហគមន៍​វាសនា​តែមួយ​។​លោក Zhang Jun បន្ថែមថា លោក​បានប្រគល់​លិ​ខិត​តូ​បក​រណ៍​របស់​ចិន​ដើម្បី​ចូលរួម​ក្នុង​សន្ធិសញ្ញា​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ​ហើយ​។ ​សូមជម្រាបថា ចិនបានប្រកាស​ពី​បំណង​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មួយ​នេះ​តាំងពី​ចុងឆ្នាំ​២០១៩ មក​។ រហូតមកដល់​ខែមិថុនា ឆ្នាំ​២០២០ថ្មីនេះសភា​ប្រជាជន​ចិន បានអនុម័ត​លើ​ការចូលរួម​នេះ ហើយក៏​ក្លាយជា​សមាជិក​ទី​១០៧ នៅពេលនេះ​ទៅ​។ ​គួរបញ្ជាក់ថា សន្ធិសញ្ញា​គ្រប់គ្រង​ជំនួញ​អាវុធ​នេះ លេច​ជា​រូបរាង​នៅ​ឆ្នាំ​២០១៣ បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​ស​ប្រជាជាតិ​។ សន្ធិ​ស​ញ្ញ​នេះ មាន​គោលដៅ​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​ពិភពលោក​ដែលមាន​តម្លៃ​ប្រមាណ​៧០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ វា​ក៏មាន​គោលដៅ​លើ​ការបញ្ចៀស​ការរត់ពន្ធ​អាវុធ​ដែល​អាច​ធ្លាក់​ដល់ដៃ​ក្រុម​បំពាន​សិទ្ធិមនុស្ស​ផងដែរ​។ អាវុធ​ដែល​ស្ថិតក្រោម​សន្ធិ​ស​ញ្ញ​នេះ​មាន​ចាប់ពី​កាំភ្លើង​ធម្មតា មី​ស៊ី​ល រហូតដល់​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​។ ​ប៉ុន្តែ​សន្ធិ​ស​ញ្ញ​នេះ មិន​ត្រូវបាន​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គោរព​តាម​ឡើយ បើទោះជា​មហាអំណាច​មួយ​នេះ​ជា​ភាគី​មួយ​ក្ដី​។លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​អ្នកចុះហត្ថលេខា​សន្ធិសញ្ញា​នៅ​ឆ្នាំ​២០១៣ តែ​ព្រឹទ្ធសភា​មិនបាន​ផ្ដល់​សច្ចា​ប័នឡើយ​មកដល់ពេលនេះ​។ លោក ត្រាំវិញ បាន​និយាយ​កាលពី​ឆ្នាំមុន ថា អាមេរិក​នឹង​ដក​ឈ្មោះ​ជា​ហត្ថលេខី​វិញ ហើយ​បន្ទាប់មក អាមេរិក​ក៏​ជូនដំណឹង​ទៅកាន់​អង្គការសហប្រជាជាតិ​ថា ខ្លួន​មិនមាន​កាតព្វកិច្ច​អ្វី​ក្រោម​សន្ធិសញ្ញា​នេះ​ទៀតឡើយ​។ ​លោក Zhang​បន្តថា ប្រទេស​មហាអំណាច ត្រូវ​ដើរតួ​ជា​គំរូ​តាមរយៈ​ការចូលរួម​ក្នុងការ​ការពារ​សណ្ដាប់​ធ្នាប់​អន្តរជាតិ នីតិរដ្ឋ តួនាទី​របស់​អង្គការសហប្រជាជាតិ និង​ប្រព័ន្ធ​ពហុភាគី​និយម​ផងដែរ​។​ មិនតែប៉ុណ្ណោះលោក បាន​រិះគន់​ខ្លាំង​ចំពោះ​ទង្វើ​ឯកតោភាគី​បែបនេះ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក ដោយលោក អះអាងថា ប្រទេសមួយ​នោះ បាន​ដើរ​ចេញពី​ការប្ដេជ្ញាចិត្ត​អន្តរជាតិ ហើយ​ចាប់ផ្ដើម​សកម្មភាព​ឯកតោ​ភ​គី​និយម​។ ​ដោយឡែក​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា ចិន​ជា​ប្រទេស​ផលិត​អាវុធ​ធំ​ទី​ពីរ​មួយ និង​បាន​នាំចេញ​អាវុធ​ច្រើន​ផងដែរ​នា​ឆ្នាំ​កន្លងទៅ​។ ចំណែក​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​ស​ស្រាវជ្រាវ​សន្តិភាព​ស្តុក​ខុល ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ចិន​ជាប់​ចំណាត់​ទី​៥ ជា​ប្រទេស​នាំចេញ​អាវុធ​ច្រើនជាងគេ​របស់​ពិភពលោក​៕ដោយ៖ស តារា Read More »

ស្ត្រីម្នាក់ចាក់បំពេញថ្ពាល់ដោយខ្លួនឯងរហូតដល់ប៉ោង នាងនិយាយថាផ្ទៃមុខរបស់នាងមុនពេលមិនទាន់ចាក់ដូចសត្វកណ្ដុរ

អ៊ុយក្រែន៖ មិនគួរឲ្យជឿទេដែលស្ត្រីម្នាក់មានឈ្មោះថា Anastasiia Pokreshchuk វ័យ៣១ឆ្នាំ មកពីរដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន បានញៀននឹងការចាក់បំពេញថ្ពាល់ រហូតមកទល់ពេលនេះ នាងចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ២,០០០ដុល្លារអាមេរិកហើយ។ នាង Anastasiia បានប្រាប់សារព័ត៌មានឲ្យដឹងថា រូបនាងបានចាក់អាសុីត Hyaluronic ជាច្រើនដងទៅក្នុងថ្ពាល់ បន្ទាប់ពីទស្សនាការបង្រៀនរបស់វេជ្ជបណ្ឌិតនៅលើបណ្ដាញអុីនធើណេត នាងក៏យល់ស្របដែរថា វាពិតជាមានគ្រោះថ្នាក់ ប៉ុន្ដែនាងចូលចិត្តយ៉ាងខ្លាំង និងមិនមានគម្រោងបញ្ឈប់ឡើយ។ ទន្ទឹមនឹងនេះដែរ នាងគិតថា ... Read More »

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជូនដំណឹងស្តីពីច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់–ពិឃាតសត្វសុនខ(ឆ្កែ) ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការណែនាំពីគណអភិបាលខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធ៌ម ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទវប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ)ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ)មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង …។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់–ទិញ–ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថាមានការធ្លាក់ចុះនូវតម្លៃមនុស្សធម៍ គុណធម៍ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ (Four Paw) ។ ដោយឡែកការដើរទាក់–លក់–ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ,១១៣ , ១១៥ នៃច្បាប់នេះ ។ អាស្រ័យហេតុនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ–លក់ ពិឃាតសត្វសុនខ(ឆ្កែ) ទាំងអស់ និងសាធារណៈជននឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖ស តារា Read More »

អតីតតារាឆ្នើម Maldini មិនប្រាកដអំពីអនាគតនៅ AC Milan ទេ ក្នុងនាមជាគ្រូបង្វឹកបច្ចេកទេស

កីឡាករ Paolo Maldini អតីតតារាឆ្នើមរបស់ AC Milan បានសារភាពថា គាត់មិនច្បាស់ទេថាតើគាត់នឹងនៅតែជាគ្រូបង្វឹកបច្ចេកទេសនៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅព្រឹកថ្ងៃពុធនេះ។ ការថ្លែងរបស់គាត់បែបនេះបន្ទាប់ពីមានរបាយការណ៍ជាច្រើននៅក្នុងបណ្តាញសារព័ត៌មានអ៊ីតាលីថា ក្រុម ... Read More »

ក្រុម Chelsea បំបាក់ Crystal Palace ឡើងឈរចំណាត់ថ្នាក់លេខ៣

ក្រុមតោខៀវ Chelsea កំពុងធ្វើបានល្អដោយរំកិលខ្លួនឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយទទួលបានជ័យជម្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣ទល់២ នៅក្នុងការប្រកួតនៅឯកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃទី៧ កក្កដាម្សិលមិញ។ ... Read More »

អតីតតារាចម្រៀង ម៉ូលីកា សម្រាលកូនស្រីមុខគួរឲ្យខ្នាញ់

ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានសម្រាលកូនស្រីដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០។ កូនស្រីដំបូងណត់ឈាមរួមគ្នាជាមួយស្វាមីនេះនឹងកាន់តែធ្វើឲ្យនាងកាន់តែមានសុភមង្គល។ កូនស្រីរបស់ ម៉ូនីកា មានឈ្មោះថា”នុន ច័ន្ទម៉ូនីតា”ដែល មានទម្ងន់៣,៥គ្រ.ក្រ។ មុនសម្រាលម៉ូលីកា ត្រូវបានស្វាមីរៀបចំតុបតែង នៅជុំវិញគ្រែសម្រាលតែម្ដងដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។សារជាច្រើននៅលើបណ្ដាញសង្គមត្រូវបានអ្នកគាំទ្រម៉ូលីកា ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដរបន្ទាប់ ... Read More »

ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹករយៈពេល ៤ខែ

ភ្នំពេញ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគ្រូបង្វឹករយៈពេល ៤ខែ ដល់សិក្ខាកាមជិត ១០នាក់ ឲ្យក្លាយគ្រូបង្វឹក កីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិប ... Read More »

ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ

ខេត្តស្ទឹងត្រែង៖ រតនគិរី៖ ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ក្នុងនោះឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត។ រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា។ លោក ថុន ... Read More »

បើករថយន្តទាក់ខ្សែភ្លើងដាច់ជា២ចុះទៅរើសចេញពីផ្លូវត្រូវខ្សែភ្លើងឆក់ស្លាប់

ខេត្តសៀមរាប៖ បុរសម្នាក់បានបាតបង់ជីវិតដោយសារចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆាំ ២០២០ ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ។ មន្តី្រនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា ... Read More »

បេក្ខភាពប្រធានាធិបតីអាមេរិក​ ចូ ប៊ៃឌីន​ប្រកាសថា នឹងនាំអាមេរិកចូលទៅកាន់​WHOវិញពេលឈ្នះឆ្នោត

អាមេរិក៖ មិនទុកឲ្យយូរនោះឡើយ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំណើរការនីតិវិធី​ដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ​បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ Joe Biden ចេញមុខប្រកាសទៅកាន់មហាជនអាមេរិកថា​ លោកនឹងបញ្ជូនអាមេរិក ចូលទៅកាន់អង្គការសុខភាពពិភពលោកវិញក្រោយជាប់ឆ្នោត។ នៅលើបណ្តាញសង្គម ... Read More »

អាមេរិកចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

អាមេរិក៖ តាមអ្នកសារព័ត៌មាន​ TTXVN ​ប្រចាំនៅអាមេរិក​ សមាជិកព្រឹទ្ធសភាអាមេរិកលោកRobert Menendez នៅថ្ងៃទី​៧ខែកក្កដា បានប្រកាសថា​សេតវិមាន បានចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក​​WHO និងកាត់ផ្តាច់រាល់ទំនាក់ជាមួយអង្គការសុខភាពលំដាប់ទី១លើពិភពលោកនេះ ក្នុងពេលដែលកូវីដ​១៩ កំពុងរាលដាលខ្លាំងនៅអាមេរិក។ នៅលើបណ្តាញសង្គមTwitter សមាជិកព្រឹទ្ធសភាអាមេរិក ​លោកMenendezបានបញ្ជាក់ថា ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន១៥រូប

ភ្នំពេញ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន១៥រូប ត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២ ... Read More »

ម្សិលមុិញ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៤៧៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​៧ កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៤៧៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើយោងតាម របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា ៖ ... Read More »

កម្មកររោងចក្រយីហោ​ “ហាណា(ខេមបូឌា)១អុីន “ ផ្ទុះការតវ៉ាជាលេីកទី២ក្រោយពីមិនមានដំណោះស្រាយជូនពួកគាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះកម្មករកម្មការិនីរោងចក្រផលិតសម្លៀកបំពាក់«ហាណា(ខេមបូឌា)១អុីន» ដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​ បានផ្ទុះការតវ៉ាជាលេីកទី២​ ដោយមានកម្មករប្រហែល១០០នាក់ តំណាងចូលរួមដោះស្រាយឲ្យសមាជិកជិត៧៦០នាក់ នាំគ្នាដង្ហែរក្បួនតវ៉ាចេញពីមុខរោងចក្រ ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចអគ្គមហាសនាបតីតេជោហ៊ុន សែន ដើម្បីសុំឲ្យសម្ដេចជួយ ។ ... Read More »

អុីស្រាអ៊ែលបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យ

ក្រសួងការពារជាតិអុីស្រាអ៊ែលបានប្រកាសឲ្យដឹងថាផ្កាយរណបOfek-16គឺជាផ្កាយរណបស៊ើបអង្កេតជំនាន់ថ្មីជួយដល់កម្លាំងទាហានបង្កើនសកម្មភាពតាមដានសត្រូវយ៉ាងល្អ។ ការបាញ់បង្ហោះផ្កាយរណបដោយប្រើប្រាស់កាំជ្រួចមីសីលShavit-2បញ្ចូនផ្កាយរណប Ofek-16នៅទីតាំងទាហានអាកាសនាព្រឹកថ្ងៃទី៦ខែកក្កដា។ រដ្ឋមន្រ្តីក្រសួងការពារជាតិអុីស្រាអ៊ែលលោកBenny Gantzបានបញ្ជាក់ទៀតថាកម្លាំងទាហានអុីស្រាអ៊ែលនឹងខិតខំអភិវឌ្ឍវិស័យការពារជាតិកាន់តែប្រសើរឡើងទប់ស្កាត់រាល់ការគំរាមកំហែងពីសត្រូវ ពិសេសគឺប្រទេសអុីរ៉ង់។ អុីស្រាអែលបានខិតខំអភិវឌ្ឍវិស័យយោធា ក្នុងពេលដែលរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីណេតាន់យ៉ាងហូគ្រោងពង្រីកទឹកដីកាន់តែធំក្រោមការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ៕ Read More »

អាមេរិក៖ អ្នកជំងឺ COVID-19 បន្តកើនឡើងយ៉ាងខ្លាំង ខណៈអាជ្ញាធរកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ

អន្តរជាតិ៖ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការកើនឡើងវិញនៃករណីឆ្លង COVID-19 ខណៈសភាពឆ្លងកាន់តែធ្ងន់ធ្ងរជាងមុន បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ រដ្ឋមួយចំនួនក្នុងប្រទេសរបស់ខ្លួន ។ មិនតែប៉ុណ្ណោះអាជ្ញាធរអាមេរិក កំពុងមានការព្រួយបារម្ភបន្ថែមពីនេះទៀតថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមាន សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថា ថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លែងមានការគំរាមកំហែងទាំងស្រុង។ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាព ទទួលព្យាបាលអ្នកជំងឺដ៏ច្រើនលើសលប់ បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។ បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 ជិត ១៣០,០០០នាក់ក្នុងចំណោមអ្នកឆ្លងសរុប ២.៨លាននាក់ ហើយក្នុងរយៈពេល ០៤ថ្ងៃនៃកក្កដានេះ រដ្ឋចំនួន ១៥ បានរាយការណ៍ពីការកើនឡើង នៃករណីឆ្លងយ៉ាងគំហុក ជាពិសេសគឺរដ្ឋតិចសាស់តែម្ដង ដែលមានករណីឆ្លងថ្មីៗដល់ទៅ ៨,២៥៨នាក់ ពេញមួយថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលចំនួនអ្នកជំងឺបច្ចុប្បន្ន សម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនដល់ ៧,៨៩០នាក់ បើធៀបទៅនឹង ០២សប្ដាហ៍មុនមានតែ ៣,២៤៧នាក់តែប៉ុណ្ណោះ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជិត ៣លានករណី ក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់ និងជាសះស្បើយវិញ១.២៨លាននាក់ ឈរនៅលំដាប់លេខ ១ លើពិភពលោក៕ដោយ៖ស តារា Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៤០០០ ឈុត (Kits) ទៅប្រគល់ជូនដល់សុខាភិបាលដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាននៅទីស្តីការក្រសួងបរិស្ថានដោយមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំជាព្រះសង្ឃ មន្ត្រីនៃក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំពិគ្រោះយោបល់ ... Read More »

អាជ្ញាធរឧតុនិយមចិន៖ ប្រកាសអាសន្ន «កម្រិតពណ៌លឿង» ក្រោយគ្រោះធម្មជាតិព្យុះភ្លៀង កំពុងបង្កការបំផ្លេចបំផ្លាញ នៅតំបន់នានាស្ទើរទូទាំងប្រទេស

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បានចេញផ្សាយថា អាជ្ញាធរឧតុនិយមចិន បានប្រកាសអាសន្ន «កម្រិតពណ៌លឿង» ខណៈព្យុះភ្លៀង ដែលជាគ្រោះធម្មជាតិ កំពុងបង្កការបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ នៅតាមតំបន់នានាស្ទើរទូទាំងប្រទេស ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានដកស្រង់តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានប្រកាសជូនដំណឹងនៅថ្ងៃចន្ទនេះ ពីមជ្ឈមណ្ឌលឧតុនិយមជាតិចិន បានឲ្យដឹងថា ចាប់ពីថ្ងៃចន្ទនេះរហូតដល់ព្រឹកថ្ងៃអង្គារ នឹងមានព្យុះភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់មួយចំនួនធំដូចជា សៀហៃ(Shanghai),ជាងស៊ូ (Jiangsu), ជីជាំង (Zhejiang), អានហ៊ុយ (Anhui), ជាំងស៊ី (Jiangxi), ហ៊ូប៉ី (Hubei), ហ៊ូណាន (Hunan), ឆុងឈីង(Chongqing), គួយចូវ (Guizhou), យូណាន (Yunnan) និងហៃឡុងជាំង (Heilongjiang)។ ក្នុងសេចក្តីប្រកាសជូនដំណឹងដដែលនេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានសង្កត់ធ្ងន់ទៀតថា តំបន់ខាងលើនេះនឹងមានបរិមាណទឹកភ្លៀងលើសពី ៨០មីលីម៉ែត្រក្នុងមួយម៉ោងអមដោយ ផ្គររន្ទះ និងខ្យល់បក់ខ្លាំងផងដែរ។ នៅចំពោះស្ថានការណ៍បែបនេះ អាជ្ញាធរក្នុងតំបន់បានណែនាំ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចបង្កឡើងដោយព្យុះទឹកភ្លៀង ក្នុងកម្រិតខ្ពស់មួយនេះ។ គួរបញ្ជាក់ថា ចាប់តាំងពីខែមិថុនាមក ទឹកភ្លៀងបានបន្តបក់បោកផ្នែកធំៗ នៅភាគខាងត្បូងប្រទេសចិន ខណៈពេលដែលទឹកទន្លេជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងនេះ បានកើនឡើងដល់កម្រិតប្រកាសអាសន្ន។ សូមជម្រាបថា ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្ន ស្តីអំពីគ្រោះធម្មជាតិចំនួន ០៤កម្រិត ដែលពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច (បង្គួរ) បន្ទាប់មកទៀតពណ៌លឿង (មធ្យម) និងចុងក្រោយពណ៌ខៀវ ដែលជាកម្រិតធូរស្រាលជាងគេ៕ដោយ៖ស តារា Read More »

បុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលមិនដឹងមូលហេតុ

ភ្នំពេញ​៖​ បុរសម្នាក់បានធ្វេីសកម្មភាពចង.កសម្លាប់ខ្លួនក្នុងបន្ទប់ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង៣០នាទីព្រលប់​ ថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ២០២០​ នៅបន្ទប់ជួលលេខ៥១​ ភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ សពជនរងគ្រោះឈ្មោះវ៉ែន​ គឹមសុខ​ ភេទប្រុសអាយុ៣០ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុបងប្អូនជនរងគ្រោះបានចេញមកពីធ្វេីការរោងចក្រខណះមកដល់បន្ទប់ជួលក៏រុញទ្វាបន្ទប់ជួលស្រាប់តែឃេីញជនរងគ្រោះចង.កជាប់និងធ្នឹមស្លាប់បាត់ទៅហេីយទេីបរាយការទៅសមត្ថកិច្ចតែម្តង។ ... Read More »

នគរបាលល្បាតពេលយប់ឃាត់ខ្លនជនសង្ស័យម្នាក់មានឧបករណ៍សម្រាប់កាច់កម៉ូតូ

ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលល្បាតពេលយប់ពួនស្ទាក់ឃាត់ខ្លួនព្រោះមានការសង្ស័យលុះពេលសួរនាំទៅទើបធ្លាយរឿងលួចម៉ូតូ២គ្រឿងក្នុងមូលដ្ឋាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២០នៅចំណុចមុខផ្ទះលេខ៩៤B តាមផ្លូវលេខ១០៣ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ រុន ទីយ៉ា ... Read More »

ឃាត់ខ្លួនបុរសម្នាក់ ពីបទលួចរថយន្តរបស់បុគ្គលិកក្រុមហ៊ុន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលទួលស្វាយព្រៃ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទលួចរថយន្ដ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ ៨៥ABC ផ្លូវលេខ៣៨៨ ក្រុមទី២៦  ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សឿន លីហេង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ(ជនសង្ស័យធ្លាប់ប្រើប្រាស់នូវសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះហេង សុគន្ធារិទ្ធ ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤ ផ្លូវលេខ១៣ ភូមិទ្រា៤ សង្កាត់មានជ័យ៣  ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរបុគ្គលិកក្រុមហ៊ុន។ លោកស៉ឹម ពិសិដ្ឋ បានបន្តថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ រថយន្ដ១គ្រឿងម៉ាកដុងហ្វេង(DONG FENG) ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3C -5431 លេខម៉ាស៊ីនC30413353A ហើយសមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើរសុំដោយមានការឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ លោកអធិការខណ្ឌបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ជនសង្ស័យបានដើរចេញម្ដុំផ្សារដើមគរ ក្នុងគោលបំណងទិញបារីជក់ ខណៈពេលដើរដល់ចំនុចមុខផ្ទះកើតហេតុខាងលើ ជនសង្ស័យឃើញរថយន្ដចំហរទ្វារ ។ ពេលនោះជនសង្ស័យក៏បានឡើងបើកទ្វារចូលក្នុងរថយន្ដ ហើយឃើញសោក៏បញ្ឆេះរថយន្ដបើកចេញទៅមុខ បានប្រហែល៥០ម៉ែត្រ ក៏រេទៅបុកនិងរបងផ្ទះរបស់គេបង្កការភ្ញាក់ផ្អើល ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ បានឃាត់ខ្លួនជនសង្ស័យយកមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីធ្វើការសាកសួរតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ អរុណរះ Read More »

ទីតាំងបើកល្បែងបញ្ជល់មាន់ដុះស្លែនៅស្រុកចិត្របុរីត្រូវសមត្ថកិច្ចដុតកម្ទេចចោលហើយ

ខេត្តក្រចេះ៖ បនល្បែងអាវាសែភ្នាល់ដាក់លុយខុសច្បាប់ក្នុងនោះមានល្បែងបញ្ជល់មាន់ បៀអាប៉ោងគ្រប់ប្រភេទមួយកន្លែងដែលបានបើកលេងជាយូរឆ្នាំមកហើយនោះត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដារនិងប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីចុះបង្រ្កាបដុតកម្ទេចចោលនូវសម្ភារឧបករណ៍លេងជាច្រើនទៀត។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១២ៈ១៥នាទី ថ្ងៃទី៥ ​ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុច ក្នុងព្រៃក្រោយភូមិច្រវាឃុំគោលាប់ ស្រុកចិត្របុរី ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ពេលកម្លាំងចុះទៅដល់អ្នកលេងល្បែងសីុសងយ៉ាងងប់ងុលទាំងនោះបានឃេីញសម្ត្ថកិច្ចពីចម្ងាយក៏នាំគ្នាបិតសាប៊ូគូទដំឡើងហ្គែរដាក់កុងទ័រ១២០រត់គេចខ្លួនបាត់អស់ទៅហើយដោយបន្សល់ទុកនៅតែវត្ថុតាង​រួមមាន៖ ម៉ូតូចំនួន១គ្រឿង(សណ្ដោងរ៉ឺម៉ក), ... Read More »

លោក ហេង សំបូរ តែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង, ជំនួសលោក ខៀវ សារឿន

ខេត្តស្វាយរៀង៖ លោក ហេង សំបូរ តែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង, ជំនួសលោក ខៀវ សារឿន ដែលពិធីប្រកាសនិងផ្ទេរតួនាទីនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីលោក នួន ច័ន្ទរិទ្ធ ... Read More »

នារីវ័យ១៨ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍អគ្គិភ័យ នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះ ឆក់យកជីវិតនារីម្នាក់យ៉ាងអាណោចអាធ័ម ខណៈគាត់ផ្ទេរសាំងពី ប៊ីដុងមួយ ទៅប៊ីដុងមួយទៀតមិនប្រយ័ត្ន បង្ករជាអគ្គិភ័យឆាបឆេះសម្ភារ និងផ្ទះយ៉ាងសន្ធោសន្ធៅ នោះតែម្តង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៥៥នាទីថ្ងៃទី០៥ ... Read More »

ឃាត់ខ្លួនជនបរទេសម្នាក់គ្មានឯកសារស្នាក់នៅស្របច្បាប់និងបានបង្កហិង្សាលើអ្នកដទៃ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីរសៀលថ្ងៃ អាទិត្យ ១៥កើត ខែ អាសា ឍ  ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០២០ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច ... Read More »

តួប្រុសក្នុងរឿង «Bullets Over Broadway» លោក Nick Cordero កូវីដ១៩ ឆក់ជីវិតក្នុងវ័យ ៤១ឆ្នាំ ចោលភរិយានិងកូនប្រុសវ័យ១ឆ្នាំ

ប្រទេសកាណាដា៖ បើយោងការចេញផ្សាយពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា៖ តារាប្រុសសញ្ជាតិកាណាដា Nick Cordero ដែលធ្លាប់ទទួលបានពានរង្វាន់ ជាតារាសម្តែងឆ្នើម តាមរយៈសម្តែងរឿង «Bullets Over ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម

  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានមានប្រសាសន៍សួរសុខទុក្ខដល់បងប្អូនជនរួមជាតិ និងអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ។ សម្តេចមានប្រសាន៍ថា៖ ខ្ញុំព្រះករុណា​ ... Read More »

មហាសេដ្ឋី Bill Gates ព្រមានថាវីរុស Covid-19 នឹងផ្ទុះឡើង​ជាថ្មីនៅអាមេរិក នៅពេលចូលដល់ខែត្រជាក់

បីតាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងព្រមានថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងសភាពលំបាកបំផុតនៅពេល​និយាយពីបញ្ហានៃវីរុស Covid-19។ ហើយគាត់ជឿជាក់ថាសហរដ្ឋអាមេរិកកំពុងដើរទៅរកការឆ្លងរីករាលដាលដ៏ធំមួយផ្សេងទៀតនេះ នៅក្នុងកម្មវិធី Global Town Hall របស់ CNN ... Read More »

ក្រោយពីឃើញវីដេអូកម្មករផលិតទឹកកកមួយកន្លែងយកជើងជាន់លើទឹកកកកញ្ញាវ៉ាន់នីឡាប្រតិកម្មយ៉ាងខ្លាំង(មានវីដេអូ)

ក្រោយពីបានឃើញវីដេអូបង្ហោះតាមបណ្ដាញសង្គម tik tok តែត្រូវបានចែករំលែកតាមប្រព័ន្ធfacebook ឃើញសកម្មភាពកម្មករផលិតទឹកកកអនាម័យម្នាក់យកជើងជាន់ទៅលើទឹកកកកាលពីថ្មីៗនេះបណ្តាល ឲ្យកញ្ញាវ៉ាន់នីឡាដែលជាតារាចំរៀងមានប្រតិកម្មយ៉ាងខ្លាំងចំពោះកម្មករដែលប្រើជើងជាន់លើទឹកកករូបនោះរហូតពោលពាក្យថា{បិទចោលហើយដាក់ពន្ធនាគារនឹងពិន័យជាទឹកប្រាក់ផងរកស៊ីថោកទាបបែបនេះអញ្ចឹងខ្លួនអែងជាម្ចាស់ដឹកនាំគួរតែចេះគ្រប់គ្រងកូនចៅមិនមែនឲ្យធ្វើអ្វីស្រេចតែក្បាលអញ្ចឹងនោះទេសិប្បកម្មទាំងអស់គ្មានកាមេរ៉ាសុវត្ថិភាពទេយ៉ាងម៉េចបានជាបណ្ដាលឲ្យកូនចៅធ្វើអ្វីៗស្រេចតែអំពើចិត្តដ៏សែនថោកទាបនេះ។តើប្រិយមិត្តយល់ដូចម្ដេចដែរ? Read More »