ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

លោក Trump និយាយថា គាត់ “អស់ការអត់ធ្មត់” ជាមួយអ៊ីរ៉ង់

លោកប្រធានាធិបតី Trump បាននិយាយថា លោកអស់ការអត់ធ្មត់ជាមួយប្រទេសអ៊ីរ៉ង់ ហើយបានជូនពរដល់មេដឹកនាំកំពូល លោក Khamenei “សំណាងល្អ” បន្ទាប់ពីលោកបានប្រកាសថា លោកនឹងមិនចុះចាញ់ឡើយ។ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី១៨ ខែមិថុនា ដោយសំដៅទៅលើជម្លោះអ៊ីស្រាអែល ... Read More »

Messi ថាគាត់មិនមែនជាមិត្តភក្តិ Ronaldo ទេ តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច

កីឡាករ Lionel Messi បានផ្តល់មតិយោបល់ដ៏កម្រមួយអំពីទំនាក់ទំនងរបស់គាត់ជាមួយ Cristiano Ronaldo ដោយបានសារភាពដោយត្រង់ថាគាត់មិនមែនជាមិត្តភក្តិនឹងគ្នាទេ។ កីឡាករ​ជើង​ចាស់​ទាំង​ពីរ​រូប​នេះ​នៅ​តែ​ជា​កីឡាករ​ដែល​មាន​ឥទ្ធិពលច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ជិត 2,000 គ្រាប់​សម្រាប់​ក្លឹប​និង​ប្រទេស​រវាង​ពួកគេទាំង២នាក់។ Messi បាន​ជាប់​ជា​ម្ចាស់​ពាន Ballon d’Or ... Read More »

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »

ថៅកែ Telegram នឹងចែកទ្រព្យសម្បត្តិរបស់គាត់ដល់កូនជាង 100 នាក់

ស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov និយាយថា ទ្រព្យសម្បត្តិរបស់គាត់ដែលប៉ាន់ស្មាន 13.9ពាន់លានដុល្លារនឹងត្រូវចែកឱ្យកូនចំនួន 100 នាក់របស់គាត់។ លោក Durov បានប្រាប់ទស្សនាវដ្តីនយោបាយបារាំង Le Point ... Read More »

រថយន្ត​ឡិចស៊ីស​បេីក​បុក​ម៉ូតូ​ហុងដា​ឌ្រីម​នៅ​ផ្លូវ​បំបែក​ជាបួន​ បណ្ដាល​ឱ្យបុរស​ម្នាក់​របួស​បាក់​ជើង​ម្ខាង​

​  ភ្នំពេញ​៖ បុរស​ម្នាក់​បានរង​របួស​បាក់​ជើង​ម្ខាង​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​បុរស​រូប​នោះ​បានជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៏ត្រូវ​រថយន្ត​ឡិចស៊ីស​បេីក​ដោយ​បុរស​ម្នាក់​ទៀត​ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​ទំហឹង​ កាលពី​វេលា​ម៉ោង​១០និង​៥០នាទីយប់​ថ្ងៃទី​២០ខែ​មិថុនា​ឆ្នាំ​២០២៥​ នៅចំណុច​ផ្លូវ​លេខ៩៩កែង​ផ្លូវ​លេខ៤៣៦​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។  ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ... Read More »

ក្នុងពេល២សប្ដាហ៍ ទៀតអាមេរិកនឹងចូលរួមជាមួយអ៉ីស្រាអែលក្នុងសង្គ្រាមវាយប្រហារអ៉ីរ៉ង់

សារព័ត៌មាន Reuters បានផ្សាយថា សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តក្នុងរយៈពេល ២សប្ដាហ៍ខាងមុខ ថាតើអាមេរិក ត្រូវចូលរួម ... Read More »

សម្ដេចតេជោ ! ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!

ភ្នំពេញ ៖ នៅរាត្រី ថ្ងៃនេះ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនិងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ ... Read More »

លោក សុខ ឥសាន ៖ បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ... Read More »

កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥  នាថ្ងៃទី ២០ ខែ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ អញ្ជើញ​អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ... Read More »

ប្រតិបត្តិករទេសចរណ៍ថៃប្រកាសអាសន្នពីរដ្ឋប្រហារ ដែលអាចកើតមាន បន្ទាប់ឧស្សាហកម្មនេះ កំពុងត្រូវបានរារាំង ដោយសារកត្តាសេដ្ឋកិច្ចខាងក្រៅ និងភូមិសាស្ត្រនយោបាយ ស្រាប់រួចទៅហើយ

ទីក្រុងបាងកក ៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនានេះ ប្រតិបត្តិករទេសចរណ៍ថៃ បានប្រកាសអាសន្នអំពីរដ្ឋប្រហារ ដែលអាចកើតមានឡើង ក្នុងប្រទេស ហើយ ។ ពួកគេទទូចថា រដ្ឋប្រហារ ត្រូវតែជៀសវាង នៅគ្រប់ការចំណាយទាំងអស់។ ... Read More »

អាចទប់មិនជាប់ផ្ទៃក្នុងនយោបាយថៃ ខណៈប្រធានព្រឹទ្ធសភាថៃ ដាក់ញាត្តិស្នើដកតំណែងលោកស្រី ផែថងថាន ពីនាយករដ្ឋមន្រ្តី

ទីក្រុងបាងកក ៖ ប្រធានព្រឹទ្ធសភាថៃ ដាក់ញាត្តិស្នើដកតំណែងលោកស្រី ផែថងថាន ពីនាយករដ្ឋមន្រ្តី ចាត់ទុកថា បង្កើនកម្ដៅ នយោបាយភ្លេចក្នុងប្រទេសថៃ ។ ប្រធានព្រឹទ្ធសភាថៃ លោក Mongkol Surasajja នៅថ្ងៃទី២០ ... Read More »

កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ប្រធានបទស្ដីពី “ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស”

ខេត្តស្វាយរៀង៖ លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួរធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាអធិបតី ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីអបអរសាទរខួប១ឆ្នាំ នៃដំណើរការរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានសមាសភាពសរុបចំនួន១២សមាគមផ្សេងៗរួមគ្នា ក្នុងឆ្នាំ២០២៥ ... Read More »

អគ្គនាយកអន្តោប្រវេសន៍ នាំពាក្យពេចន៍ និងជំនួយស្បៀងសម្ភារ ទៅផ្ដល់កម្លាំងចិត្តជូននគរបាលការពារព្រំដែន!

ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ... Read More »

នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath អំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង

ទីក្រុងបាងកក៖ នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath ឧត្តមសេនីយ៍ Prawit Wonguwan បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃសុក្រ គណបក្សរបស់លោកនឹងមិនចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃនោះឡើយ ហើយលោកថែមទាំងអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn ... Read More »

សម្តេចតេជោ ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ដោយថ្ងៃនេះ  មានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាសថៃ ប្រើវិធីបែបស្មោគគ្រោគ ... Read More »

នគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភលើលំនៅឋាន និងហិង្សាលើស្ដ្រីម្នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ និងបញ្ជូនខ្លួនបុរសម្នាក់ឈ្មោះ កុក វិទូ អាយុ៤២ឆ្នាំ មុខរបរអាជីវករ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរំលោភលើលំនៅឋាន និងប្រើប្រាស់អំពើហិង្សាលើស្ដ្រី។ សូមបញ្ជាក់ថា ... Read More »

ការដឹកជញ្ជូនទំនិញ និងការចេញ ចូល តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដំណើរការជាធម្មតា លើក លែងតែការនាំបន្លែផ្លែឈើ

ខេត្តបាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ នៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ... Read More »

ប៉ូលិសស្រុកអង្គស្នួល បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសបានម៉ាទឹកកក ២កញ្ចប់ និងអាវុធមួយចំនួន

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល ... Read More »

ក្រុមជ្រុលនិយមថៃលួច បង្កើតហ្វេសប៊ុកក្លែងជា សម្តេច ហ៊ុន សែន ភាសាថៃ ដើម្បីបោកពលករ សូមមេត្តាកុំចាញ់បោកក្រុមបោកប្រាស់នេះ !

ភ្នំពេញ៖ បើតាម ធីរិទ្ធ ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរនៅថៃ មេត្តាកុំចាញ់បោកក្រុមបោកប្រាស់ ឬក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងធ្វើសកម្មភាព បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេច ហ៊ុន សែន ដែលដាក់ឈ្មោះសម្តេចតេជោ ជាភាសាថៃ និង រូបថតរបស់សម្តេច ... Read More »

ប្រកាសផ្អាកការងារបណ្ដោះអាសន្ន លោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា អត្តលេខ ៥៧៥៣៤ តួនាទី អគ្គនាយករង ... Read More »

ពិធីប្រគល់អំណោយជូនកងកម្លាំងនគរបាល កំពុងឈរជើងនៅខ្សែត្រៀមជួរមុខក្នុងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ... Read More »

លោក Xi Jinping ជួបសន្ទនាជាមួយលោក Christopher Mark Luxon

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២០ខែ មិថុនា   លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនាជាមួយ លោក Christopher Mark Luxon ... Read More »

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ... Read More »

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបហាងម៉ាស្សាមួយកន្លែង យីហោ ម៉ាស្សាសុខភាព

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ... Read More »

សម្តេចតេជោ ហ៊ុន ​សែន ទម្លាយថា ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យ៉ីងឡាក់ នៅពេលមានបញ្ហានៅថៃ ហើយភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅក៏មានបន្ទប់ពីរ ជូនដល់បងប្អូនទាំងពីរនាក់សម្រាប់សំរាកនៅពេលមកកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន ព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានទម្លាយថា សម្តេចធ្លាប់ជួយដល់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យ៉ីងឡាក់ នៅពេលមានបញ្ហាថៃ ហើយនៅភូមិគ្រឹះរបស់សម្តេចនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

លោក សុខ លូ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ... Read More »

Update៖​ បាតុករទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ចុះពីតំណែងត្រឹមថ្ងៃទី២៤ មិថុនា ដោយគំរាមតវ៉ាបិទវិមានរដ្ឋាភិបាលនៅក្រុងបាងកក

ទីក្រុង​បាងកក​៖​ ក្រុមបាតុករ​ និងបណ្តាញនិស្សិត ដើម្បីកំណែទម្រង់ប្រទេសថៃ ហៅកាត់ថាក្រុម NSPRT និងក្រុម Dhamma Army កំពុងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ដោយរៀបចំការតវ៉ារបស់ពួកគេនៅស្ពាន ... Read More »

អគ្គលេខាធិការរដ្ឋសភា ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំទទួលស្វាគមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីត

ភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ លោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម ... Read More »