ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជាពលរដ្ឋស្ទាក់ចាប់ស្ត្រីម្នាក់ចោទថាជាចោរឆក់ ប្រគល់ឱ្យកងរាជអាវុធហត្ថក្រុង

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវអំណាចនៃកម្លាំងសាមគ្គីរបស់ពលរដ្ឋដេញស្ទាក់ចាប់បានប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីស្ត្រីរូបនេះឆក់យកទូរស័ព្ទជាមួយបក្ខពួកនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។     ពលរដ្ឋនៅកន្លែងកើតហេតុនិយាយប្រាប់ថាៈ មានករណីក្រុមចោរមួយក្រុមជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង មានគ្នាបីនាក់ មានទាំងស្រីម្នាក់ ផងនោះ ធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ម៉ាកiPhone 14pro ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖ យើងត្រូវពិនិត្យនិងវាយតម្លៃជាប្រចាំចំពោះទំនើបកម្មរចនាសម្ព័ន្ធ ជាពិសេសគឺទៅលើការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងភារកិច្ចបច្ចុប្បន្ន និងទៅអនាគត។ សម្តេចធិបតី បានថ្លែងបន្តថា ៖ ... Read More »

ក្លិប Al-Ittihad សម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Nuno Espirito Santo

ក្លិបម្ចាស់ជើងឯក Al-Ittihad លីកកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានបណ្តេញអតីតអ្នកចាត់ការ Tottenham លោក Nuno Espirito Santo បន្ទាប់ពីទទួលបានលទ្ធផលមិនល្អ។ ក្រុមនេះបានឈ្នះការប្រកួតលីកចំនួន៦ក្នុងចំណោម១២ប្រកួតក្នុងរដូវកាលនេះ ហើយបានរងបរាជ័យក្នុងលទ្ធផល ... Read More »

ស្រវឹងស្រាវាយម៉ូតូគេខូចខាតយ៉ាងដំណំត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងយកដំបងវាយទៅលើម៉ូតូទុកនៅខាងមុខផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១៥នាទី ចំណុចភូមិជ្រៃលាស់ ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។   ... Read More »

ប្រទះឃើញសពអណ្ដែតទឹកព្រែកស្ពានត្រាំ ផ្អើលទាំងព្រឹកនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកខណៈពួកគាត់ប្រទះឃើញសពអណ្ដែតទឹកព្រែកស្ពានត្រាំ នៅស្រុកស្វាយជ្រំ។      យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា សពដែលគេប្រទះឃើញមានឈ្មោះ សោម បូរ៉ា ភេទប្រុស អាយុ៦១ឆ្នាំ  រស់នៅភូមិញរ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ... Read More »

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈយុវជនម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះបុករថយន្ត

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្តពីក្រោយពេញទំហឹង។ មន្ត្រីនគរបាលចរាចរណ៍ស្រុកបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា មុនកើតហេតុពលរដ្ឋបានរាយការណ៍មកថាមានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1I-6084 បើកបរដោយឈ្មោះ ហេង ធុនរ៉ាក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកងមាស ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់ចំនួន ២ បានក្លាយជាសាលាហ្វឹកហាត់ជំនាញកងទ័ពយូរអង្វែង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កងយោធពលខេមរភូមិន្ទបានបង្កើតសាលាហ្វឹកហ្វឺនមួយនៅតំបន់ឱរ៉ាល់ ដែលមានលក្ខណៈយូរអង្វែង សម្រាប់បង្វឹកជំនាញលោតឆ័ត្រយោង ជំនាញប្រឆាំងភេរវកម្ម និងជំនាញទ័ពពិសេស។ សម្តេចមហាបវរធិបតី ... Read More »

កងរាជអាវុធហត្ថខេតបញ្ជូនជនសង្ស័យ០២នាក់​សាលាដំបូងខេត្ត​ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។ សមត្ថកិច្ចប្រាប់ថាៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានដឹកនាំកម្លាំង​ ឃាត់ខ្លួនជនសង្ស័យ០២នាក់​ ... Read More »

លោក អេង ហុី ៖ កងរាជអាវុធហត្ថ ជាមន្ដ្រីប្រតិបត្តិច្បាប់ ជាជំនួយឱ្យអំណាចតុលាការ ក្រោមការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញា

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា, (កងរាជអាវុធហត្ថ ជាមន្ដ្រីប្រតិបត្តិច្បាប់ ជាជំនួយឱ្យអំណាចតុលាការ ក្រោមការដឹកនាំ សម្របសម្រួលពីព្រះរាជអាជ្ញា) ... Read More »

បុរសម្នាក់ស្លាប់ដោយជិះម៉ូតូបុកពីក្រោយគោយន្តកែច្នៃដឹកស្រូវផ្អើលទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូបុកពីក្រោយគោយន្តកែច្នៃដឹកស្រូវ ដែលឈប់ប្របចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើផ្លូវក្រាលកៅស៊ូលេខ៣១៣០ស្ថិតក្នុងភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប។   ... Read More »

ចិនថ្កោលទោសទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបំពានច្បាប់អន្តរជាតិ

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិមនុស្សធម៌ស្តីពីការជួយជនស៊ីវិលនៅតំបន់ Gaza Strip នៅទីក្រុងប៉ារីសកាលពីថ្ងៃទី 9 ខែវិច្ឆិកា ដែលផ្តួចផ្តើមដោយប្រទេសបារាំង បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhuo Xuan បាននិយាយថា ប្រទេសចិនប្រឆាំងនិងថ្កោលទោសចំពោះទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនិងបំពានច្បាប់អន្តរជាតិ។ ចូលរួមសន្និសីទបេសកជនពិសេសរបស់ចិន លោក ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាង សួរសុខទុក្ខ និងផ្តល់ថវិកាដល់ព្រឹទ្ធាចារ្យ គង់ ណៃ

ខេត្តកំពត៖ បន្ទាប់ពីទទួលដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ជំងឺចាស់បានរើឡើងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចាត់លោក វេជ្ជ បណ្ឌិតអ៊ុយ សំអាត នាយក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរបញ្ជាការដ្ឋានទ័ពពិសេស៩១១ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស៩១១  ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរនេះ ... Read More »

នៅភាគខាងជើងហ្គាហ្សា អ៉ីស្រាអែលយល់ព្រមឈប់បាញ់៤ម៉ោងក្នុងមួយថ្ងៃ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បាននិយាយថា អ៉ីស្រាអែលបានយល់ព្រមទទួលយកការឈប់បាញ់រយៈពេល៤ម៉ោងក្នុងមួយថ្ងៃ នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដើម្បីសម្រួលដល់ការជម្លៀសខ្លួនសម្រាប់ជនស៊ីវិលចេញពីតំបន់ជម្លោះ។ ក្នុងសន្និសីទសារព័ត៌មានមួយ ... Read More »

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់សិស្សានុសិស្ស ចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់សិស្សានុសិស្ស ចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលប្រាក់ចំណូលខ្ពស់ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។ លោក ជា វ៉ាន់ដេត ... Read More »

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី២៨ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ

ភ្នំពេញ ៖ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខណ្ឌកំបូល ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយបុរសពីរនាក់រងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ មនុស្សពីរនាក់រងរបួសធ្ងន់ខណៈដែលពួកគេជិះម៉ូតូបុកគ្នាពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។      មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា  មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្តាលឱ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។  មន្ត្រីជំនាញដដែលបានបន្តឱ្យដឹងទៀតថា   អ្នកបើកបរម៉ូតូ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវថែរក្សាឱ្យបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ

ភ្នំពេញ ៖ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខណ្ឌកំបូល ... Read More »

នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា បណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយផ្នែកខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣៥% ទៅ ៤៥%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖  ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលគ្របដណ្តប់មកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ នៅភាគខាងត្បូងប្រទេសកម្ពុជាទទួលរងនូវខ្យល់ក្ដៅហើយសើមបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ... Read More »

សម្តេចតេជោ​ ហ៊ុន​ សែន​៖​ ការឈឺចាប់ដែលមិនអាចបំភ្លេចបាន

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ និង​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា​ បាន​ថ្លែង​ថា​ កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី២៨ ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចកាច់ផ្លាកលេខរថយន្ត ០៣នាក់

ភ្នំពេញ ៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្តីពីការបាត់ស្លាកលេខរថយន្តនោះ លោកវេរសេនីយឯក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ផល មេសា អោយដឹកនាំជំនាញ ចុះស្រាវជ្រាវ ជាលទ្ធផលកម្លាំងឃាត់ខ្លួន ជនសង្ស័យ៣នាក់ ... Read More »

អាណាព្យាបាលជនរងគ្រោះរងរបួសធ្ងន់ រិះគន់គ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ថាមិនជួយសង្គ្រោះព្យាបាលកូនគាត់

ខេត្តកំពង់ស្ពឺ៖ ឪពុក ម្តាយក្មេងប្រុសម្នាក់ដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទាំងយប់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ក៏បានជួបលោកគ្រូពេទ្យចំនួន២នាក់អាយុប្រហែល៤០ឆ្នាំ។ ពេលទៅដល់ភ្លាមលោកគ្រូពេទ្យនិយាយថា មន្ទីរពេទ្យមិនមានសម្ភារៈសម្រាប់សង្គ្រោះព្យាបាលនោះទេ ហើយឱ្យក្រុមគ្រួសារយកទៅមន្ទីរពេទ្យភ្នំពេញ។  លោក ហុង សុខុម អាយុ៤៨ឆ្នាំ មុខរបររកសុី ស្នាក់ក្នុងភូមិផ្សារកន្តួត ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៣៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៩គ្រឿង, រថយន្តធំ ២៨គ្រឿង, ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៩ វិច្ឆិកា កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១០លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី០នាក់), រងរបួសសរុប ០៩នាក់ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៩ វិច្ឆិកា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៣ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែវិច្ឆិកា ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រិត្យ តែងតាំងលោកឧត្តមសេនីយ៏ឯក ដោក សុផា ជាសាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង មុខតំណែង ឧត្តមសេនីយ៍ឯក ដោក សុផា  អត្តលេខ ... Read More »

មន្ទីរពេទ្យចំនួនប្រាំបីនៅហ្គាហ្សាស្ទ្រីបត្រូវបានទម្លាក់គ្រាប់បែកក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយកងកម្លាំងហាម៉ាស់ មន្ទីរពេទ្យចំនួនប្រាំបីត្រូវបានទម្លាក់គ្រាប់បែកដោយកងកម្លាំងអុីស្រាអែលក្នុងរយៈពេលបីថ្ងៃកន្លងមក ហើយមន្ទីរពេទ្យចំនួន 18 បានបញ្ឈប់ប្រតិបត្តិការចាប់តាំងពីថ្ងៃទី 7 ខែតុលាមក។ យោងតាមប៉ុស្តិ៍ Al Jazeera សេចក្តីថ្លែងការណ៍របស់ការិយាល័យបាននិយាយថា កាំភ្លើងធំរបស់អុីស្រាអែលបានបាញ់ផ្លោងទៅលើទីធ្លាមន្ទីរពេទ្យ Al-Shifa និងច្រកទ្វារមន្ទីរពេទ្យ Al-Nasr ... Read More »

មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ... Read More »