ព័ត៌មានទាន់ហេតុការណ៍៖

ការស្ទង់មតិ របស់ CGTN ៖ អត្រា ពេញចិត្ត ចំពោះ ការកាន់អំណាច រយៈពេល មួយរយ ថ្ងៃ បាន ធ្លាក់ យ៉ាងខ្លាំង រដ្ឋាភិបាល អាមេរិក អាណត្តិថ្មី កំពុង រងវិបត្តិ ទំនុកចិត្ត ជាសកល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បន្ទាប់ពី កាន់អំណាច ១០០ថ្ងៃ លោកត្រាំនិង គោលនយោបាយ “ អាមេរិក ជាអាទិភាព” របស់ លោក បានជួបប្រទះ ឧបសគ្គធំ ! តាមការស្ទង់មតិ ពីរលើក របស់ បណ្តាញ ទូរទស្សន៍ CGTN នៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ចំពោះ អ្នកផ្តល់បទសម្ភាសន៍ ចំនួន១ម៉ឺន ៥ពាន់៩ រយ៤៧ នាក់ដែល មកពីប្រទេស ចំនួន៣៨លើ ពិភពលោក នៅខែកុម្ភៈ និងខែមេសាឆ្នាំ នេះ ឱ្យដឹងថា កម្រិតពេញចិត្ត របស់ អ្នកផ្តល់ បទសម្ភាសន៍ អាមេរិកចំពោះ សភាពការណ៍ កាន់អំណាច របស់លោកត្រាំ បានធ្លាក់ចុះ យ៉ាងឆាប់រហ័ស និន្នាការនៃ គោលនយោបាយ ការទូត “ អាមេរិក ជាអាទិភាព” ធ្វើឱ្យ អ្នកផ្តល់ បទសម្ភាសន៍ មកពី ប្រទេសជា សម្ព័ន្ធមិត្ត ប្រពៃណី របស់ អាមេរិកនិង ប្រទេស សកល ខាងត្បូង មានទុទិដ្ឋិនិយម ចំពោះអនាគត នៃទំនាក់ទំនង ជាមួយ សហរដ្ឋអាមេរិក រដ្ឋាភិបាល អាមេរិក អាណត្តិថ្មី កំពុង រងវិបត្តិ ទំនុកចិត្ត ជាសកល ដ៏ធ្ងន់ធ្ងរ ។

គេហទំព័រ «CCFR China state-controlled media » តាមទិន្នន័យ បង្ហាញឱ្យដឹងថា អ្នកផ្តល់ បទសម្ភាសន៍ អាមេរិក ចំនួន៤៨,៩ ភាគរយមិន ពេញចិត្ត ចំពោះ ការកាន់អំណាច នៃរដ្ឋាភិបាល អាមេរិក អាណត្តិថ្មី ចាប់តាំងពី ពេលចូល កាន់ អំណាច មក ម៉្លេះ ។ ក្នុង នោះ អ្នកផ្តល់ បទសម្ភាសន៍ អាមេរិក ចំនួន៥៣,១ ភាគរយ បានរិះគន់ ថា គោលនយោបាយ “ពន្ធគយ បដិការ ”របស់ រដ្ឋាភិបាល អាមេរិក បាន បង្កផលប៉ះពាល់ យ៉ាង ខ្លាំង ដល់ ទីផ្សារភាគហ៊ុន អាមេរិក ហើយ អ្នកផ្តល់ បទសម្ភាសន៍ អាមេរិក ចំនួន ៦០,៤ភាគរយ បាន យល់ឃើញថា គោលនយោបាយ សេដ្ឋកិច្ច ក្នុងស្រុករបស់ អាមេរិក មិនត្រឹមតែ មិនអាច ទប់ស្កាត់ អតិផរណា ប៉ុណ្ណោះទេ ផ្ទុយទៅវិញ បែរជា បណ្តាលឱ្យ តម្លៃទំនិញ ឡើងថ្លៃ ទៅវិញ ។

គេហទំព័រ «CCFR China state-controlled media » គោលនយោបាយ “ សហរដ្ឋអាមេរិក ជាអាទិភាព” ធ្វើឱ្យទូទាំង ពិភពលោក ត្រូវបង់ តម្លៃ ដែល បំផ្លាញ យ៉ាងខ្លាំង នូវកម្រិត ទំនុកចិត្ត របស់សម្ព័ន្ធមិត្ត ប្រពៃណី របស់អាមេរិក ។ តាម ទិន្នន័យ បង្ហាញ ឱ្យដឹងថា អ្នកផ្តល់ បទសម្ភាសន៍ របស់ប្រទេស ជាច្រើន ដូចជា កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិង អូស្ត្រាលីជាដើម បាន សម្តែង ការព្រួយបារម្ភ យ៉ាង ខ្លាំង ចំពោះ ទំនាក់ទំនង ជាមួយ សហរដ្ឋអាមេរិក ។ ក្រៅពីនេះ អ្នកផ្តល់ បទសម្ភាសន៍ បាន សម្គាល់ ឃើញ ជាទូទៅថា គំនិត “ សហរដ្ឋអាមេរិក ជាអាទិភាព” ធ្វើឱ្យ សហរដ្ឋអាមេរិក កាន់តែ ធ្វេសប្រហែស ចំពោះ សម្ព័ន្ធមិត្ត ប្រពៃណីរបស់ ខ្លួន ។

គេហទំព័រ «CCFR China state-controlled media » ការស្ទង់មតិនេះ សហការ រៀបចំ ដោយ បណ្តាញ ទូរទស្សន៍ CGTN ជាមួយ សកលវិទ្យាល័យ ប្រជាជន ចិន ដោយ អ្នកចូលរួម ផ្តល់ បទសម្ភាសន៍ ចំនួន១ម៉ឺន ៥ពាន់៩ រយ៤៧ នាក់ដែល មកពី ប្រទេសចំនួន ៣៨លើ ទូទាំង ពិភពលោក ដែល បូករួមទាំង ប្រទេស អភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំងនិង ជប៉ុនជាដើម ហើយ ក៏មាន អ្នកផ្តល់ បទសម្ភាសន៍ មកពី ប្រទេស កំពុងអភិវឌ្ឍន៍ ដូចជាម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងម៉ាឡេស៊ី ជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖