ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

នគរបាលស្រុកថ្មគោល បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ម្នាក់

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល​ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៤០នាទី បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០១ ខែមេសា​​ ... Read More »

នគរបាលឃាត់ខ្លួនជនដៃដល់ជាបងថ្លៃ ក្រោយធ្វើសកម្មភាព កាប់ប្អូនថ្លៃបណ្តាល ឲ្យរងរបួសធ្ងន់រហូត ស្លាប់នៅក្នុងមន្ទីរពេទ្យ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ជាបងថ្លៃ បានយកពូថៅកាប់ប្អូនថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់និងស្លាប់នៅពេលដែលបញ្ជូន ទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។ ជនដៃដល់ព្យាយាម រត់គេចខ្លួនចូលព្រៃ ក្រោយពីធ្វើសកម្មភាពកាប់ជនរងគ្រោះរួច ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីតាមឃាត់ខ្លួនបាន។ នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោយជនសង្ស័យធ្វើសកម្មភាពកាប់ជនរងគ្រោះរួចបានរត់គេចខ្លួនចូលព្រៃ ។ ទើបកម្លាំងជំនាញស្រាវជ្រាវស្វែងរកជនសង្ស័យឈ្មោះផែង នីនី ... Read More »

ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ... Read More »

នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ចែកជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីមកលេងស្រុកកំណើត

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋានច្រទ្វារទី១  នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី ... Read More »

លោកពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដឹកនាំកម្លាំងចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ទទួលពលករ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែររាប់ពាន់នាក់កំពុងសម្រុកមកស្រុកកំណេីតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២នេះខណៈពិធីបុណ្យចូលឆ្នាំខិតចូលមកដល់ ។   ក្នុងនោះការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំ កម្លាំងចំនួន ... Read More »

សម្រាប់ភ្ញៀវទេសចរមកលេងសង្រ្កាន្តកំពង់ចាម និងមាន Free Wifi internet លេងដោយឥតគិតថ្លៃក្នុងក្រុងកំពង់ចាម ខប់ខប់ហើយកំពង់ចាមឆ្នាំនេះ

ខេត្តកំពង់ចាម ៖ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំបំពាក់ប្រព័ន្ធ Free WiFi ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តអាចប្រើប្រាស់បានដោយសេរី។ នេះគឺជាលក្ខណៈពិសេសថ្មីមួយទៀតដែលរដ្ឋបាលខេត្តកំពង់ចាមគ្រោងនឹងរៀបចំឡើងដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកមកលេងកម្សាន្តឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ... Read More »

សេចក្តីអំពាវនាវ ស្តីពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ!

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើស លប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កន្លងទៅ។ ឆ្លៀតឱកាសនេះ គ.ស.ច.គ បានកត់សំគាល់នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។  ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ

ភ្នំពេញ​៖​ នៅព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ពលការិនីធ្វើការនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ បាក់កែងជើងត្រូវបានបញ្ជូនបន្តមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ភ្នំពេញ ៖ លោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ គាត់បានត្រឡប់មកស្រុកកំណើតខេត្តកំពង់ធំនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ... Read More »

រឿង៖ គ្រួសារខ្ញុំ (ត)

នៅពេលដែលយើងធ្វើដំណើរដល់ស្រុកកោះធំ កងឈ្លបបានឲ្យយើងចូលទៅស្នាក់នៅក្នុងវត្តកំពង់សំបូរ រង់ចាំអង្គការបែងចែក។ ឪពុករបស់ខ្ញុំសុំកងឈ្លបរស់នៅជិតផ្ទះបងប្រុសរបស់ខ្ញុំក្នុងភូមិរាមា ឃុំព្រែកស្ដី ប៉ុន្តែកងឈ្លបមិនអនុញ្ញាតនោះទេ។ ក្រោយពីធ្វើប្រវត្តិរូបរួចអង្គការបានបង្ខំឲ្យគ្រួសារឪពុករបស់ខ្ញុំឆ្លងទន្លេទៅរស់នៅឃុំជ្រោយតាកែវ។ ទោះបីជាឪពុកម្ដាយរបស់ខ្ញុំខំលាក់ប្រវត្តិរូបយ៉ាងណាក៏ដោយ ក៏អង្គការនៅតែចោទប្រកាន់ថាយើងជាអ្នកមូលធនដែរ។ បន្ទាប់ពីពីរបីថ្ងៃក្រោយមក ប្រជាជនជម្លៀសទាំងអស់ទទួលបានបាយខ្ចប់ស្លឹកចេក ត្រីអាំង ត្រីងៀត ឆៃប៉ូវអម្ពិលបុក និងអំបិលក្រួសម្នាក់មួយកញ្ចប់ពីប្រជាជនមូលដ្ឋាន។  ... Read More »

ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា កើនឡើងជាង ២៧០០នាក់ និងរបួសជាង ៤៥០០នាក់

ប្រទេសមីយ៉ាន់ម៉ា ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅមីយ៉ាន់ម៉ា កើនឡើងជាង ២៧០០នាក់ និងរបួសជាង ៤៥០០នាក់ខណៈក្រុមអ្នកជួយ សង្គ្រោះរុស្ស៊ី ចិន និងប្រទេសផ្សេងៗទៀតនៅតែបន្ត កិច្ចខិតខំប្រឹងប្រែងរួមគ្នាសង្រ្គោះពួកគេ បើទោះបីជាក្តីសង្ឃឹមសម្រាប់អ្នករស់រានមានជីវិតកាន់តែរសាត់បាត់ទៅៗក្តី ។  ថ្វីត្បិតគ្រោះរញ្ជួយដីកម្រិត ... Read More »

លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបែបសាសនាព្រះពុទ្ធ ជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មុនពិធីដង្ហែ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អញ្ជើញចូលរួម ពិធីបែប សាសនា ព្រះពុទ្ធជាចុងក្រោយជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ នៅភូមិគ្រឹះ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ... Read More »

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម)

ខេត្ត​បាត់ដំបង៖ លោក សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ... Read More »

លោក Wang Yi លើកឡើងពីសមិទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋរុស្ស៊ីនិងអាមេរិក៖ សន្តិភាពមិនអាចអង្គុយរង់ចាំបានទេ ត្រូវស្វែងរកដោយសកម្ម

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១ ... Read More »

ឧត្តម​សេនីយ៍​ទោ​ ឈឿន​ ប៊ុន​ឆន​៖​ ថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ​ (សង្ក្រាន្ត) វិធានការបង្ការ និងត្រៀមបង្ក្រាបយ៉ាងម៉ឺងម៉ាត់​ គឺបានរៀបចំរួចរាល់ហើយ

ខេត្ត​ព្រៃវែង​៖​ លោកឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ទី០២​ ខែមេសា​ ឆ្នាំ​២០២៥នេះថា៖​ ម្សិលអង្គុយហូបកាហ្វេ មានបងប្រុសម្នាក់នៅខាងសារព័ត៌មានបានសួរខ្ញុំរបៀបលេងៗថា៖​ បុណ្យចូលឆ្នាំ (សង្ក្រាន្ត) ប៉ុន្មានថ្ងៃខាងមុខនេះ តើប្អូនឆនឯងបារម្ភរឿងសន្តិសុខក្នុងខេត្តព្រៃវៃងឬទេ? ពិសេសរឿងក្មេងៗវ៉ៃកាប់ចាក់គ្នា?  ... Read More »

ស្វែងយល់អំពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើងដែលបណ្តាលមកពីគ្រឿងស្រវឹង

ភ្នំពេញ ៖ ស្វែងយល់អំពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើងដែលបណ្តាលមកពីគ្រឿងស្រវឹង និងអត្ថប្រយោជន៍នៃម៉ាស៊ីនវាស់សរសៃប្រសាទដៃជើង និងសាច់ដុំ! ក) កត្តាប្រឈម៖ ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឲ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។ ខ) រោគសញ្ញា៖ ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសមាគមជប៉ុន- កម្ពុជា (Japan-Cambodia Association)

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia ... Read More »

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រធានសមាគមជប៉ុន-កម្ពុជា

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម ... Read More »

ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាគ្នាលើការរៀបចំមុខងារបញ្ញាសិប្បនិម្មិត (AI)

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី«ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ... Read More »

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៧នាក់​បន្ថែម​ទៀត​នៅតាមដងផ្លូវ​​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ នេះបេី​យោង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របគ្របដណ្តប់លើផ្ទៃដី៣០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាឱ្យអង្គភាពជំនាញ ត្រួតពិនិត្យភ្លាមៗ លើអាកប្បកិរិយារបស់លោកផ្កាយ១ ឈាវ មុន្នីន​ តារាតិកតុក

ភ្នំពេញ​៖​ លោក​ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យមន្ត្រីអង្គភាពជំនាញ ត្រួតពិនិត្យលើអាកប្បកិរិយារបស់ បុគ្គល ឈ្មោះ ឈាវ មុន្នីន​ ដែលជាមន្ត្រីជាន់ខ្ពស់ពាក់ផ្កាយ១ម្នាក់​ នៅក្រសួងការពារជាតិ​ ។ ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនក្មេងទំនើង០២នាក់យកមកអប់រំនិងធ្វើកិច្ចសន្យាពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប

   ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បានឃាត់់ខ្លួនក្មេងទំនើង០២នាក់យកមកអប់រំ និងធ្វើកិច្ចសន្យាពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។    យោងតាមនគរបាលស្រុកស្វាយទាប បានអោយដឹងនាល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០២៥នេះថា ក្មេងបង្ហោះម៉ូតូមានទី១.ឈ្មោះងិន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ... Read More »

ស្ដ្រីរងរបួសដោយសាររញ្ជួយដីនៅថៃទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀលពីនាយករដ្ឋមន្ដ្រី ព្រមទាំងថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយ

ភ្នំពេញ ៖ ពលការិនី សឿន សំណាង អាយុ៤៤ឆ្នាំ ដែលរងរបួសដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ទទួលបានការឧបត្ថម្ភជាទឹកប្រាក់១០លានរៀលពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត។  ថវិកានេះបានប្រគល់ជូនតាមរយៈលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារក្នុងពេលចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន បានទទួលជួប រជ្ជទាយាទ លុចសំបួ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥  នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល ព្រះអង្គម្ចាស់ Guillaume Jean Joseph ... Read More »

ដំណឹងមរណភាព អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា បានទទួលមរណភាពដោយសារជំងឺ នាវេលាម៉ោង៨ និង៤១នាទី យប់ថ្ងៃទី១ ខែមេសា នេះ

ភ្នំពេញ ៖ អ្នកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា បានទទួលមរណភាពដោយសារជំងឺ នាវេលាម៉ោង៨ និង៤១នាទី យប់ថ្ងៃទី១ ខែមេសា នេះ។ ដំណឹងមរណភាពនេះ ត្រូវបានប្រកាសដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងសាច់ញាតិរបស់លោកស្រី ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ​៖​ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានទាក់ទងនឹងការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មាន

ភ្នំពេញ​៖​ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ ... Read More »