ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីគយ​ បន្តរកឃើញម្សៅម៉ត់ពណ៌ស ប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់​ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី២៥ ខែកញ្ញាថ្មីៗនេះ​ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផល ក្រុមការងារបានរកឃើញម្សៅម៉ត់ពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៣ ១៤៨,៩៧ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

សូមជម្រាបជូនថា​ បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

ដោយ​៖ តារា​


ចែករំលែក៖