ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព

ភ្នំពេញ ៖ សូមអបរសាទរ ! និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធរអ៉ីស្រាអែល! ។  ... Read More »

ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពនិស្សិតឆ្នាំទី៣ ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ... Read More »

លោកអភិបាលស្រុករមាសហែក ណែនាំដល់ប្រជាពលរដ្ឋក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់ប្រជាពលរដ្ឋក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយកសត្វបក្សីឈឺ ឬងាប់ទៅចម្អិនធ្វើម្ហូបអាហារជាដាច់ខាត។ ការណែនាំបែបនេះធ្វើឡើងនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ... Read More »

ទិន្នផលនេសាទឆ្នាំនេះនៅខេត្តកោះកុង ទទួលបានប្រមាណ ជាង ៤ពាន់តោន

ខេត្តកោះកុង៖​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង លោក សេង ប៊ុណ្ណា​ បានថ្លែង​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ ២០២៣នេះ​ថា៖​ ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្ត​កោះកុង​ប្រមូល​ទិន្នផល​នេសាទ​ទាំង​ទឹកប្រៃ និង​សាបបាន ៤.៣៤០ តោន​ ក្នុងរយៈពេល​៩ ខែចុង​ឆ្នាំ២០២៣នេះ។  ... Read More »

ពូកែឈ្លោះប្រកែក និងតែងតែរករឿងក្នុងគ្រួសារពេក បងថ្លៃទាញពូថៅកាប់ចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់នគរបាលឃាត់ជនដៃដល់

ខេត្តកំពង់ស្ពឺ៖ បុរសជាបងថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន បន្ទាប់ពីបុរសជាបងថ្លៃរូបនោះបានទាញពូថៅកាប់ប្អូនថ្លៃប្រុសបណ្តាលឱ្យរងរបួសចំក្បាល ហើយសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយសារតែខឹងប្អូនថ្លៃតែងតែឈ្លោះ ប្រកែករករឿងខ្លួននិងក្រុមគ្រួសារញយដងពេក ទប់កំហឹងមិនបាន។ ការឃាត់ខ្លួនបងថ្លៃយកពូថៅកាប់ប្អូនថ្លៃបានធ្វើឡើងកាលពីវេលាទៀបភ្លឺឈានថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ... Read More »

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃសម័យប្រជុំលើកទី៣៧, សម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល

ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃសម័យប្រជុំលើកទី៣៧,  សម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៧ នៅថ្ងៃចន្ទ ទី៩ ខែតុលា ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីអំពេីលួចម៉ូតូ

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានចុះធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីអំពេីលួចម៉ូតូ។ លោក អ៊ុន វុត្ថា នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ... Read More »

ឃាតក ឈាមក្តៅ សម្លាប់ប្រពន្ធនិងកូន នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តុលាការសម្រេចឃុំខ្លួន ពីបទ ឃាតកម្មគិតទុកជាមុន អាចជាប់ពន្ធនាគារ ១ជីវិត

ខេត្តកណ្តាល ៖ តាមចម្លើយសារភាព នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឃាតក ឈាមក្តៅ ចរិកនរក ១០០ជាន់ ព្យាយាមលើកហេតុផល ក្នុងន័យផ្ដល់ចម្លើយ ភូតកុហក , ដោយចោទប្រកាន់ជនរងគ្រោះ ជាប្រពន្ធថា, លួចមានសហាយ ក្បត់ខ្លួន ... Read More »

ឪពុកឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកចូលទៅមេីលឃេីញកូនស្រីស្លាប់អង្គុយសង្ស័យខ្យល់គរ

ភ្នំពេញ​៖​ បុរសម្នាក់ឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកឆ្ងល់ក៏ដេីរទៅបេីកទ្វារចូលទៅមេីលស្រាប់តែឃេីញកូនស្រីកំពុងអង្គុយលេីចានបង្គន់បាត់មាត់កទេីបដឹកយកទៅមន្ទីរពេទ្យតែជាអកុសលក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​០៧និង៣០នាទី​ព្រឹក  ថ្ងៃទី​០៩ខែ​តុលា​ឆ្នាំ​២០២៣​នៅ​ចំណុច​  ផ្ទះ​លេខ៩​ផ្លូវ​បេតុង​ភូមិ​ ត្រពាំង​ថ្លឹង​៣សង្កាត់​ចោមចៅ​១ខណ្ឌ​ពោធិ៍​សែនជ័យ​ភ្នំពេញ​។  ​ជនរងគ្រោះ​  សព​ ឈ្មោះ​ ភារម្យ​ ស្រីវៃ​ ​ភេទ​ស្រី​អាយុ​១៩ឆ្នាំ​ មុខរបរ​សិស្ស​ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កេីតហេតុ​ខាងលើ​។  ​  ... Read More »

ព័ត៌មាន​បឋម៖​ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានសម្លាប់ និងដាក់សពចូលវ៉ាលី យកទៅកប់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ... Read More »

ប្រជាពលរដ្ឋ​រីករាយ​ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

ភ្នំពេញ៖ បន្ទាប់ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេច​អនុញ្ញាតឱ្យបើកដំណើរការឆ្លងស្ពានកោះពេជ្រ-កោះនរា​ ជា​បណ្ដោះអាសន្ន​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋធ្វើដំណើរ បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យសេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅព្រឹកថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ  បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ ... Read More »

ជំនន់ទឹកភ្លៀងប៉ះពាល់បង្កលិចផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារស្រូវមិនទាន់ប្រមូលផលជាង៧០ហិកតា នៅឃុំសឿ ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារនិងរងផលប៉ះពាល់ស្រូវមិនទាន់ប្រមូលផលជាង៧០ហិកតារហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះនៅឃុំសឿ ស្រុកមង្គលបូរី ។ លោកមេឃុំសឿ ជា ទី បានប្រាប់ថា ក្រោយមានភ្លៀងធា្លក់ជាប់ៗគ្នានិងទឹកស្រុងពីផ្នែកខាងលើបណ្តាលប៉ះពាល់ផ្ទះបង្កលិចលង់ផ្ទះសំបែងប្រជាពលរដ្ឋជាង៤០គ្រួសារស្របមាត់ស្ទឹងត្រើយខាងលិចដងស្ទឹងស្ថិតភូមិត្នោត ឃុំសឿ ហើយប៉ះពាល់លិចស្រូវប្រជាកសិករដែលមិនទាន់ប្រមូលផលប្រមាណជាង៧០ហិកតា។ លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលរងផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋនិងស្រូវមិនទាន់ប្រមូលផល ... Read More »

ភាពយន្តហូលីវីដ រឿង The Creator ដែលបានផ្តិតយកទិដ្ឋភាពនៅកំពង់ភ្លុក និងតំបន់ប្រាសាទក្នុងខេត្តសៀមរាបអាចកើបចំណូលជាង៦០លានដុល្លារហើយ

  ផ្ទុះការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមមុននេះក្រោយពីភាពយន្តហូលីវូដ រឿង The Creator ដែលបានចុះមកថតផ្តិតយកទិដ្ឋភាពមួយចំនួននៅកម្ពុជា ពិសេសនៅតំបន់កំពង់ភ្លុក និងតំបន់ប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប បាននិងកំពុងធ្វើការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ជុំវិញពិភពលោក។ ភាពយន្តនេះកំពុងតែកើបប្រាក់ចំណូលបានប្រមាណជាង៦០លានដុល្លារហើយក្រោយពីការប្រកាសចាក់បញ្ចាំងជាផ្លូវការបានជាងមួយសប្តាហ៍ប៉ុណ្ណោះ។ ភាពយន្តខ្នាតធំ The Creator គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្របែបវិទ្យាសាស្ត្រដ៏រន្ធត់និយាយពីសង្រ្គាមនាពេលអនាគតរវាងពូជមនុស្ស និងកងកម្លាំងនៃបញ្ញាសិប្បនិម្មិតតាមការស្ទង់មតិដែលចេញផ្សាយដោយគេហទំព័រល្បីៗនិយាយអំពីភាពយន្តបានលើកឡើងថាវា ... Read More »

អបអរសាទរពិធី​ប្រកាសចូលកាន់មុខតំណែង លោកសរសុដានី និងលោកម៉ែនកល្យាណ ជា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់មុខតំណែង លោកសរសុដានី និងលោកម៉ែនកល្យាណ ជា ... Read More »

រដ្ឋសភាបានអនុម័តជាឯកច្ឆ័នលើ សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាព ឯកឧត្តម្ភកិត្តិសេដ្ឋាបណ្ឌិត​ ជាម​ យៀប​ ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ចំនួន​ ... Read More »

រថយន្តហាឡេនឌ័រមួយគ្រឿងដឹកឈើឆ្លងចរន្តបង្កឲ្យមានអគ្គិភ័យឆាបឆេះ រថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍

ខេត្តបន្ទាយមានជ័យ៖ រថយន្តហាឡេនឌ័រមួយគ្រឿងដឹកឈើឆ្លងចរន្តបង្កអោយមានអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុងត្រូវបានរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ។ ពលរដ្ឋប្រាប់ថាៈនៅដែលអគ្គីភ័យឆាបឆេះរថយន្តហាឡេនឌ័រ១គ្រឿងបានបើកបរក្នុងទិសដៅពីខេត្តឧត្តរមានជ័យមកកាន់ខេត្តបន្ទាយមានជ័យ នៅពេលបើកបរស្រាប់តែមានអណ្តាភ្លើងបង្កអោយឆាបឆេះស្ទើរអស់ទាំងស្រុងទើបឃើញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងបានជួយអន្តរាគមន៍បាញ់ពន្លត់។ ពលរដ្ឋបានបញ្ជាក់ថាៈរថយន្តដែលអគ្គីភ័យឆាបឆេះខូចខាតអស់ស្ទើរទាំងស្រុងគេឃើញមានឈើប្រណិតជិត១០ដុំក្នុងរថយន្តដែលត្រូវភ្លើងឆេះផ្នែកខាងក្រៅ អាចថារថយន្តហាយឡិនឌ័រដែលឆាបឆេះនៅសល់តែឈើនេះទំនងជារថយន្តដឹកឈើប្រណិតចេញពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តបន្ទាយមានជ័យ។ តាមសំដីម្ចាស់រថយន្តបានបញ្ជាក់ថា៖នៅពេលដែលអគ្គីភ័យឆាបឆេះរថយន្តគឺបើកបរសុខស្រាប់តែឆ្លងចរន្តបង្កអោយមានការឆាបឆេះរថយន្តត្រូវបានរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍តែរថយន្តត្រូវបានឆាបឆេះអស់ស្ទើរទាំងស្រុង៕ ដោយ៖ វណ្ណា Read More »

ពលរដ្ឋមីយ៉ាន់ម៉ាជាង ១ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយគ្រោះទឹកជំនន់

សារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣បានផ្សាយថា ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយឱ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុង នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានជម្លៀសមនុស្សជាង ១០,០០០ នាក់ និងរំខានដល់ចរាចរណ៍ខ្សែររថភ្លើង ដែលតភ្ជាប់ទីក្រុងធំជាងគេរបស់ប្រទេសនេះ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខុមាលភាពសង្គម ... Read More »

CDC៖​ កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មី​ចំនួនបី តម្លៃជិត ១៣លានដុល្លារ

ភ្នំពេញ​៖​ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទទី៩ ខែតុលា ឆ្នាំ​២០២៣នេះថា៖​ កម្ពុជា ទទួលបានគម្រោងបង្កើតរោងចក្រថ្មីចំនួនបីបន្ថែមទៀត ដែលមានតម្លៃសរុបជិត ១៣លានដុល្លារ នៅខេត្តចំនួនបី រួមមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ... Read More »

សូមជូនពរដល់និស្សិតកម្ពុជា ជាធនធានមនុស្សរបស់ប្រទេសជាតិ កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល ខណៈពួកគាត់ក៏កាន់តែព្រួយបារម្ភ ដោយសារនៅកសិដ្ឋានភាគខាងជើង ជាកន្លែងកៀកនឹងសមរភូមិ ដែលក្រុមហេសបូឡា គាំទ្រក្រុមហាម៉ាស់ បានវាយចូលតំបន់នោះ! រួចផុតទុក្ខទាំងអស់គ្នា

ភ្នំពេញ ៖ នេះជានិស្សិតមួយក្រុមទៀត កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល ដែលពួកគាត់ក៏កាន់តែព្រួយបារម្ភ ដោយសារនៅកសិដ្ឋានភាគខាងជើង ជាកន្លែងកៀកនឹងសមរភូមិ ដែលក្រុមហេសបូឡា គាំទ្រក្រុមហាម៉ាស់ បានវាយចូលតំបន់នោះ!  សូមបញ្ជាក់ថា ៖ នៅពេលនេះ អ៉ីស្រាអែល មានសត្រូវមួយទៀតហើយ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៩ ខែតុលា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មាន​អ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៨ ... Read More »

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្របេសកកម្មរបស់ TYDA ជាប់ជាប្រចាំដរាបតទៅ ដើម្បីចូលរួមចំណែកផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២០៦ នាក់ ចុះពិនិត្យ ... Read More »

កម្មករសំណង់រអិលជើងធ្លាក់ពីលើរន្ទា បាក់កសម្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ជាជាងពិដាន ខណៈដែលកំពុងធ្វើការងារ ភ្លាត់ស្នៀតរអិលជើងធ្លាក់ពីលើរន្ទាកម្ពស់៤ម៉ែត្រ បណ្តាលឱ្យបាក់កស្លាប់ភ្លាមៗ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣  នៅការដ្ឋានសំណង់សាលារៀន WEST VIEN CAMBODIAN ... Read More »

ប្រតិបត្តិការ៣ថ្ងៃកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបជនជាតិចិន៣នាក់ ដកហូតគ្រឿងញៀន និងអាវុធទំនើបជាច្រើនដើម

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រតិបត្តិការ៣ថ្ងៃ បង្ក្រាបក្រុមជនជាតិចិន៣នាក់ ដក ហូតគ្រឿងញៀន និងអាវុធទំនើបជាច្រើនដើម ។ នេះយោងតាម Chanel Telegram កងរាជអាវុធហត្ថលើផ្ទៃប្រទេស  ។ ការបើកប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិននេះ ធ្វើតាមបណ្តឹងជនរងគ្រោះ ... Read More »

រដ្ឋសភា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ រដ្ឋសភាជាតិ នៅថ្ងៃទី៩ ខែតុលា ... Read More »

រថយន្តធុនធ្ងន់​ ចំនួន​២គ្រឿង លួចនាំចូលពីប្រទេសវៀតណាម​ ត្រូវ​មន្ត្រីគយចល័តតំបន់៦​ បង្រ្កាប​បាន

ខេត្ត មណ្ឌលគិរី៖ រថយន្តធុនធ្ងន់​ ម៉ាក HYUNDAI ចំនួន​២ គ្រឿង ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ត្រូវ​បានមន្ត្រីគយចល័តតំបន់៦ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​បាន​យកមករក្សាទុក​ ដេីម្បី​អនុវត្ត​នីតិវិធី​បន្ត។ ​ យោងតាម​របាយការណ៍​របស់​កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ... Read More »

ការវាយប្រហាររវាងប៉ាឡេស្ទីន+លីបង់​ ជាមួយ​ អុីស្រាអែល​ ទើបតម្លៃពិតនៃ «សន្តិភាព» នៅកម្ពុជា ឱ្យពិភពលោកឃើញក្នុងកម្រិតណា !

ភ្នំពេញ ៖ ទាល់តែធ្លាប់ឆ្លងកាត់នៅពេលវេលា​មួយនេះទេីបដឹងថាតម្លៃនៃសន្តិភាពមានតម្លៃប៉ុណ្ណាសម្រាប់ប្រទេសជាតិនីមួយៗ​ គ្មានប្រទេសណាមួយចង់អោយមានសង្រ្គាមនោះទេ​ ដូច្នេះហេីយមេត្តាកុំដៀមដាមពាក្យថា​ អរគុណ​សន្តិភាព​ នេះជាលេីកទី១ហេីយក្នុងឆាកជីវិតហេីយដែលហូបបាយក្រោមសូរសម្លេងគ្រាប់ផ្លោងធ្លាក់​ មិនមែននៅទីលានហ្វឹកហាត់ទេតែនេះគឺនៅទីលានជាក់ស្តែងផ្ទាល់ដោយការវាយប្រហាររវាងប៉ាឡេស្ទីន+លីបង់​ ជាមួយ​ អុីស្រាអែល​ !!!!! ។ នេះជាការបង្ហោះសារ មួយដែលមានអត្ថន័យបំផុត ចំពោះ ... Read More »

លោកចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅណែនាំដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

    ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ ... Read More »

ត្រៀមបញ្ជូនខ្លួន​មុខសញ្ញា​ចំនួន២នាក់ ករណីជួញដូរគ្រឿងញៀន​ និងប្រើប្រាស់កាំភ្លើង​ខុសច្បាប់​ ទៅតុលាការ​ខេត្ត​កោះកុង​

ខេត្តកោះកុង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ នៅព្រឹកថ្ងៃចន្ទ​ទី០៩​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញា​ចំនួន២នាក់ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ និង​កាន់កាប់​អាវុធ​​ខុសច្បាប់​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​ មុនបញ្ជូនទៅ​សាលាដំបូងខេត្ត​កោះកុង​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។  ប្រភពដដែលបន្តថា​ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្ត​កោះកុង​ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានអោយបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ “

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោកនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង ស្ថាប័នអោយបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ ... Read More »