ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ហ្វូងគោជាង២០ក្បាលត្រូវអាជ្ញាធរមូលដ្ឋានចាប់ដាក់ទ្រុង

 ខេត្តបន្ទាយមានជ័យ៖ ហ្វូងគោដែលតែងតែដើរតាមផ្លូវបេតុងហ្នឹងផ្លូវលំតាមភូមិនីមួយៗនៅក្រុងប៉ោយប៉ែតត្រូវអាជ្ញាធរមូលដ្ឋានចាប់បង្ឃាំងទុកដោយព័ទ្ធរបងរង់ចាំម្ចាស់មកដោះស្រាយ។  យោងតាមការរៀបរាប់របស់ពលរដ្ឋនៅក្នុងភូមិមិត្តភាពបញ្ជាក់ថាៈ គោដែលអាជ្ញាធរភូមិមិត្តភាពចាប់នោះមានជាង២០ក្បាលដោយចាប់បានចំនួនពីរលើកគឺថ្ងៃទី៧និង៨ខែតុលាឆ្នាំ២០២៤យកដាក់ក្បែរស្នាក់ការភូមិមិត្តភាពសង្កាត់-ក្រុងប៉ោយប៉ែត ។ គាត់បន្តថាៈ ហ្វូងគោទាំងនោះតែងតែដើរដេកតាមផ្លូវ សាធារណៈ មុខផ្ទះពលរដ្ឋ ពេលយប់ព្រលប់ បង្កគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋជាច្រើនករណីខណៈហ្វូងគោទាំងនោះដេកឬដើរតាមផ្លូវថ្នល់ដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ ធ្វើឲ្បប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍សារធារណៈបេះបោចផលដំណាំពលរដ្ឋទៅតាមគេហដ្ឋាន។ល។  ពួកគាត់បញ្ជាក់ថា ក្រោយពីអាជ្ញាធរមូលដ្ឋានចាប់ហ្វូងគោ ដែលធ្លាប់ដើរតាមផ្លូវភ្លាមគេមើលឃើញថាហាក់បីដូចជាមានភាពល្អប្រសើរក្នុងការធ្វើដំណើរដោយសុវត្តិភាពព្រោះកន្លងមកហ្វូងគោទាំងនោះក៏ធ្វើឲ្យស្ទះចរាចរណ៍ខ្លះៗដែរ ... Read More »

ដោយសារបញ្ហាជង្គង់ ខ្សែប្រយុទ្ធ Garnacho មិនមានឈ្មោះក្នុងក្រុមអាហ្សង់ទីន

ក្រុមបានប្រកាសកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធអាហ្សង់ទីន Alejandro Garnacho នឹងខកខានការប្រកួតជម្រុះ World Cup របស់ប្រទេសនេះជាមួយក្រុម Venezuela និង Bolivia ដោយសារតែមិនស្រួលនៅក្នុងជង្គង់ខាងឆ្វេងរបស់គាត់។ ខ្សែបម្រើស្លាប Manchester United ... Read More »

កិច្ចប្រជុំទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

អាល្លឺម៉ង់​៖​ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាំបឺក សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ឆាំង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ម្សិលមិញនេះ​ បានទទួលកិច្ចប្រជុំទ្វេភាគី ... Read More »

អុីតាលីកោះហៅ Lucca ជំនួស Kean ដែលរងរបួស

សហព័ន្ធបាល់ទាត់អុីតាលីបាននិយាយថា អុីតាលីបានកោះហៅខ្សែប្រយុទ្ធ Undinese កីឡាករ Lorenzo Lucca មុនការប្រកួត Nations League នៅខែនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Moise Kean របស់ Fiorentina ... Read More »

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ចុះពិនិត្យស្ថានភាពទូទៅ មុនដំណើរការសំណេរ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ សម័យប្រឡង៖ ០៨ តុលា ២០២៤

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ... Read More »

រដ្ឋបាលខេត្ត​តាកែវ​៖​ ជូនដំណឹង​បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន

ខេត្ត​តាកែវ​៖​ រដ្ឋបាលខេត្ត​តាកែវ​ នៅព្រឹកថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២៤​នេះ​ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ សូមមេត្តាធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្នសិន។  មូលហេតុ ស្ពាន មួយកន្លែងស្ថិតនៅក្នុងភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារការហូរច្រោះ។  ដូច្នេះសូមបងប្អូនដែលត្រូវធ្វើដំណើរតាមមធ្យោបាយ ... Read More »

អ៉ីរ៉ង់ព្រមាន អ៉ីស្រាអែល ក្រោយមានព័ត៌មានថា ទីក្រុង តែលអាវី ត្រៀមវាយប្រហារកំពង់ផែប្រេងដ៏សំខាន់

សារព័ត៌មាន Reuters បានផ្សាយថា ប្រមុខការទូតអ៉ីរ៉ង់ នាថ្ងៃអង្គារ ទី៨ ខែតុលា បានព្រមានអ៉ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយឱ្យសោះលើខ្លួន ព្រោះថា ប្រសិនបើហ៊ានតែមាន ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ នោះទីក្រុងតេហេរ៉ង់មុខជានឹងធ្វើការសងសឹកយ៉ាងរឹងមាំ តបតទៅវិញមិនខាន។ ... Read More »

ប្រជាកាពារភូមិម្នាក់ត្រូវរថយន្ដមិនចាំម៉ាកបើកបុកពីក្រោយបណ្ដាលឱ្យដួលបោកក្បាលស្លាប់ទាំងព្រឹកព្រលឹម

​    ភ្នំពេញ៖ ប្រជាការពារភូមិព្រែកហូរ ក្រុងតាខ្មៅម្នាក់​ បានដួលបោកក្បាលស្លាប់ភ្លាមៗ ខណៈត្រូវរថយន្ដមិនចាំម៉ាកមួយគ្រឿងបើកបុកពីក្រោយពេញទំហឹងហេីយរថយន្ដបង្កបានបើករត់គេចខ្លួនបាត់ស្រមោល កាលពីបវេលាម៉ោង០៦ និង១២ នាទីព្រឹកនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិគោករកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ... Read More »

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៦៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ថ្ងៃ​នេះកម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៦៥%។  ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធ ទាបនៅបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ ... Read More »

គួរឱ្យរន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្ដដែលចតលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម

​     ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីធ្វើការវិញទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំងហើយជិះម៉ូតូមិនបានមេីលមុខក៏ជ្រុលចង្កូតទៅបុករថយន្តឈប់ចតនៅលេីផ្លូវបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម។ ហេតុការណ៍ដ៏រន្ធត់នេះបង្កអោយមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៩ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។   ​    សពឈ្មោះ តេង ... Read More »

លោកប៉ែន បូណា៖ តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?

ភ្នំពេញ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរំដោះជីវិតខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន គេស្រែកថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ? ទាល់តែកើតសង្គ្រាមកាប់សម្លាប់គ្នាបង្កវិនាសកម្មផ្តាច់ផ្តិលជីវិតមនុស្សស្ទើរមិនលស់ថ្ងៃដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចសព្វថ្ងៃទើបហៅថា ស្ថានភាពសិទ្ធិមនុស្សដើរទៅមុខឬ? កម្ពុជាឈានឆ្ពោះទៅមុខជានិច្ចមិនបែរថយក្រោយឡើយ។ គ្រាន់តែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមនុស្សមួយក្តាប់តូចដែលប៉ុនប៉ងបង្កចលាចលសង្គម និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បែរជាស្រែកថាព្រួយបារម្ភនិងថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស? តើគេចង់ឱ្យខ្មែររស់ក្នុងសន្តិភាពឬក្នុងភ្លើងសង្គ្រាម? តើប្រទេសណាមានលំហសម្រាប់មនុស្សបំពានច្បាប់? គ្រាន់តែដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃអ្នកសារព័ត៌មាន គេបែរទៅជាសម្តែងការព្រួយបារម្ភ ... Read More »

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំប្រជុំត្រួតពិនិត្យ វឌ្ឃនភាព ការងារសមាគមអតីតយុទ្ធជនកម្ពុជា ភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៤នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ អំពីវឌ្ឍនភាពការងារ សមាគមអតីតយុទ្ធជនកម្ពុជា ... Read More »

រថយន្ដកាមរីបាឡែនមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបាឡែន បើកបរមិនប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់បែកចំនួន១កង់ចំណែករថយន្តមិនអាចបន្តដំណើរទៅមុខទៀតបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបគិរីរម្យ នៅតាមបណ្ដោយវិថីព្រះសីហនុ  សង្កាត់វាលវង់ ខណ្ឌ៧មករា ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ... Read More »

អនុប្រធានសាលាដំបូងខេត្តបញ្ជាឱ្យឃុំខ្លួនត្រូវចោទម្នាក់ជាបណ្ដោះអាសន្ន ពីបទៈ ឆបោក

ខេត្តពោធិ៍សាត់ ៖ ជនត្រូវចោទម្នាក់ត្រូវបានអនុប្រធានសាលាដំបូងខេត្ត បញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១២០៣ ឃ.ខ/24 ចុះថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ... Read More »

កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

ទីក្រុង​វៀងចន្ទន៍​៖​ នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤​ និង​​ ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ... Read More »

កម្ពុជា លើកទឹកចិត្តឱ្យប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិកតុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស

បុរីញូយ៉ក ៖ កម្ពុជា លើកទឹកចិត្តឱ្យប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិកតុងហ្គា ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងអញ្ជើញតុងហ្គា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។ សូមបញ្ជាក់ថា ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត ... Read More »

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អបអរសាទរចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសត្រូវបានតែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សម ប្រសិទ្ធ ក្នុងឱកាសត្រូវបាន ព្រះករុណា ... Read More »

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អបអរសាទរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសត្រូវបានតែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសត្រូវបាន ព្រះករុណា ... Read More »

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អបអរសាទរចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសត្រូវបានតែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ក្នុងឱកាសត្រូវបាន ព្រះករុណា ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ

ទីក្រុង​វៀងចន្ទន៍​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ជួបជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ... Read More »

រដ្ឋ Florida ៖ ព្យុះ Helene ទើបតែឆ្លងផុត ព្យុះ Milton កំពុងបោកបក់ចូលរដ្ឋនេះជាថ្មី

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ ២០២៤បានឱ្យដឹងថា ព្យុះហឺរីខេន Milton បានវិវត្តិទៅជាព្យុះប្រភេទទី ៥ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបង្កការគំរាមកំហែងរាប់ចាប់តាំង ពីតំបន់ Yucatan ... Read More »

អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ ប្រុងប្រយ័ត្នអំពីគ្រោះទឹកជំនន់

ទីក្រុងបាងកក ៖ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមជូនដំណឹងដល់ សាធារណជន ជាពិសេសពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ឱ្យបាន ជ្រាបថា ស្ថានទូតបានធ្វើការតាមដានបញ្ហាទឹកជំនន់នៅក្នុងប្រទេសថៃ ជាពិសេសតាមបណ្តាខេត្តមួយ ចំនួនដែលមានពលករកម្ពុជាកំពុងធ្វើការ និងស្នាក់នៅ ចាប់តាំងពីខែកញ្ញា ... Read More »

ព្រះរាជក្រឹត្យតែងតាំង លោកកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន, លោក ខៀវ កាញារីទ្ធ និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី

ភ្នំពេញ​៖​ ព្រះករុណា​ ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន, លោក ខៀវ កាញារីទ្ធ ... Read More »

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានវ៉ាតី ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព

ទីក្រុងវៀងចន្ទន៍៖​ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  ដឹកនាំ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ បានមកដល់អាកាសយានដ្ឋានវ៉ាតី ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព​ រសៀលថ្ងៃអង្គារ ... Read More »

រយៈពេល ១សប្ដាហ៍! សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៤១ករណី និងបានឃាត់ខ្លួនចំនួន ១០១នាក់

ភ្នំពេញ​៖​ លោកបណ្ឌិត​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅល្ងាចថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ... Read More »

ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំទី១នៅកម្ពុជាសម្រេចការសាងសង់បាន២០ភាគរយ

ខេត្តត្បូងឃ្មុំ ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយ គិតមកទល់ពេលនេះ។ ឯកឧត្ឭឭឭឭឭបណ្ឌិត អ៊ាង ... Read More »

អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ប្រជាជន ការពារសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ... Read More »

សមត្ថកិច្ច​ បន្តផាកពិន័យយានយន្តល្មើសចំនួន ២៩៩គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

គណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍របស់ប្រទេសចិន ៖ បច្ចុប្បន្ន សេដ្ឋកិច្ចចិនកំពុងដំណើរការប្រកបដោយស្ថិរភាពនិងមានភាពរីកចម្រើនជាទូទៅ

អន្តរជាតិ ៖ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍របស់ប្រទេសចិនបានថ្លែងថា មើលតាមទិដ្ឋភាពម៉ាក្រូ ពេលប្រឈមមុខនឹងបរិយាកាសកាន់តែស្មុគស្មាញទាំងជាតិនិងអន្តរជាតិ សេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយស្ថិរភាពនិងមានភាពរីកចម្រើនជាទូទៅ ហើយជំហាននៃការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានពន្លឿន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ។ នេះជាការចេញផ្សាយពី ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ប្រធានគណបក្សនយោបាយក៏ជាពលរដ្ឋដែរ ... Read More »