ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

បើកៗបង្កអោយឆេះ​ទំនិញ​លើ​រថយន្ត​ នៅ​ស្រុក​ជីក្រែង​ ភ្ញាក់ផ្អើលអ្នកដំណើរ

ខេត្តសៀមរាប​៖​ មាន​ករណី​អគ្គិភ័យ​ ភ្លើង​ឆាបឆេះ​ទំនិញ​លើ​រថយន្ត​កំពុងបើក​ នៅ​លើ​កំណាត់ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់​តា​សិត​ ឃុំ​គោក​ធ្លក​ក្រោម​ ស្រុក​ជីក្រែង​ ​ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១៤​នឹង​៤៥​នាទី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២០។ ​ករណី​អគ្គិភ័យ​ឆាបឆេះ​ទំនិញ​លើ​រថយន្ត​ដឹក​ទំនិញ​ គឺ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​កម្មករ​បោះ​កន្ទុយបារី​ចោល​។​ នេះបើតាមការបញ្ជាក់អោយដឹងពីលោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ... Read More »

មន្រ្តីយោធាកងពលតូចង៧០ ២នាក់ ត្រូវនគរបាលខណ្ឌ៧មករា ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនបុរស២នាក់ ដែលជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ជាបន្ទាប់បន្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងចំនួន២ករណី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយករណីទី១ នៅចំណុចមុខសណ្ឋាគារ អេន ... Read More »

បុរសម្នាក់មានជំងឺប្រចាំកាយលួចចង.កសម្លាប់ខ្លួនព្រៃឧទ្យានអង្គរ

ខេត្តសៀមរាប៖ ពលរដ្ឋប្រទះឃើញយុវជនម្នាក់ចង.ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចរោងយាមអាជ្ញាធរអប្សរាព្រៃឧទ្យានអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »

កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ និង​បិទ​ការដ្ឋាន​ជីក​យក​អាចម៍​ដី​គ្មាន​ច្បាប់​នៅ​ស្រុក​ពួក​ ខេត្តសៀមរាប

ខេត្តសៀមរាប​៖​ កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ការដ្ឋាន​ជីក​យក​អាចម៍ដី​ចំនួន​០១​កន្លែង​ គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​តា​តូ​ក​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹកថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២០​​​ ម្សិលមិញ។ ​សមត្ថកិច្ចបានអោយដឹងថា៖ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​មាន​ចំណាត់ការ​ជាមួយ​ម្ចាស់​អាជីវកម្ម​ គឺអោយធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀន

 ខេត្តពោធិ៍សាត់៖ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកនគរបាល ស្រុកវាលវែង ស្រាវជ្រាវ និងបង្រ្កាបករណីរក្សាទុក.ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួន២នាក់ដកហូតវត្ថុតាងមួយចំនួន ។  ករណីបង្រ្កាបពាក់ព័ន្ធគ្រឿងញៀនខាងលើ ធ្វើឡើងនារសៀលថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ... Read More »

De Gea ​និយាយ​ពី​អនាគត​ខ្លួន​នៅ​ Man United

អ្នកចាំទីសញ្ជាតិអេស្ប៉ាញកីឡាករ​ David de Gea របស់ក្លិបបិសាចក្រហម​ Manhester United បាន​​ថា​ គាត់សង្ឃឹម​នឹង​អាច​នៅ​ក្លិប​បិសាច​ក្រហម​នេះ​ ច្រើន​ឆ្នាំ​      ត​ទៅ​មុខ​ទៀត​។ អ្នកចាំទីដៃស្អិតរូបនេះបន្ត​ថា​ ” ... Read More »

Rafael Nadal, Andy Murray និង Johanna Konta ចូលរួមប្រកួតកម្មវិធី Virtual Madrid Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានអះអាងអំឡុងពេលជជែកតាមកម្មវិធី Instagram ជាមួយកីឡាករ Andy Murray ថា គាត់បានចាប់ផ្តើមរៀបចំខ្លួនរួចជាស្រេចសំរាប់ការប្រកួតកម្មវិធី Madrid Madrid ដែលជិតមកដល់ក្នុងពេលឆាប់ៗ។ Murray និយាយបែបកំប្លែងថា ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ ប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ ប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន ដែលជានិស្សិតមកធ្វើកម្មសិក្សានៅប្រទេសជប៉ុន ហើយជ្រុះបាត់ សូមអញ្ជើញមកយកនៅស្ថានទូតកម្ពុជា ជៀសវាងការធ្វើដំណើរដោយមិនស្របច្បាប់។ យោងតាមសេចក្ដីប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន របស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងតូក្យូ បានបញ្ជាក់ថា៖ សូមធ្វើការប្រកាសស្វែងរកម្ចាស់លិខិតឆ្លងដែន ឈ្មោះ៖ បូរ បាន (BO ... Read More »

ទុកការរិះគន់មួយដុំ អ៊ីង អ៊ីង បញ្ចេញឈុតសិចស៊ីមួយចាស់ដៃ

ភ្នំពេញ៖ មិនខ្វល់ការរិះគន់រឿងស្លៀកពាក់សិចស៊ីឡើយ តារាសម្តែងរាងស្រឡូន កញ្ញាអ៊ីង អ៊ីង បានបញ្ចេញរូបថត និងវីដេអូ សិចស៊ីថ្មីបន្តបន្ទាប់។ កញ្ញា អ៊ីង​អ៊ីង ដែល​ល្បី​ថា​ជា​តារា​ស្រី​មានមុខ​ស្អាត​នោះ ស្រាប់​តែបាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​រំភើប ដោយ​កំពុង​ស្ថិតក្នុង​ឈុត​ប៊ី​គី​នី ពណ៌​ទឹកក្រូច​បញ្ចេញ​ភាព​សិច​ស៊ី​ឡើង​កប់ៗ​ខ្លាំង​តែម្តង​។ ការបង្ហាញ​លើក​នេះ​របស់​នាង​ធ្វើឱ្យ​អ្នកគាំទ្រ​នាង ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ Digital ជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ពន្ធ័ថ្នាលទូរទស្សន៍ Digital ជាតិ នៅទីស្តីការក្រសួង។ ... Read More »

សន្តិសុខសាកលវិទ្យាល័យបៀលប្រាយយកខ្សែអង្រឹងចងកបញ្ចប់ជីវិតខ្លួនឯង

ខេត្តបាត់ដំបង៖សេចក្តីរាយការណ៏ជាបឋមពីសម្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៧យប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ នៅត្រង់ចំណុចខាងក្រោយសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ស្ថិតក្នុងក្រុមទី២៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបងមានករណីធ្វើអត្តឃាតមួយដោយវិធីចងក។ ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណី អត្តឃាត (ចងក)  មួយកើតឡើង ដោយជនរងគ្រោះឈ្មោះ ... Read More »

ជនបរទេសម្នាក់ផឹកអត់មានលុយឲ្យគេវាយម្ចាស់មួយដៃរត់ទៅផ្ទះយកកាំភ្លើងភ្ជង់គេថែមទៀត

ភ្នំពេញ: ជនបរទេសម្នាក់ផឹកអត់មានលុយឲ្យគេវាយម្ចាស់មួយដៃរត់ទៅផ្ទះយកកាំភ្លើងភ្ជង់គេថែមទៀត ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយកន្លែង ក្បែរបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ប្រភពពត៌មានពីមន្រ្តីកងរាជអាវុធខណ្ឌសែនសុខ បានឲ្យដឹងថា មុនកើតហេតុគេឃើញ ... Read More »

ផឹកស្រាស្រវឹងវាយ បងបង្កើតខ្លួនឯងបណ្ដាលឲ្យរបួសយ៉ាងដំណំត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹង រករឿងឈ្លោះប្រកែកជាមួយបងប្រុសខ្លួនឯង ឈានដល់យកដុំឥដ្ឋ និងចបជីកវាយទៅលើបងបន្ថែមទៀត បណ្ដាលឲ្យរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនានេះ កើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ... Read More »

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់អាវុធច្នៃ និងកាំបិត តែងតែអុកឡុកក្នុងភូមិ

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់អាវុធកែច្នៃ និងកាំបិត  ដែលតែងតែបង្កអសន្តិសុខក្នុងភូមិ និងលើដងផ្លូវសាធារណៈ ដើម្បីនាំយកទៅបន្តនីតិវិធី ។  ករណីឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងខាងលើ ធ្វើឡើងនារសៀលថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ... Read More »

ចំនួនអ្នកឆ្លងកូវីដ១៩លើពិភពលោក ជាង៣លាននាក់ ក្នុងនោះអាមេរិក១លាននាក់ទៅហើយ

ពិភពលោក៖ គិតដល់ព្រឹកថ្ងៃទី២៨ខែមេសា ពលរដ្ឋអាមេរិក មានជាង១លាននាក់បានឆ្លងកូវីដ១៩ ស្មើនឹង១ភាគ៣នៃចំនួនអ្នកឆ្លងនៅលើពិភពលោក។ ជាមួយគ្នានេះអង្គការសុខភាពពិភពលោក បានព្យាករណ៍ថា កូវីដ១៩ អាចអូសបន្លាយរយៈពេលយូរទៀតទើបបញ្ចប់។ ក្នុងរយៈពេល២៤ម៉ោងចំនួនអ្នកស្លាប់នៅអាមេរិក មានជាង១២០០នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងជាង៥៦ពាន់នាក់ហើយ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ... Read More »

វិចារណកថា ៖ ពង្រឹងការអនវត្តន៏ច្បាប់ចរាចរណ៏ដើម្បីកាពារជីវិតប្រជាពលរដ្ឋ

ភ្នំពេញ៖ ឆាប់ៗនេះគឺចាប់ពីថ្ងៃទី១ខែឧសភាតទៅ សមត្ថកិច្ចនគរបាលនឹងរឹតបន្តឹងការអនុវត្តន៏ច្បាប់ចរាចរណ៏ដែលបង្កើនចំនួនប្រាក់ផាកពិន័យច្រើនជាងមុន ដែលវិធានការនេះមានគោលដៅតែមួយគត់គឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋអោយរួចផុតពីគ្រោះថ្នាក់ចរាចរណ៏។ ប្រសិនបើកន្លងមកប្រជាពលរដ្ឋចូលរួមចំណែកអនុវត្តន៏ច្បាប់ចរាចរណ៏នោះក៏គ្មានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៏នៅពេលខាងមុខនេះដែរ។ ការអនុវត្តន៏ច្បាប់នៃការរឹតបន្តឹងនឹងចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទាំងប្រទេស ជាមួយការផាកពិន័យជាទឹកប្រាក់ខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។ ក្នុងន័យនេះគឺច្បាស់ណាស់ថា អ្នកបំពានច្បាប់អាចរអាចំពោះចំនួនទឺកច្រើននេះ ... Read More »

ផ្ទះឈើមួយខ្នង រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង និងសម្ភារនៅក្នុងផ្ទះជាច្រើនត្រូវអគ្គិភ័យឆាបឆេះគ្មានសល់

ខេត្តឧត្ដរមានជ័យ ៖លំនៅដ្ឋានមួយខ្នង បូករួមសម្ភារនៅក្នុងផ្ទះនិងរថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និ៤៩ នាទី យប់ ស្ថិតនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ... Read More »

ស្ងាត់ៗ…អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត លួចសាងសង់សំណង់លើដីច្រមុះជ្រូក រំលោភយកដីសាធារណៈធ្វើជាសំណង់រឹងមាំ

ខេត្តកំពត៖ ករណីរំលោភយកដីសាធារណៈច្រមុះជ្រូក នៅចំកណ្តាលក្រុងកំពត ប្រព្រឹត្តដោយអនុប្រធានមន្ទីរសុខាភិបាល នោះ គឺបានដកខ្លួនប៉ុន្មានខែមកហើយ បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ ជំនាញ ប៉ុន្តែសន្ទុះនៃការរិៈគន់ពីមន្ត្រីរាជការតាមមន្ទិរជុំវិញខេត្ត ប្រជាជនច្រើនព្រោងព្រាត ឃើញថា បានផ្អាកសកម្មភាព តែមិនមានការចុះបង្ក្រាបពី សមត្ថកិច្ច អាជ្ញាធរ ... Read More »

ផ្នែកពុទ្ធចក្រនិងអាណាចក្ររួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ នៅច្បារអំពៅ

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយផ្នែកអាណាចក្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអប់រំផ្សព្វផ្សាយ បញ្ជ្រាប់ការយល់ដឹងអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២០​ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគុណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ បានប្រគល់នូវទេយ្យវត្ថុ​ និងបច្ច័យជូនលោក ចេង ... Read More »

បុគ្គលិកអុិនធឺណេតម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើបង្គោលស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖ បុគ្គលិកអុិនធឺណេតម្នាក់ ត្រូវខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅខាងត្បូងហាងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។  ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំ​ជំរុញរកទីផ្សារផលិតកម្មកសិកម្មរបស់ប្រជាកសិករទូទាំងខេត្ត

​ខេត្តបន្ទាយមានជ័យ ៖ដើម្បីរកទីផ្សារនិងស្វែងរកការគាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករទូទាំង​ខេត្តឲ្យបានកាន់តែប្រសើរ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំរកដំណោះស្រាយបញ្ហានេះនៅសៀលថ្ងៃទី២៧ ខែមេសា​ឆ្នាំ ២០២០ ដោយមានការចូលរួម ពីលោក​លី​ សារី អភិបាលរងខេត្តលោកប៉ុកឡាជីប្រធានមន្ទីរពាណិជ្ជកម្ម​ខេត្ត និង​មានការចូលរួមពីមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​។ ​ក្នុង​កិច្ចប្រជុំ​នោះ​លោក ប៉ុក ឡា​ជី បាន​មានប្រសាសន៍ថា​សព្វថ្ងៃនេះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​អនុវត្ត ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៧ ភូមិលូ ... Read More »

ម្ចាស់ផ្ទះ​រវល់​ចេញទៅ​ដក​ផ្សិត​ក្នុង​ព្រៃ​ត្រឡប់មកវិញផ្ទះក្លាយជាផេះ

ខេត្តព្រះសីហនុ ៖ ផ្ទះ​មួយ​ខ្នង​សាងសង់​ពី សសរ​ថ្ម​ឈើដំបូល​ប្រក់​ស័ង្កសី​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​នៅ​សល់​តែ​ផេះ ខណៈ​ម្ចាស់ផ្ទះ​រវល់​ចេញទៅ​ដក​ផ្សិត​ក្នុង​ព្រៃ​។ មន្ត្រីមូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​អគ្គីភ័យ​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០ ប៉ុន្តែ​ម្ចាស់ផ្ទះ​បានដឹង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃខែ ដដែល ស្ថិតនៅ​ចំណុច​ភូមិ ស្ទឹង​ឆាយ​ខាងត្បូង ... Read More »

ថ្ងៃនេះ គ្មានអ្នកឆ្លង គ្មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ , សរុបជាសះស្បើយ១១៩នាក់ដដែល និង៣នាក់នៅបន្តព្យាបាល

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ២៨ខែមេសា ឆ្នាំ២០២០ នេះ គឺមានតួលេខ -សរុបអ្នកជាសះស្បើយមានចំនួន ១១៩នាក់ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣នាក់ ដដែល -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ... Read More »

ការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ដោយតម្លាភាព ស្មើភាព និង គ្មានការលើកលែង , នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ ។ ... Read More »

បន្តប្រុង​ប្រយ័ត្ន​ ខណៈ​ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា

ភ្នំពេញ​ ៖​ ក្រុម​អ្នក​ព្យាករ​ក្រសួងធន​ធានទឹក​ និង​ឧតុនិយម​បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសថា​ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០​ តំបន់ទំនាបកណ្តាល​ តំបន់ជួរ​ភ្នំដងរែក​ និងតំបន់មាត់សមុទ្រ​ មានសីតុណ្ហភាពឋិតក្នុងកម្រិតប្រហាក់ប្រហែលគ្នា​ ... Read More »

ចតរថយន្តទុកនៅមុខផ្ទះគេ​ ត្រូវគេយកSprayបាញ់ថ្នាំពីក្រោយរថយន្ត​ថា​ ហាមចតមុខផ្ទះ

ភ្នំពេញ: បុរសម្នាក់បើករថយន្តប្រភេទទេសចរណ៍មួយគ្រឿងយកទៅចតមុខផ្ទះប្រជាពលរដ្ឋរួចចូលទៅហូបបាយនៅផ្ទះមិត្តភក្កិស្រាប់តែចេញមកវិញមានគេយក Spray បាញ់ថ្នាំពីក្រោយរថយន្ត “ហាមចតមុខផ្ទះ” បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលេខ ៥៩៨ ចំណុចមុខផ្ទះប្រពលជារដ្ឋមួយកន្លែង ក្បែរនឹងហាងបញ្ចាំលីហួរ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួជនសង្ស័យ០៣នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖កម្លាំងអធិការរដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅ៨នឹង៤០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវឌឿងហែម ក្រុម៨ ភូមិ៤៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួននោះរួមមាន៖ ១.ឈ្មោះ សុខ រិទ្ធ ... Read More »

ជនសង្ស័យម្នាក់ទាញកាំបិតដេញកាប់ប្រជាពលរដ្ឋផ្អេីលពេញបេនឡាន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានទាញកាំបិតផ្គាក់កាប់ប្តីប្រពន្ធមួយគូខណះកំពុងអង្គុយបណ្តាលឱ្យប្តីរងរបួសស្មាខាងឆ្វេងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចបេនឡានរិទ្ធមុន្នី​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ជនសង្ស័យឈ្មោះអៀង ថន ភេទប្រុសអាយុ៦២ឆ្នាំ មុខរបរ ធ្វេីចំការ ស្នាក់នៅ ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន នឹងដាក់ចេញនូវបំរាមធ្វើដំណើរមួយដោយហាមប្រជាជនមកពីប្រទេសចំនួន ១៤ ចូលមកក្នុងប្រទេសមួយនេះ ដើម្បីទប់ស្កាត់ COVID-19

ទីក្រុងតូក្យូ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19  លោក អាបេ ស៊ីនហ្សូ (Abe Shinzo) នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ជប៉ុននឹងដាក់ចេញនូវបំរាមធ្វើដំណើរមួយ ដោយហាមប្រជាជនមកពីប្រទេសចំនួន ១៤ ... Read More »