ភ្នំពេញ៖ ការដ្ឋានសំណង់ជួសជុលអគារមួយកន្លែងខណៈក្រុមជាងដល់ម៉ោងសម្រាកស្រាប់តែមានខ្យល់បក់បាក់រន្ទាដែកសំណង់ការដ្ឋានខាងលើធ្លាក់មកលេីដងផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទេ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរគល់ស្ពានអាកាស៥មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »
ព័ត៌មានជាតិ
បញ្ជូនខ្លួនក្មេងទំនើងម្នាក់ទៅសាលាដំបូងខេត្តរតនគិរីពីបទល្មើស បង្ហោះវីដេអូ(ឃ្លិប)លើបណ្ដាញសង្គម បង្ហាញដាវនិងគំរាមដល់អ្នកដទៃ
ខេត្តរតនគិរី÷ព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នង ការដ្ឋាននគរបាលខេត្ត រតនៈគីរីបានរៀបចំឯកសារ បញ្ជូន ក្មេងទំនើងម្នាក់ដែលបានបង្ហោះវីដេអូ (ឃ្លីប ) លើបណ្តាញសង្គម ដោយបានបង្ហាញ ដាវ កាំបិត ... Read More »
ជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តបុកអូសជាច្រើនម៉ែ្រតបណ្តាលឲ្យស្លាប់ភ្លាមៗ
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវបានរថយន្តម៉ាកស្តាររិចបេីកបុកអូសជាច្រេីនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤នឹង៣៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវ កម្ពុជាក្រោម កែងផ្លូវ២៥៩ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ គង់ បញ្ញាភេទប្រុសអាយុ២៦ឆ្នាំមុខរបរបុគ្គលិកហាង រស់នៅម្តុំផ្សារសាំហាន់ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ធំ ។ តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៤ ជិះម្នាក់ឯងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៩ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនមធ្យម ... Read More »
សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (ឆ្នាំ២០២៤ – ២០២៨)
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (ឆ្នាំ២០២៤ – ២០២៨) ។ នៅក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ... Read More »
ដោយសារការបើកបរល្មើសល្បឿនកំណត់ និងមិនគោរពសិទ្ធិអ្នកដទៃ! មនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដោយសារការបើកបរល្មើសល្បឿនកំណត់ និងមិនគោរពសិទ្ធិអ្នកដទៃ! ទើបករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន ៤លើក ... Read More »
ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសុក្រទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសានជាមួយនឹងសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ... Read More »
🔥អគ្គិភ័យឆាបឆេះឃ្លាំងផលិតនិងស្កុកពូកក្រុមហ៊ុន ចាស្មីន ទាំងស្រុងរាលដាលដល់ផ្ទះជាប់នោះនិងខូចខាតម៉ូតូ៥គ្រឿង
ភ្នំពេញ៖ ឃ្លាំងផលិតនិងស្កូកពូកមួយកន្លែងរបស់ក្រុមហ៊ុន ចាស្មីន ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងដោយរាលដាលដល់ផ្ទះជាប់នោះរងការខូចខាតរួមទាំង៥គ្រឿង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចឃ្លាំងផលិតនិងស្តុបសម្ភារពូក ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងខាងលេីមានទំហំ ៤៥ម៉ែត្រ X ... Read More »
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ (HEIP2)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ Tania Meyer ... Read More »
សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍”
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួង ទេសចរណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ... Read More »
ក្រសួងពាណិជ្ជកម្ម ច្រានចោលទាំងស្រុងការផ្សាយរបស់បណ្តាញសារព័ត៌មាន NK News ដែលដាក់ការសង្ស័យ មានក្រុមហ៊ុនកូរ៉េខាងជើង បើកអាជីវកម្មនៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្តាញសារព័ត៌មាន NK News បានចុះផ្សាយអំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពី ការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋ ... Read More »
សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធការបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមចំពោះការផាកពិន័យយានយន្តល្មើសល្បឿនលើដងផ្លូវជាតិ
ភ្នំពេញ ៖ សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធការបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមចំពោះការផាកពិន័យយានយន្តល្មើសល្បឿនលើដងផ្លូវជាតិ ដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបានធ្វើឱ្យសាធារណមតិមួយចំនួនក្នុងសង្គម មានការភាន់ច្រឡំចំពោះសកម្មភាពរបស់មន្រ្តីនគរបាលចរាចរណ៍ ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នាពេលថ្មីៗនេះពិនិត្យឃើញថា តាមបណ្តាញទំនាក់ទំនងសង្គមបានបង្ហោះឃ្លីបវីដេអូខ្លីមួយ ពាក់ព័ន្ធការផាកពិន័យចំពោះយានយន្តល្មើសល្បឿនលើដងផ្លូវជាតិ ដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដោយបានធ្វើឱ្យសាធារណមតិមួយចំនួនក្នុងសង្គម ... Read More »
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
ភ្នំពេញ ៖ ទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក នឹម សុធា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Shavkat Khamraev រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ... Read More »
សម្តេច ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនបានប្រកាសឱ្យបញ្ឈប់«សាលាជំនាន់ថ្មីទេ» គឺបញ្ឈប់តែ«មជ្ឈមណ្ឌលសិក្សាទំនើប»មួយប៉ុណ្ណោះ
ភ្នំពេញ ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសបញ្ជាក់បន្ថែម គឺរាជរដ្ឋាភិបាល មិនបានប្រកាសឱ្យបញ្ឈប់«សាលាជំនាន់ថ្មីទេ» គឺបញ្ឈប់តែ«មជ្ឈមណ្ឌលសិក្សាទំនើប»មួយប៉ុណ្ណោះ។ការបិទនេះ ដោយសម្តេចពន្យល់ថា ... Read More »
រំលឹកថា ៖ ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យពិនិត្យការលក់ភេសជ្ជៈផ្អែម តាមសាលា ខណៈកុមារកើតទឹកនោមផ្អែមកើនច្រើន
ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន ម៉ាណែត ឱ្យពិនិត្យឱ្យបានហ្មត់ចត់ការលក់ ភេសជ្ជៈផ្អែម តាមសាលា ខណៈកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការគាំទ្រចំពោះការថតខ្សែភាពយន្ដនៅលើទឹកដីអង្គរ ក៏ដូចជានៅទីតាំងនានានៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុនភាពយន្ដបរទេស ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ពិសេសវិស័យទេសចរណ៍ ដោយមិនចាំបាច់ចំណាយលុយជួលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឲ្យផ្សាយពីកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ... Read More »
នគរបាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្ក្រាបក្រុមចោរឆក់ចំនួន៣នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រុមចោរឆក់ចំនួន៣នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បន្ទាប់ពីធ្វើសកម្មភាពឆក់ជាបន្តបន្ទាប់ចំនួន២ករណី។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ស៊ឹម សុខលាប ភេទប្រុស អាយុ១៧ឆ្នាំ ,២-ឈ្មោះ គ្រៀល រតនា ភេទប្រុស អាយុ១៧ឆ្នាំ,៣-ឈ្មោះ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងទេសចរណ៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។ សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖ ... Read More »
លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា ... Read More »
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើសុំនាយករដ្ឋមន្ត្រីផ្តល់គោលការណ៍លើកទឹកចិត្ត ដើម្បីទាក់ទាញទេសចរ រដូវកាលបៃតង (Green Season)
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបសម្ដេចធិបតីថា អង្គសន្និបាតក្រសួងបានគោរពស្នើសុំការផ្តល់ការអនុញ្ញាតជាគោលការណ៍លើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ ដោយអនុវត្តរយៈពេល ៣ខែ ក្នុងរដូវកាលបៃតង (ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៥)។ លោក ... Read More »
ឃាត់ជនសង្ស័យម្នាក់ប្រើហិង្សានិងបំផ្លាញទ្រព្យសម្បត្តិវាយទ្វារនិងបង្អួចកុដិលោកសង្ឃព្រោះខឹងព្រះសង្ឃ១អង្គចេះអំពើអាបធ្មប់
ខេត្តកំពង់ស្ពឺ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យា បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សា ប្រើពូថៅកាប់បំផ្លាញទ្រព្យសម្បត្តិវាយទ្វារ និងបង្អួចកុដិលោក សង្ឃ ព្រោះខឹងព្រះសង្ឃ ផន ចាន់សុជាតិ ចេះអំពើអាបធ្មប់។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ... Read More »
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» ក្រោមអធិបតីភាពលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង ... Read More »
ពិធីបាញ់គ្រាប់ពិតមេរៀនទី១ អាវុធAK47 ត្រួតពិនិត្យលទ្ធផលសិក្ខាកាមពលទាហានហ្វឹកហ្វឺន ឆ្នាំ២០២៤ របស់កងពលធំអន្តរាគមន៍លេខ ២
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៥ ពិធីបាញ់គ្រាប់ពិតអាវុធ AK47 ដល់ពលទាហានហ្វឹកហ្វឺនឆ្នាំ២០២៤ កងពលធំអន្តរាគមន៍លេខ២ ដែលប្រព្រឹត្តទៅស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យងVA (៣១-២៨) ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព ... Read More »
ក្រសួងវប្បធម៌ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការស្វែងរកអត្តសញ្ញាណអ្នកផ្សព្វផ្សាយបទចម្រៀងលើហ្វេសប៊ុក ALL from me ខណៈមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ និងប៉ះពាល់ខ្លាំងដល់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់
ភ្នំពេញ ៖ ក្រសួងវប្បធម៌ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការស្វែងរកអត្តសញ្ញាណអ្នកផ្សព្វផ្សាយបទចម្រៀងលើហ្វេសប៊ុក ALL from me។ ចំណងជើងបទនោះ មានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ និងប៉ះពាល់ខ្លាំងដល់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ បើទោះបីជាបទនេះ ផលិតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ... Read More »
រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តនយោបាយការបរទេស ដោយភាពបត់បែន
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពមិនជាក់លាក់របស់ពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តនយោបាយការបរទេសដែលមានភាពបត់បែនបំផុត ដើម្បីរួមចំណែកការពារសន្តិភាពក្នុងពិភពលោក ។ ... Read More »
ពលរដ្ឋនៅស្រុកស្វាយលើ ប្រគល់ចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ ជូនអាជ្ញាធរជាតិអប្សរា
លោក ថ្នម តូច ជាប្រជាពលរដ្ឋនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានយកចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានប្រទះឃើញនៅក្នុងដីស្រែ ហើយបានយកមករក្សាទុកមួយរយៈ។ ការប្រគល់ទទួលចម្លាក់កញ្ចាំងនេះ គឺមានការចូលរួមពីក្រុមអ្នកចុះបញ្ជីសារពើភណ្ឌរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ត្រីមន្ទីរវប្បធម៌ខេត្ត ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មន្រ្តីឧទ្យានុរក្ស ប្រទះឃើញមេ និងកូនខ្ទីង២ក្បាល នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះលើប្រព័ន្ធ Telegram ផ្លូវការ បង្ហាញពី មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការដំណាក់ហ្លួង នាថ្ងៃទី២៧ ... Read More »
រដ្ឋមន្ត្រីក្រសួងអប់រំ ជំនួបពិភាក្សាការងារអំពីវឌ្ឍនភាពគម្រោងលើកកម្ពស់វិស័យអប់រំជាមួយប្រតិភូធនាគារពិភពលោក (World Bank)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង កីឡា បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូធនាគារពិភពលោក ... Read More »
នគរបាលស្រុកបាទី និងនគរបាលស្រុកគីរីវង់ បើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមានជាតិស្រវឹងពេលរាត្រី
ខេត្ដតាកែវ៖ យោងការណែនាំ និងការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅយប់ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី និងកម្លាំងនគរបាលស្រុកគីរីវង់ បានចេញល្បាតចល័ត តាមគោលដៅសំខាន់ៗ តាមទីប្រជុំជន ភូមិសាស្ត្រងាយរងគ្រោះ ... Read More »
រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហជីព ACV-CSC Metea ប្រទេសប៊ែលហ្សិក និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហជីព ACV-CSC Metea ប្រទេសប៊ែលហ្សិក និងថ្នាក់ដឹកនាំនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) ដែលដឹកនាំគណៈប្រតិភូដោយលោកស្រី DIELEN ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច