ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- មិនជឿនរណាទៅជឿអា អ៊ុំ សំអាន? = អ្នកឯកទេសខាងព្រំដែនផង មើលតែផែនទីមើលមិនយល់ផងថាមេផែនទីដែរ?

២- ជឿតែអាមេផែនទីបែបនឹង = អញ្ចឹងទេ ទើបចេះតែរលាយ?

៣- ឈ្លក់វង្វេងនឹងទឹកដីខ្យល់តាមវាយោ = ទើបក្រុមឧទ្ទាមក្រៅគ្មានគោលដៅច្បាស់លាស់ បានរលាយងើបមុខមិនរួច?

៤- អា យ៉ាត ភីរម្យ កាន់ជើងខ្មែរក្រហមប៉ុលពត = ដោយចោទសម្តេចតេជោ ហ៊ុន សែន ថារត់ទៅវៀតណាមនាំទាហ៊ានយួនឲ្យមកវាយខ្មែរ?

៥- បើតាម យ៉ាត ភីរម្យ និយាយគឺខ្មែរក្រហមប៉ុលពតជាបក្សពួករបស់វា =  បើវានៅក្នុងស្រុកខ្មែរពេលនោះវានឹងត្រូវខ្មែរក្រហមក្របែលវាចោលរួចទៅហើយ?

៦- ខ្មែរក្រហមប៉ុលពតសម្លាប់ខ្មែរអស់រាប់លាននាក់ = វានៅកាន់ជើងខ្មែរក្រហមនិងយកខ្មែរក្រហមជាបក្សពួកវាទៀត អាមិនស្គាល់ងាប់នេះ?

៧- បើបានខ្មែរក្រហមសំពងក្បាលវានឹងត្បូងចប = ទើបវាដឹងថាស្អីទៅដែលហៅថាតៃហោងនោះ?

៨- មិនបាច់ឆ្លងកាត់របបខ្មែរក្រហមរាប់ឆ្នាំទេ បើបានតែឆ្លងកាត់ត្រឹមកន្លះឆ្នាំពួកវានឹងស្គាល់រស់ជាតិខ្មែរក្រហមហើយ = ទើបវាស្បត់លែងកាន់ជើងនិងចង់យកខ្មែរក្រហមជាបក្សពួក?

៩- កុំថាតែរបបខ្មែរក្រហម គហរាន៊តែអ្វីៗដែលហួសនិស្ស័យជឿ មិនងាយជឿទេ = លុះត្រាតែបានភ្លក់រស់ជាតិផ្ទាល់ទើបស្បថមួយជាតិ។

១០- ការបាញ់បោះជាអំពើល្មើសច្បាប់នាំឲ្យប៉ះពាល់សន្តិសុខសង្គម = ជនណាក៏ដោយមិនថាខ្មែរប្ញបរទេសទេបើមានប្រព្រឹត្តល្មើសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនលើកលែងឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖