ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កីឡាការិនីវាយកូនបាល់Emma Navarro មិនត្រូវការឱ្យគេហៅថាជាកូនស្រីរបស់មហាសេដ្ឋី

តារាវាយកូនបាល់អាមេរិក Emma Navarro អាយុ 21 ឆ្នាំចាត់ទុកការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពដូចជា Wimbledon ជាគោលបំណងពិតរបស់នាងក្នុងជីវិត តែមិនចង់ត្រូវបានគេស្គាល់ថាជាអ្នកស្នងមរតកមហាសេដ្ឋីឡើយ។ នៅឆ្នាំនេះ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯក Wimbledon បានកើនឡើងដល់ 4.1 លានដុល្លារ ... Read More »

ប៉ុស្តិ៍រដ្ឋបាលត្រើយស្លាឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ឃាត់ខ្លួនជន សង្ស័យ ០២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ ២០២៥ ... Read More »

នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរគ្រឿងញៀនបានម្នាក់,រត់គេចខ្លួនបាត់ម្នាក់

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីជួញដូរ និងរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀនកាលថ្ងៃទី៧ ខែ កក្កដាឆ្នាំ២០២៥វេលាម៉ោង១៦ និង១០នាទីនៅចំណុចភូមិស្វាយតានី ... Read More »

ក្រោយវាយប្រហារកោះតៃវ៉ាន់ ព្យុះត្រូពិក Danas រំកិលទៅរកប្រទេសចិន

សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃអង្គារ ទី៨ ខែកក្កដា ព្យុះត្រូពិក Danas បាននិងកំពុងសំដៅឆ្ពោះមករកតំបន់ភាគខាងកើតប្រទេសចិន ខណៈខេត្ត Zhejiang ត្រៀមខ្លួនសម្រាប់ការបោកបក់មកដល់របស់វា បន្ទាប់ពីព្យុះនេះបានវាយប្រហារកាត់កោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់បក់និងភ្លៀងធ្លាក់ដ៏ខ្លាំង ដោយបន្សល់ទុកឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ ... Read More »

នគរបាលក្រុងខេមរៈភូមិន្ទ បំបែកសំណុំរឿង​ក្របួច​ចោរ៣នាក់លួច​ទូដែក​ដ៏ធំមួយ

ខេត្តកោះកុង ៖ កម្លាំង​មានសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្មាច់​មាន​ជ័យ ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ លី ណ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុងខេមរៈភូមិន្ទ ករណីចោរ​១​ក្រុម​លួច​ទូដែក​របស់​គាត់​ដឹក​យក​ទៅ​បាត់ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​កម្លាំងជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រាវជ្រាវ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួប និងផ្តល់អនុសាសន៍ជូនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី មុនចេញដំណើរបន្តការសិក្សា នាខែសីហាខាងមុខ

ភ្នំពេញ ៖ តបតាមសំណើរបស់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា ២០២៥-២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដោយលោក ថ្នាក់ដឹកនាំក្រសួង បានទទួលជួប និងផ្តល់អនុសាសន៍តម្រង់ទិសជូនដល់ប្អូនៗ និស្សិតជ័យលាភី ... Read More »

ល្បិចកលរបស់ អាជ្ញាធរថៃកាន់ តែស្មោគគ្រោក

ភ្នំពេញ ៖ រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មកលោក ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។  ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុច ហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។  រឿងដែលកើតមាន ... Read More »

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ការផ្តល់លិខិតឆ្លងដែនខ្មែរ គឺសុទ្ធតែបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវ ស្របតាមបែបបទ និងនីតិវិធីកំណត់ ដោយមិនមានការលក់ដូរណាមួយ ដូចការចោទប្រកាន់នោះឡើយ កុំជឿជនអគតិ សម រង្សុី !

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិត្តិយសសូមជម្រាបជូនបងប្អូនជនរួមជាតិ និងសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ គណនីហ្វេសប៊ុក ឈ្មោះ Sam Rainsy បានលើកឡើងអំពី ការលក់សញ្ជាតិខ្មែរ ... Read More »

កាសែតថៃ បង្ហាញពីសកម្មភាពចុះបង្ក្រាប និងឆែកឆេរទីតាំងរបស់អ្នកឧកញ៉ា កុក អាន

ប្រទេសថៃ ៖ សូមបញ្ជាក់ថា អ្នកឧកញ៉ា កុក អាន មិនបានស្នាក់នៅក្នុងផ្ទះ ដែលសមត្ថកិច្ចថៃ ចុះឆែកឆេរនោះឡើយ ពោលអ្នកឧកញ៉ាកំពុងរស់នៅក្នុងប្រទេសកម្ពុជា។  នេះជារឿងនយោបាយរបស់ថ្នាក់ដឹកនាំថៃ ដែលចង់វាយប្រហារ និងបង្ខូចកិត្តិយសថ្នាក់ដឹកនាំជាតិរបស់យើង ក្រោយពួកគេប្រើយុទ្ធសាស្រ្តជាច្រើន ដើម្បីវាយបំបាក់កម្ពុជា ... Read More »

ប្រធានាធិបតីអុីរ៉ង់និយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីបន្តការចរចាជាមួយអាមេរិក

អុីរ៉ង់មិនប្រឆាំងនឹងការបន្តកិច្ចចរចាជាមួយអាមេរិកទេ ប៉ុន្តែទំនាក់ទំនងទ្វេភាគីស្ថិតក្នុងវិបត្តិ ដែលភាគច្រើនដោយសារអ្វីដែលលោកហៅថាសកម្មភាពរបស់អុីស្រាអែលចំពោះអុីរ៉ង់ និងតំបន់។ កាលពីថ្ងៃទី 7 ខែកក្កដា ប្រធានាធិបតីអុីរ៉ង់ Masoud Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់ មើលឃើញថាគ្មានបញ្ហាក្នុងការបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា តម្រូវការជាមុនគឺការស្តារទំនុកចិត្តរវាងភាគីទាំងពីរឡើងវិញ។ ... Read More »

ក្រសួងវប្បធម៌ បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅអង្គការ UNESCO ខណៈនីតីវិធីបានរៀបចំរួចរាល់ និងបញ្ជូនតាំងពីឆ្នាំ២០២៤

ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥“ក្រសួងវប្បធម៌វប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់អង្គការ UNESCO រួចហើយ ខណៈនីតីវិធី និងការរៀបចំឯកសាររួចរាល់ និងបញ្ជូនតាំងពីខែមេសា ឆ្នាំ២០២៤មកម្ល៉េះ”។ នេះជាការបញ្ជាក់របស់ ... Read More »

ការបាញ់សម្លាប់រង្គាលនៅប្រទេសហ្វីលីពីន ពាក់ព័ន្ធសង្វៀនបញ្ជល់មាន់

មន្ត្រីប៉ូលិសហ្វីលីពីន ១៥នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការសម្លាប់ហើយបោះចោលអ្នកចូលចិត្តបញ្ជល់មាន់ ៣៤នាក់នៅក្នុងបឹង Taal ក្បែរភ្នំភ្លើងសកម្មមួយ។ សារព័ត៌មាន SCMP បានរាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 7 ខែកក្កដាថា មន្ត្រីប៉ូលិសទាំង 15 នាក់ត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតពាក់ព័ន្ធនឹងការបាត់ខ្លួន និងឃាតកម្មលើមនុស្សយ៉ាងហោចណាស់ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលជួបសម្តែងការគួរសមលោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានរដ្ឋាភិបាលសិង្ហបុរី

សិង្ហបុរី​៖​ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម​ លោក ឡរ៉េន វ៉ុង ... Read More »

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថៃកំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជាជាថ្មីម្តងទៀតហើយ

ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ថៃកំពុងតែប្រើកលល្បិចដ៏ថោកទាប ដើម្បីព្រួសឈាមមកលើកម្ពុជាជាថ្មីម្តងទៀតហើយ ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋអនឡាញ។ ការលើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធនេះ បន្ទាប់ពីមានសារព័ត៌មានរបស់ថៃជាច្រើនស្ថាប័ន បានផ្សព្វផ្សាយថា ... Read More »

កម្លាំងនគរបាលសហការជាមួយនឹងរដ្ឋបាលសាលាសង្កាត់ច្បារអំពៅទី២ចុះរដ្ឋបាលស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិដេីមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានដឹកនាំកម្លាំងសហការជាមួយនឹងរដ្ឋបាលសាលាខណ្ឌច្បារអំពៅចុះរដ្ឋបាលស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេនិងសំណង់មិនរៀបរាយអោយរុះរើចេញជាបន្ទាន់មិនអនុញ្ញាតអោយមានការសាងសង់នៅច្រាំងទន្លេនោះទេ។ ក្រោយពីកម្លាំងនគរបាលច្បារអំពៅសហការជាមួយនឹងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានចុះមកដលទីតាំងខាងលើក៏បានពិនិត្យឃើញថា ផ្ទះ០២ខ្នងស្មើនឹង ១៦បន្ទប់ អ្នកស្នាក់នៅបណ្តោះអាសន្ន ... Read More »

កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូន ជនសង្ស័យ ៧នាក់ទៅតុលាការខេត្តករណី ក្លែងបន្លំឯកសារសាធារណៈនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូន ជនសង្ស័យ ៧នាក់ទៅតុលាការខេត្តករណី ក្លែងបន្លំឯកសារសាធារណៈនៅក្រុងបាវិត។ យោងតាមកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥នេះថា ជនសង្ស័យមាន៖ ទី១ ឈ្មោះ ផាម វៀតតង (PHAM VIET TOAN) ... Read More »

ក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី ចុះ MOU ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

សិង្ហបុរី​៖​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី​ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ការចុះ MOU រវាងក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី ... Read More »

លោក ត្រាំ ប្រកាសយកពន្ធ៣៦% លើទំនិញថៃ៖ ថៃបរាជ័យក្នុងការចរចាពន្ធគយជាមួយអាមេរិក?

អន្តរជាតិ​៖​ ប្រទេសថៃប្រឈមនឹងអត្រាពន្ធគយ ៣៦% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ នេះបើតាមលិខិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់មក នាយករដ្ឋមន្ត្រីថៃ កាលពីយប់ថ្ងៃទី៧ ខែកក្កដា ... Read More »

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បេសកកម្មគោះទ្វារសហគ្រាសដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន

ទីក្រុងអូសាកា៖ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ ព្រមទាំងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុន និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។  ជារួម លោកអគ្គលេខាធិការរង​ បានថ្លែងអំណរគុណជូនចំពោះតំណាងសហគ្រាសដែលបានឆ្លៀតពេលវេលាអញ្ជើញមកជួបប្រឹក្សាយោបល់ជាមួយក្រុមការងារដោយផ្ទាល់នៅទីស្នាក់ការសភាពាណិជ្ជកម្ម ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨

ទីក្រុងគូឡាឡាំពួ ៖ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ ... Read More »

លោក Li Qiang ចូលរួមកិច្ចប្រជុំដំណាក់កាលទី២និងទី៣នៃកិច្ចជំនួបលើកទី១៧នៃ ថ្នាក់ដឹកនាំប្រទេសBRICS

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី៦និងថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៥ ... Read More »

ACU ៖ ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើស ទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ១០លានដុល្លារ ឱ្យប្រគល់ជូនរដ្ឋវិញ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើស ទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណ ៤៣ ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) ... Read More »

វៀតណាមបញ្ចុះអត្រាការប្រាក់បន្ថែមទៀតសម្រាប់អ្នកទិញផ្ទះអាយុក្រោម ៣៥ ឆ្នាំ

អ្នកទិញលំនៅដ្ឋានសង្គមដែលមានអាយុរហូតដល់ 35 ឆ្នាំឥឡូវនេះមានសិទ្ធិខ្ចីក្នុងអត្រាការប្រាក់ 5.9% ក្រោមកម្មវិធីរបស់រដ្ឋាភិបាលដើម្បីជួយមនុស្សវ័យក្មេងទាំងនេះទទួលបានផ្ទះនៅក្នុងប្រទេសវៀតណាម។ យោងតាមធនាគាររដ្ឋវៀតណាមបានឱ្យដឹងថា អត្រាការប្រាក់ថ្មីតិចជាង 2% ជាងការប្រាក់ជាមធ្យមនៃអ្នកឱ្យខ្ចីរបស់រដ្ឋដោយធនាគារចំនួនបួនគឺ Agribank, BIDV, Vietcombank និង VietinBank នឹងអនុវត្តសម្រាប់រយៈពេល ... Read More »

យុវជនម្នាក់ត្រូវឃាត់ខ្លួននៅនឹងកន្លែង ខណៈបក្ខពួកម្នាក់ទៀតបានគេចខ្លួនករណីលួចដែកនៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន កាលពីវេលាម៉ោង ០៣:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ កក្កដា ២០២៥ ក្នុងករណីលួចដែក។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈជនសង្ស័យកំពុងលីរបស់របរដែលលួចបាន។ លោកវរសេនីយ៍ឯក ... Read More »

សម្ដេចធិបតី​៖​ មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ ... Read More »

តារាចំណូលថ្មី Delap របស់ Chelseaត្រូវមិត្តស្រីបោះបង់ចោលក្នុងអំឡុងពេល Club World Cup

ខ្សែប្រយុទ្ធLiam Delapដែលក្លឹបតោខៀវទើបទិញបានក្នុងតម្លៃ30លានផោន ត្រូវ​បាន​មិត្ត​ស្រី​ជា​តារា​ម៉ូដែល​ជនជាតិ​ស្កុតលែន​បោះបង់ចោល។  Delap អាយុ 22 ឆ្នាំមានទំនាក់ទនងស្នេហ៍ជាមួយ Leanna Paul ដែលជាតារាម៉ូដែលអាយុ 25 ឆ្នាំនិងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមគេហទំព័រកម្សាន្ត Glam, Set ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០១នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែ​កក្កដា​​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​០១នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

បង្រ្កាប និងឃាត់ខ្លួនមេខ្លោងសកម្មម្នាក់ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់ លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

តុលាការថៃចេញដីកាចាប់ខ្លួន អ្នកឧកញ៉ា កុក អាន និងសមត្ថកិច្ចថៃចុះទៅឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជាង២៧លានបាត

ប្រទេសថៃ ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ តុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុតប្រាកាន ... Read More »

នគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០២នាក់​ ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ​ (ប៉ុនប៉ងមិន​បាន​សម្រេច​)

ខេត្តស្វាយរៀង៖ កំលាំងនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ ០២នាក់​ ដែលធ្វើសកម្មភាពជិះម៉ូតូស្ទាក់វាយទៅលើស្រ្តីម្នាក់ ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ​ (ប៉ុនប៉ងមិន​បាន​សម្រេច​)។ នគរបាលក្រុងបាវិត បានអោយដឹងថា កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលព័ត៌មានតាមរយ:បណ្តាញសង្គមហ្វេសប៊ុក ... Read More »