ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វេីសកម្មភាពឆ្កឹះសោបន្ទប់លួចទ្រព្យសម្បត្តិពលរដ្ឋសមត្ថកិច្ចមកដល់ល្មម

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆ្កឹះសោបន្ទប់ជួលបងប្អូនប្រជាពលរដ្ឋ តែត្រូវបានសមត្ថកិច្ចមកទាន់ឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។ 

    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២៥​ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។ 

   ជនរងគ្រោះ ឈ្មោះ ប៊ាន បូរ៉ា ភេទប្រុស អាយុ 26 ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។ 

   ជនសង្ស័យ ឈ្មោះ យ៉ាង សារ៉ាត់ (ហៅអាត់) ភេទប្រុស អាយុ 40 ឆ្នាំ មុខរបរ កម្មករសំណង់  ស្នាក់នៅកន្លែងការដ្ឋានសំណង់ ភូមិព្រៃទា សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) មានសារជាតិញៀន។ 

សមត្ថកិច្ចដកហូត​ លួសសរសៃសម្រាប់ឆ្កឹះសោ ចំនួន១ មេសោសូឡិចចំនួន១។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនឃាត់ខ្លួនជនសង្ស័យមានបងប្អូនប្រជាពលរដ្ឋបានខលរាយការណ៍ទៅសមត្ថកិច្ចថា​ មានជនសង្ស័យកំពុងធ្វេីសកម្មភាពឆ្កឹះសោបន្ទប់ជួលនៅទីតាំងខាងលេី​ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកេីតហេតុភ្លាមៗនិងឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពទេីបឃាត់ខ្លួនតែម្តង។ 

   ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលខណ្ឌកំបូលដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖