ព័ត៌មានទាន់ហេតុការណ៍៖
'

ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន​ ត្រូវនគរបាលខណ្ឌ៧មករា​ ឃាត់ខ្លួន

​    ភ្នំពេញ​ ៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រោយអគារទី៣ ផ្លូវ២១១ សង្កាត់វាលវង់ ... Read More »

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី៥នាក់ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួន

    ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេកបានឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី៥នាក់ជាបន្តបន្ទាប់នៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២៤។     សមត្ថកិច្ចប្រាប់ថាៈ កម្លាំងជំនាញនៃអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលតាបែនបានចេញល្បាតដឹកនាំដោយ១- លោកវរសេនីយ៍ទោ រឿន សាយកន ឋានៈ អធិការរង, ២-លោកវរសេនីយ៍ត្រី ... Read More »

ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ​ បានកើតឡើងចំនួន ១៣លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ ... Read More »

ផាកពិន័យយានយន្តល្មើសចំនួន ៣៩២គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២១​ មីនានេះ​!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤​នេះ​ កម្លាំងសមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៣៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

Update ៖ ករណី​ពុលផ្អកសាច់ជ្រូកព្រៃស្លាប់២នាក់ដែលជាជនជាតិដើមភាគតិចព្នង និងកំពុងសង្គ្រោះ៣នាក់​ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បេីតាមការ​បញ្ជាក់ពី​ប្រធានពេទ្យបង្អែកខេត្តមណ្ឌលគិរី​ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះថា៖​ ករណី​បងប្អូនជនជាតិដើមភាគតិចព្នងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី​ មួយគ្រួសារ បានបរិភោគផ្អកសាច់ជ្រូកព្រៃធ្វើខ្លួនឯង (សាច់ជូ) បណ្តាលឱ្យពុលស្លាប់២នាក់ប្តីប្រពន្ធ បន្សល់ទុកកូនតូចៗ២នាក់ឲ្យនៅកំព្រា ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលកំពុងកាន់កាប់រស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលកំពុងកាន់កាប់រស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០២០៣០១-០០២៩ និងលេខ ១៨០២០៣០១-០០៣០ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ... Read More »

រុស្ស៊ីបានបាញ់មីស៊ីលរាប់សិបគ្រាប់ វាយប្រហាររដ្ឋធានីអ៊ុយក្រែនបន្ទាប់ពីផ្អាករយៈពេល ៤៤ ថ្ងៃ

រុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋធានី Kiev របស់អ៊ុយក្រែននៅព្រឹកថ្ងៃទី ២១ ខែមីនា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Serhiy Popko ប្រមុខ យោធា Kiev បាននិយាយថា នេះគឺជាការវាយប្រហារដ៏ធំលើកដំបូង ... Read More »

ខ្សែការពារ Sven Botman របស់ Newcastle ត្រូវអវត្តមានរហូតដល់៩ខែដោយសាររបួស

ខ្សែការពារ Sven Botman របស់ក្រុមសារិកាព្រៃ Newcastle United ត្រូវបានគេរំពឹងថា នឹងអវត្តមានពី៦ទៅ៩ខែបន្ទាប់ពីការស្កេនបង្ហាញថា គាត់ត្រូវការវះកាត់របួសជង្គង់។ កីឡាករសញ្ជាតិហូឡង់រូបនេះបានរងរបួសសរសៃពួរមុខរបស់គាត់ក្នុងការបរាជ័យក្នុងការប្រកួត FA Cup កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុមManchester City ហើយត្រូវប្តូរចេញនៅចុងម៉ោង។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអញ្ជើញជាអធិបតី ក្នុងពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌន​ នារសៀលថ្ងៃទី២១​ មីនានេះ​!

ភ្នំពេញ៖ សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី​២១ ខែមីនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ​ នឹងអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារ​ស្រាយ​បួសរបស់​ខ្មែរ​ឥស្លាម​ នៅមជ្ឈមណ្ឌលសន្និបាត ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអំពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះនៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង ... Read More »

គ្រូបារមីចំនួន៨រូបហើយបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពការបង្ហោះវីដេអូតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ , ឥឡូវលេចគ្រូហុងស៊ុយ

ភ្នំពេញ ៖ ពលរដ្ឋងាយជឿដោយសារការគិតមួយជ្រុង ហើយក៏មិនអាចស្តីបន្ទោសគាត់បាន អ្វីដែលលុបបំបាត់ សមត្ថកិច្ច ជំនាញ ស្ថាប័នពាក់ព័ន្ធ ត្រូវព្យាយាមលុបបំបាត់ នោះជាប្រយោជន៍ដ៏ល្អ ជួយដល់សង្គម និងប្រជាពលរដ្ឋងាយរងគ្រោះនឹងជំនឿ។  សូមបញ្ជាក់ថា ៖ បន្ទាប់ពីគ្រូបារមីចំនួន ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

នាយករដ្ឋមន្ត្រីថៃផ្អាកការធ្វើដំណើរទៅបរទេសរយៈពេល២ខែ

នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន បានប្រកាសថា លោកនឹងផ្អាកការធ្វើដំណើរទៅក្រៅប្រទេសក្នុងរយៈពេល២ខែខាងមុខ ដោយសារមានមតិថា លោកបានធ្វើដំណើរទៅក្រៅប្រទេសច្រើនពេកចាប់តាំងពីចូលកាន់តំណែងមក។ យោងតាមកាសែត Bangkok Post “ចាប់ពីថ្ងៃទី 14 ខែមីនាដល់ថ្ងៃទី 15 ខែឧសភាខ្ញុំនឹងមិនទៅបរទេសទេ ... Read More »

ចោរថ្លើមធំពីរនាក់ឡើងលួចកាត់ខ្សែភ្លើងត្រូវបាននគរបាលជំនាញក្រុងប៉ៃលិនសហការជាមួយកម្លាំងនគរបាលស្រុករតនមណ្ឌលឃាត់ខ្លួន

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់នគរបាលក្រុងប៉ៃលិននៅថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ វេលាម៉ោង​ប្រហែល​១៤​​និង៣០​ នាទី​រសៀល​ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​  ធ្វើការស្រាវជ្រាវនិងបង្ក្រាបករណីចោរលួចកាត់ខ្សែភ្លើង។ នគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា÷ មានករណី១កើតឡើងកាលពីថ្ងៃទី​១៩​ ខែ​មីនា ឆ្នាំ​២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ... Read More »

សេចក្តីជូនដំណឹង ស្តីពី អត្ថប្រយោជន៍ដែលទទួលបាន ក្រោយរំលាយកិច្ចសន្យាការងារ

ភ្នំពេញ ៖ ដើម្បីចៀសវាងការបកស្រាយខុសនឹងខ្លឹមសារច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អង្គការវិជ្ជាជីវៈ និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបថា យោងតាមច្បាប់ស្តីពីការងារ បងប្អូនកម្មករនិយោជិតត្រូវទទួលបាននូវប្រាក់ឈ្នួល និងប្រាក់បំណាច់ ... Read More »

ក្រសួង​យុត្តិធម៌​៖​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ!

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ការបង់សំណងរដ្ឋប្បវេណី មិនមែនមានន័យថារលត់បណ្តឹងព្រហ្មទណ្ឌនោះទេ! ក្រសួង​យុត្តិធម៌​ បានឱ្យដឹងទៀតថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ ជាបទល្មើសមួយ ប៉ុន្តែការរត់គេចវេស គឺជាបទល្មើសមួយទៀត! បើទោះបីជាភាគីបានព្រមព្រៀងគ្នាសងសំណងក៏ពិតមែន ... Read More »

ចូលលួចម៉ូតូបានសម្រេចហើយ ប្រុងបញ្ឆេះជិះគេចខ្លួន​ មានអីម្ចាស់ម៉ូតូមកទាន់​រត់​ចោល​ម៉ូតូ ហើយមួយម៉ោងក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ត​បាត់ដំបង៖ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖​ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ធ្វើការឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិន​បានសម្រេច​ ហើយ​ព្យាយាម​រត់​គេច​ខ្លួន​អស់​រយៈពេល​មួយ​ម៉ោង​។  លោកអធិការ​ស្រុក​បានឱ្យដឹងទៀតថា​ មានករណីលួច (ម៉ូតូ) ម៉ាកហុងដាឌ្រីម ... Read More »

លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​៖​ នាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប

ខេត្ត​ព្រះវិហារ​៖​ លោក គីម រិទ្ធី អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៤ម្សិលមិញនេះ​។ ដែលថវិកានេះ លោក​ គីម​ ... Read More »

អ្នកជំនាញអះអាងថា ដើមធ្លកប្រទះឃើញនៅបាតប្រាសាទភិមានអាកាស បញ្ជាក់ថា រឿងព្រេងនគរគោក ធ្លកមានកំណើតនៅអង្គរ

ខេត្តសៀមរាប៖ គម្រោងស្រាវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងកំពុងបន្តធ្វើកំណាយបុរាណវិទ្យាកំពុងបន្តផ្នែកខាងត្បូង ខាងជើង និងខាងលិចជុំវិញក្បែរគ្រឹះប្រាសាទភិមានអាកាស។ ការងារនេះនឹងមានទិន្នន័យថ្មីបន្ថែម និងបញ្ជាក់ទៅលើព័ត៌មានដែលបានរកឃើញកាលពីឆ្នាំមុនៗ។ ការងារបុរាណវិទ្យា ... Read More »

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ស្នើដោយទទូចទៅប្រជាសហគមន៍ ត្រូវតែរក្សាឱ្យបានកុំឱ្យមានការកាប់រានដីព្រៃ ការបាញ់សម្លាប់សត្វព្រៃ ដែលជាទ្រព្យសម្បត្តិជាសមូហភាពរបស់ប្រជាសហគមន៍

ខេត្ត​មណ្ឌលគិរី​៖​ សហគមន៍មានភាពជាម្ចាស់គឺជាភាពជោគជ័យ និងនិរន្តភាពនៃគម្រោងអភិវឌ្ឍន៍ ដែលបានដាក់ចេញតាមរយៈគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន។ នេះជាការថ្លែងឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង(Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ... Read More »

ក្រសួងរ៉ែនិងថាមពលចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាធ្វើអាជីវកម្មអត់លិខិតអនុញ្ញាត

ខេត្តកំពង់ស្ពឺ៖ ក្រសួងរ៉ែនិងថាមពលនិងចាត់វិធានការក្តៅចំពោះក្រុមគ្រឿងចក្រណាដែលធ្វើអាជីវកម្មទាំងគ្មានលិខិតអនុញ្ញាតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គ្រាដែរកន្លងមកមានក្រុមគ្រឿងចក្រមួយក្រុមបានធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត ហើយនៅតែគឃ្លើនជាមួយមន្ត្រីជំនាញជាច្រើនលើកច្រើនសារ។ បើតាមសម្តីលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះថា ក្រសួងរ៉ែនិងថាមពលនិងចាត់មន្ត្រីជំនាញរបស់ក្រសួងដើម្បីសហការជួយមូលដ្ឋានបើកការស្រាវជ្រាវ ។ ជាមួយក្រុមគ្រឿងចក្រមួយក្រុមបានធ្វើអាជីវកម្មដឹកអាចម៍ដីនិងថ្មយកមកចាក់ក្នុងទីតាំងមួយកន្លែងស្ថិតក្នុងភូមិសំបួរ ... Read More »

ក្រុងប៉េកាំងនឹងផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបានដល់រុស្ស៉ី ក្នុងនាមសមាជិក BRICS

កន្លងមកថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី គ្រោងបំពេញទស្សនកិច្ចលើកដំបូងទៅក្រៅប្រទេស ក្រោយជាប់ឆ្នោតអាណត្តិថ្មី ដោយលោកជ្រើសរើសប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ច ដើម្បីបង្ហាញពីសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី។ ក្នុងពេលនេះដែរ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤បបានផ្ដាយថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៉ី ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ឡើងថ្លៃ ១០០៛)​ ត្រូវ​លក់តម្លៃ​៤,៣៥០រៀល ខណៈម៉ាស៊ូត​(តម្លៃដដែល)លក់៤,១៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី២១-៣១ ខែ​មីនា ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី២១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា​​​​​​​​​ ឆ្នាំ២០២៤នេះ​ ​សាំង​(ឡើងថ្លៃ ១០០៛)​ ខណៈ​ប្រេងម៉ាស៊ូត ... Read More »

សេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាបស្តីពីការនាំខ្លួន និងឃុំខ្លួនជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន សុីធី វើលដ៍ ឯ.ក របស់ជនសង្ស័យ ឡេង ចាន់ណា

ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និង របបសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប ឈ្មោះ ... Read More »

អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែននិង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា”

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទី១.សម្តេចធិបតី ណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម ... Read More »

អង់គ្លេសប្រកាសថា នឹងមិនបញ្ជូនទាហានប្រយុទ្ធទៅអ៊ុយក្រែន តទល់ជាមួយរុស្ស៊ីឡើយ

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Sunak បាននិយាយថា ចក្រភពអង់គ្លេសបានច្រានចោលការដាក់ពង្រាយកងទ័ពប្រយុទ្ធនៅក្នុងអ៊ុយក្រែន លើកលែងតែបុគ្គលិកមួយក្រុមតូចដែលនៅតែគាំទ្រប្រទេសនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី២០ ខែមីនា ថា ទីក្រុងឡុងមិនមានគម្រោងបញ្ជូនទ័ពទៅប្រយុទ្ធជាមួយរុស្ស៊ីជាមួយទាហានអ៊ុយក្រែនទេ។ការអត្ថាធិប្បាយខាងលើបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាលោកមិនអាចច្រានចោលវត្តមានរបស់កងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែនបានទេ ខណៈដែលជម្លោះរវាងទីក្រុងគៀវ ... Read More »

ពិធីបូជាសពលោកឃួន ផល្លារិទ្ធ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

ភ្នំពេញ៖ ក្រោយពីបានតម្កល់ប្រារព្ធពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនាអស់រយៈពេល៦ថ្ងៃកន្លងមក សពលោក ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី បានដង្ហែយកទៅបូជា នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ... Read More »