ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជាដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការយកពន្ធលើទំនិញកាណាដាធ្វើឲ្យកាណាដាមានគំនុំ = ប្រធានាធិបតីជាប់ឆ្នោតថ្មីថាមិនបំភ្លេចបាន។

២- សកម្មជនចលនាមាតាធម្មជាតិដែលជាប់គុកសម្តែងការសប្បាយរីករាយ = ព្រោះការជាប់គុកស្របតាមបំណងរបស់ពួកគេ។

៣- ការជួបប្រជុំរបស់គណកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ = ជាការបិទបញ្ចប់ការវាយប្រហាររបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមកលើរាជរដ្ឋាភិបាលកម្ពុជា។

៤- កម្ពុជានៅសម័យនេះទៅហើយអត់មានប្រែប្រួលទៅណាទេមានតែវិវត្តន៍រីកចម្រើនទៅមុខ = ឲ្យត្រឡប់ទៅក្រោយត្រឡប់ទៅរករបបប្រល័យពូជសាសន៍ប៉ុលពតអត់មានទេ?

៥- ពួកអានិយាយថាព្រួយបារម្ភពីការបាត់បង់ទឹកដី = មានតែពួកអាក្បត់ជាតិរត់ចោលស្រុកមួយក្តាប់តូចប៉ុណ្ណោះ?

៦- ថាខ្មែរអ្នកស្រឡាញ់ជាតិនៅក្រៅប្រទេស = មានតែពួកអាបានតែមាត់ពីចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា?

៧- រាជរដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងការនិយាយវាយប្រហារពីពួកខ្មែរក្រៅស្រុកជ្រុលនិយមមួយចំនួន = រាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីជាកម្មវិធីនយោបាយរបស់ខ្លួន។

៨- ខ្មែរជ្រុលនិយមមួយចំនួននៅក្រៅប្រទេសចង់បានចង់បានចក្រព័ត្តិធ្វើជាចៅហ្វាយនាយ = ពួកវាមិនចង់បានចិនទេ តែវាសែនព្រានជូនដូនតាចិនយួនរបស់វារាល់ថ្ងៃ ខែឆ្នាំ?

៩- សម្តេចតេជោ ហ៊ុន សែន ធ្វើតាមតួនាទីភារកិច្ចរបស់សម្តេច = នេះជាតួនាទីភារកិច្ចជាទូទៅសម្រាប់កុមារាកុមារីខ្មែរទូទាំងប្រទេស។

១០- រដ្ឋបាលអាមរិកនឹងចាប់ទោសបើសិនជានរណាមិនធ្វើតាមបញ្ជាររបស់លោកត្រាំ = តើជាអំពើផ្តាច់ការប្ញជានីតិមាត់? ៕

ដោយ ៖ សិលា


ចែករំលែក៖