ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: David

តៃវ៉ាន់កំពុងពិភាក្សា អំពីវិធានការ «បិទកោះទាំងមូលតែម្តង» ក្រោយផ្ទុះករណីកងទ័ពជើងទឹកតៃវ៉ាន់២៨នាក់ ឆ្លងCOVID-19

តៃប៉ិ៖ បន្ទាប់ពីផ្ទុះឡើង ករណីកងទ័ពជើងទឹកតៃវ៉ាន់ ចំនួន២៨នាក់ បានឆ្លងCOVID-19 ក្នុងជួរកងទ័ព ពេលនេះ រដ្ឋាភិបាលតៃវ៉ាន់កំពុងតែធ្វើការជជែកដេញដោលមតិគ្នាថា តើគួរតែអនុវត្តវិធានការរឹតត្បិតទ្រង់ទ្រាយធំ លើដែនដីកោះមួយនេះ ឬយ៉ាងណា ។ តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ... Read More »

កម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនឃាត់ខ្លួនព្រមទាំងធ្វើការដកហូបបាននៅតាមញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើង នៅវេលាព្រឹកម៉ោង ១០:៣០នាទី ថ្ងៃ២៣មេសាឆ្នាំ២០២០នៅចំណុចភូមិខោប សង្កាត់រកាធំ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន ។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យដែលជាមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន២នាក់ខាងលើមានឈ្មោះ ១-ឈ្មោះ ពាង ប៊ុនធឿន ហៅ ... Read More »

នគរបាលខណ្ឌឫស្សីកែវ ឃាត់ជនសង្ស័យម្នាក់ ក្រោយលួចយកទូរស័ព្ទចំនួន៣គ្រឿងបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកទូរស័ព្ទ ដៃចំនួន៣គ្រឿងបានសម្រេចហើយ ព្យាយាមរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការមួយជានគរបាលប៉ុស្តិ៍ ឫស្សីកៃវ កំពុងល្បាតប្រទះឃេីញហៅសាកសួរ និងធ្វេីការត្រួតពិនិត្យឆែកឆេររកឃេីញទូរស័ព្ទចំនួន៣គ្រឿង និងប្រាក់មួយចំនួន រួចឃាត់ខ្លួនតែម្តង ។ ករណីឃាយ់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រឈានចូល ... Read More »

ស៊ុយអ៊ែតផ្ដល់​ថវិកាបដិភាគ ៣,៣៤ លាន​ដុល្លារ​អាម៉េរិក ដើម្បី គាំទ្រ​ដល់​ការអនុវត្តកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួល អាកាសធាតុ​កម្ពុជា

ភ្នំពេញ ៖ ​លោក ប្យ៊​ន ហេ​ក​ម៉ាកឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នេះថាស៊ុយអែត និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ចុះហត្ថលេខា​រួមគ្នា​លើ កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា បដិភាគ​ចំនួន ៣,៣៤ លាន​ដុល្លារ​អាមេរិក ដើម្បី គាំទ្រ​ដល់​ការអនុវត្ត កម្មវិធី ... Read More »

ដំរីចុះប្រេងមួយក្បាលបង្កការព្រួយបារម្ភដល់អ្នកភូមិ

ខេត្តមណ្ឌលគិរី៖ ដំរីព្រៃឈ្មោលមួយក្បាលចុះប្រេងកំពុងធ្វើសកម្មភាពអុកឡុក នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកស្រុក។ លោក ភី ងូក ឮជនជាតិភ្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាននិយាយថា ... Read More »

បង្ក្រាប​រថយន្តមួយគ្រឿង​ដឹកឈើ នៅ​ស្រុក​ឱ​រ៉ា​ល់ ខណៈ​ម្ចាស់​បាន​ចុះ​ពី​រថយន្ត​គេចបាត់

ខេត្តកំពង់ស្ពឺ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ បានចេញ​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​លើផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៤៩-៥០)​ស្ថិតក្នុង​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។​ ​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម ពុទ្ធ​តារា ... Read More »

មន្រ្តីជំនាញ បន្តធ្វើចត្តាឡីស័កលើកម្មករ-កម្មារិនី៤១នាក់ នៅវិទ្យាល័យឬស្សីកែវ រកឃើញបុរសម្នាក់មានបញ្ហាសុខភាពត្រូវបានដាក់ឲ្យនៅដោយឡែកពីគេ

ភ្នំពេញ៖ គិតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានទទួលបានកម្មករ-កម្មារិនីចំនួន ៤១នាក់ ប្រុស៧នាក់ មកពីរោងចក្រនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ខណៈដែលទើបត្រឡប់មកពីតាមបណ្តាខេត្ត ដើម្បីធ្វើចត្តាឡីស័ក​ ពិនិត្យសុខភាពពួកគាត់ទាំងអស់ ។ ... Read More »

អាជ្ញាធរខណ្ឌសែនសុខ ចុះពិនិត្យផលប៉ះពាល់ដល់គំរោងស្ថាបនាប្រទ្បាយដេីមស្លែង ខណ្ឌសែនសុខ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ

ភ្នំពេញ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ និងមន្រ្តីជំនាញ ចូលរួមជាមួយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យផលប៉ះពាល់ដល់គំរោងស្ថាបនាប្រទ្បាយដេីមស្លែង ខណ្ឌសែនសុខ ព្រំប្រទល់ជាមួយខណ្ឌមានជ័យ ដែលជាការចំបងក្នុងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងមន្រ្តីជំនាញ ... Read More »

មន្ត្រីខ្មែរម្នាក់ដែលសៈស្បើយពីជំងឺកូវីត១៩ រៀបរាប់ពី ការព្យាបាល និងការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ

ភ្នំពេញ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ១) ការឆ្លង និងអាការៈដំបូង ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលាអន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ ... Read More »

គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី២០ ឧសភា ឆ្នាំ២០២០

ភ្នំពេញ៖ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី២០ ឧសភា ឆ្នាំ២០២០។ សូមអាននូវលិខិតផ្លូវការ របស់គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ទាំងស្រុងដូចតទៅ៖ ដោយ៖ សុខ ... Read More »

Andy Murray ត្រៀមប្រកួតកម្មវិធី French Open នៅខែកញ្ញាក្រោយការផ្អាកដោយសារកូវីដ-១៩

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថា គាត់ពិតជាចូលរួមប្រកួត នៅក្នុងខែកញ្ញាប្រសិនបើការប្រកួតកម្មវិធី French Open ត្រូវបានរៀបចំឡើងវិញ ក្រោយពីផ្អាកកាលពីខែមីនា ដោយសារតែការរីករាលដាលវីរុសកូវីត-១៩។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Murray ... Read More »

តារាបាល់ទាត់Gareth Baleរបស់ក្លិបReal Madridបរិចាកប្រាក់ជិត១លានផោនដើម្បីប្រយុទ្ធប្រឆាំងមេរោគ​ កូវីដ-១៩

តារាបាល់ទាត់សញ្ជាតិវេលនេះបានសម្រេចចិត្តបរិចាកប្រាក់៥០ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងស្រុកកំណើតរបស់ខ្លួន ហើយ៤៤ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងប្រទេសអេស្ប៉ាញដើម្បីបន្តយុទ្ធនាការណ៏ប្រយុទ្ធប្រឆាំនឹងមេរោគ​ កូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាកររបស់ក្លិបមាន់ខ្នាយមាសរបស់អង់គ្លេសនេះក៏បានចេញវីដេអូថ្លែងអំណរគុណដល់បុគ្គលិកមន្ទីពេទ្យទាំងអស់ដែលខិតខំប្រឹងប្រែងយ៉ាងសកម្មនិងការលះបង់ខ្ពស់របស់ពួកគេក្នុងកំឡុងពេលមានវិបត្តិ​ កូវីដ-១៩។ មូលិធីThe Cardiff & Vale Health Charity របស់ប្រទេសវេល ក៏បានថ្លែងអំណរគុណដល់ កីឡាករGareth ... Read More »

ព័ត៌មានច្បាស់ការ! លីកកំពូលអង់គ្លេសបញ្ចប់​​ចុង​ខែកក្កដា

ពានរង្វាន់​បាល់ទាត់អង់គ្លេស Premier League នឹង​ត្រូវ​គេ​បញ្ចប់ត្រឹម​ចុងខែ​កក្កដា។ ចំណែកក្របខ័ណ្ឌ ​ Champions League និង Europa League នឹង​ចាប់​ផ្ដើម​លេង​នៅ​ខែ​សីហា ឆ្នាំ​២០២០។ ការប្រកួតប្រជែងពានរង្វាន់ Champions ... Read More »

លោក ម៉ម ប៊ុននាង ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលបើកសម័យប្រជុំលើកទី៥

ភ្នំពេញ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ... Read More »

កម្លាំងប្រជាការពារខណ្ឌដូនពេញ ឃាត់ខ្លួនបុរសម្នាក់ដែលយកដុំថ្មគប់អ្នកដំណើរ

ភ្នំពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំបានយកដុំថ្មគប់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ភ្លាមនោះត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ឃើញជួយអន្តរាគមន៍ចាប់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសាកសួរ ។ ករណីឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវព្រះសុរាមឹត្រ កែងផ្លូវព្រះនរោត្តម ភូមិ៣ ... Read More »

អូស្រ្តាលីបានអំពាវនាវឱ្យបង្កើនអំណាចសម្រាប់អង្គការសុខភាពពិភពលោក ដើម្បីទប់ស្កាត់ រោគរាតត្បាតពេលអនាគត

អូស្រ្ដាលី៖នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអំពាវនាវដល់បណ្តាមេដឹកនាំពិភពលោកបង្កើនអំណាចបន្ថែមទៀតដល់អង្គការសុខភាពពិភពលោកWHO ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស ទ្រង់ទ្រាយធំនៅលើពិភពលោក នាពេលអនាគត។ សារព័ត៌មាន ABC news នៅថ្ងៃទី២៣ខែមេសា បានដកស្រង់សម្តី លោក Scott Morrisonបញ្ជាក់ថា ... Read More »

លោក ឃួង ស្រេង៖ ទទួលអំណោយជាសម្ភារៈសម្រាប់ប្រើប្រាស់ បង្ការ និងទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ-១៩ ពីក្រុមហ៊ុនឯកជន

ភ្នំពេញ៖ សម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា រួមមាន ៖ ម៉ាស់សំរាប់ការពារ ១០០០០ ម៉ាស់ ជេលលាងដៃ១០០០ដប និងទឹកអាល់ កុល៦កានស្មើ១៨០លីត្រដែលជាអំណោយ របស់ក្រុមហ៊ុនណាហ្គាវើលត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីប្រគល់ ... Read More »

លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបញ្ជាក់ថា លោកនឹងជ្រើសរើសភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោកស្រី Michelle Obama ធ្វើជាអនុប្រធានាធិបតី ប្រសិនបើលោកជាប់ឆ្នោត។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បំភ្លឺជូនថ្នាក់ដឹកនាំ នឹងសាធារណៈជនមេត្តាជ្រាប រូបភាពវីដេអូ ដែលចរាចរណ៍គ្រឿងញៀននៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ជារូបថតតាំងពីឆ្នាំ២០១៧ (៣ឆ្នាំមុន)

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៍មានជាច្រើនបានចេញផ្សព្វផ្សាយពាក់ព័ន្ធរូបភាពវីដេអូ ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញរួចមក រដ្ឋបាលខណ្ឌដូនពេញ សូមគោរព និងបំភ្លឺជូនថ្នាក់ដឹកនាំ ព្រមទាំងសាធារណៈជនមេត្តាជ្រាប ក្រោយទទួលព័ត៍មានភ្លាមៗសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញម្ចាស់ខ្លីបវីដេអូដែលបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក គឺជាពលរដ្ឋរស់នៅតំបន់ខាងលើនេះមានឈ្មោះ ឌិន សុវណ្ណា ហៅស្រីម៉ៅ អាយុ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញប្រគេន​ទ័យ​ទាន​ ព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តកំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ ... Read More »

អ៊ីរ៉ង់ ប្រកាសជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យយោធា

អុីរ៉ង់៖នៅថ្ងៃទី២២ខែមេសា កម្លាំងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់IRGC បានប្រកាស ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបយោធាជាលើកដំបូងក្នុងប្រទេសនេះ។ តាមការប្រកាសរបស់ IRGC ដែលគេហទំព័រ Sepahnews បានយកមកផ្សព្វផ្សាយនៅថ្ងៃទី២២នេះបង្ហាញឲ្យពើញថា ផ្កាយរណប ឈ្មោះ Nour ត្រូវបានបញ្ជូនទៅកាន់ទីអវកាសដោយមីសុីល ពីរជាន់ ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីពិភាក្សាជាមួយបណ្តាប្រទេសស្តីពីប្រភពកូវិដ១៩

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទូរស័ព្ទពិភាក្សា ជាមួយសមភាគីអាមរិក បារាំង អាល្លឺម៉ង់ ដើម្បីស្វែងរកការគាំទ្រ ស្រាវជ្រាវ ពីប្រភពកូវីដ១៩ ដែលកំពុងរាលដាលពេញពិភពលោក។ ការដែលអូស្ត្រាលីស្នើឲ្យស្រាវជ្រាវ ពីប្រភពកូវីដ១៩ រងការថ្កោលទោសយ៉ាងខ្លាំង ... Read More »

ការប្រកួតយូរ៉ូផ្នែកនារីផ្លាស់ទៅលេងនៅខែកក្កដា ឆ្នាំ២០២២

សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបផ្នែកនារី (យូរ៉ូនារី) ដែលគ្រោងធ្វើនៅឆ្នាំ២០២១ ត្រូវបានពន្យារពេល និងប្រកាសប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។ ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនៅឆ្នាំ២០២១ត្រូវបានផ្អាក បន្ទាប់ពីព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុបផ្នែកបុរស និងព្រឹត្តិការណ៍ប្រកួតអូឡាំពិក ដែលគ្រោងធ្វើនៅទីក្រុងតូក្យូត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែជំងឺរាតត្បាតជាសកល ... Read More »

ក្លិប Barcelona ​គ្រោង​ដូរ​ឈ្មោះ​កីឡដ្ឋានរបស់​ខ្លួន​

​កីឡដ្ឋាន​ Camp Nou ​របស់ក្លិបអ្នកមានបុណ្យ Barcelonaមានគម្រោងដូរឈ្មោះចេញនៅរដូវកាលក្រោយ ដោយបាន​ប្រកាស​ស្វែង​រកអ្នកឧបត្ថម្ភដើម្បី​មក​ដាក់​នៅ​លើកីឡដ្ឋាននេះ ។ កីឡដ្ឋាន Camp Nou ​ជា​ឈ្មោះ​កីឡដ្ឋានរបស់ក្លិប Barcelona ​តាំង​ពី​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​១៩៥៧។ ​ពួកគេ​មិន​ដែល​ប្ដូរ​ឈ្មោះ​នោះ​ទេ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ... Read More »

លីកកំពូលអាល្លឺម៉ង់គ្រោងដំណើរការប្រកួតឡើងវិញនៅថ្ងៃទី៩ ខែឧសភា

លីកកំពូលអាល្លឺម៉ង់ Bunesliga ទំនងជាបានសម្រេចចិត្តរួមគ្នាមួយ ហើយថា នឹងអាចដំណើរការប្រកួតរបស់ខ្លួនឡើងវិញ យ៉ាងយូរបំផុត៣សប្តាហ៍ទៀត ក្រោយមានការប្រកាសគាំទ្រ ពីសំណាក់អ្នកនយោបាយ ជាច្រើនរូបក្នុងប្រទេសរួចមក។ ដំណើរការប្រកួតទំនងជាអាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី៩ ខែឧសភា។ ក្រុមអ្នកនយោបាយជាច្រើន បានបង្ហាញពីសារសំខាន់ នៃដំណើរការប្រកួតបាល់ទាត់ ដោយពួកគេបានទទួលសំណើពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ៕ Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំប្រជុំដាក់ផែនការរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃអង្អារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ... Read More »

កីឡាករ​របស់ក្លិបហង្សក្រហម៣នាក់ស្ថិតក្នុងបញ្ជីតារា​ឆ្នើម​ប្រចាំ​ Premier League

អង់គ្លេស៖ ក្លិបហង្សក្រហម ​ Liverpoo បាន​ក្ដោបក្ដាប់​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ Premier League សម្រាប់រដូវកាល២០១៩-២០២០ និង​ឱកាស​ប្រជែង​ពាន​កីឡាករឆ្នើមប្រចាំរដូវកាលទៀតផង។ ក្រុមហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីក​កំពូល​អង់គ្លេស​រដូវកាលនេះក្នុង​នោះ​មាន​២៥​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ​  Manchester City ។​ ​ពាន​ Premier League ... Read More »

សកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន

ភ្នំពេញ៖ នេះជាសកម្មភាពរបស់​មន្ត្រីកាកបាទក្រហមកម្ពុជា​ ប្រចាំការរៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ សម្រាប់អបអរខួបទី១៥៧​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «ខ្ញុំស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»។ កាកបាទក្រហមកម្ពុជា​ ដែលមាន​ ... Read More »

ការលេចធ្លាយរបស់ Motorola Edge Plus បញ្ជាក់ពីតម្លៃ ១.០០០ ដុល្លារមុនកាលបរិច្ឆេទចេញលក់

Motorola នឹងរៀបចំព្រឹត្តិការណ៍តាមអ៊ិនធឺរណែតនៅថ្ងៃទី ២២ ខែមេសានៅម៉ោង ១២ រសៀលហើយវាហាក់ដូចជា ក្រុមហ៊ុននឹងប្រកាសចេញនូវស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Edge Plus នៅក្នុងព្រឹត្តិការណ៍នេះបើយោងតាមការដកស្រង់ សំដីរបស់ប្លុកដែលបានរកឃើញដោយ Droid Life ។ ព័ត៌មាន ... Read More »