ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញមិនមែនចេះតែនឹកឃើញដូចអ្នករិះគន់ទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ គឺមានភាពច្បាស់លាស់ ជាក់ស្តែងនិយម ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ពោលគឺមិនមែនកញ្ឆក់កណ្តៀតដូចអ្នកអង្គុយក្នុងបន្ទប់បួនជ្រុងរិះគន់នោះទេ។ ... Read More »

រាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត

ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានឲ្យដឹងថារាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត។ ថ្លៃងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ... Read More »

អារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះ World Cup 2034 បន្ទាប់ពីអូស្ត្រាលីមិនដេញថ្លៃ

អារ៉ាប៊ីសាអ៊ូឌីតគ្រោងធ្វើម្ចាស់ផ្ទះ World Cup 2034 ផ្នែកបុរសបន្ទាប់ពី FIFA បានបញ្ជាក់ថា គឺជាអ្នកដេញថ្លៃតែមួយគត់សម្រាប់ការប្រកួតនេះ។អូស្ត្រាលី​បាន​សម្រេច​ចិត្ត​ប្រឆាំង​នឹង​ការ​ដេញ​ថ្លៃ​ដើម្បី​រៀបចំ​ការ​ប្រកួត​ប៉ុន្មាន​ម៉ោង​មុន​ពេល​កំណត់​របស់ FIFA សម្រាប់​ការ​ប្រកាស​ចំណាប់អារម្មណ៍​នៅ​ថ្ងៃ​អង្គារ។ ម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ គឺជាអ្នកដេញថ្លៃតែមួយគត់សម្រាប់ឆ្នាំ២០៣០ ដោយមានការប្រកួតលេងនៅអាហ្សង់ទីន ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ នាឱកាស​បន្តជួបកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន២៩ ក្នុងខេត្តកណ្តាល

ខេត្ត​កណ្តាល​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន២៩ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីបានដឹងពីសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃកម្ពុជា មានប្រសាសន៍លើកឡើងថា សម្តេចចុះជួបជាមួយកម្មករនិយោជិត ក្នុងរយៈពេលជាង ២ខែ ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រី គឺដើម្បីបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ពួកគាត់។ សម្តេចធិបតី ... Read More »

វេទិកាធនាគារខួរក្បាលនៅទីក្រុងប៉កាំងបានលើកពីពាក្យនៃចំណងមិត្តភាពពិសេសកម្ពុជា-ចិន៖ “មិត្តដែកថែប កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងត្បូងពេជ្រ”

ទីក្រុងប៉េកាំង ៖ វេទិកាធនាគារខួរក្បាលនៅទីក្រុងប៉កាំងបានលើកពីពាក្យនៃចំណងមិត្តភាពពិសេសកម្ពុជា-ចិន៖ “មិត្តដែកថែប កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងត្បូងពេជ្រ”។ តើវាមានអត្ថន័យនិងអនុវត្តដល់ណាហើយ? តើវេទិកាធនាគារខួរក្បាលនេះ អាចជួយយ៉ាងដូចម្តេចដើម្បីឱ្យបានគ្រប់ជ្រុងជ្រោយនិងឱ្យដល់គោលដៅចិញ្ចាចចិញ្ចែងដូចត្បូងពេជ្រដែលចិនបានបង្កើតពាក្យទាំងនេះឡើង? នេះជាលើកឡើងពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងអ្នកឆ្លើយឆ្លងព័ត៌មាន កាសែតជប៉ុន ... Read More »

រថយន្តមួយគ្រឿង ប្រភេទដឹកទំនិញ​បុកម៉ូតូមួយគ្រឿង រងរបួសធ្ងន់០២នាក់ នៅស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ អ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានកើតឡើងនៅវេលម៉ោង២និង២០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវមង្គលបូរី ស្ថិតនៅភូមិ-ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។ នគរបាលចរាចរណ៍នៃអធិការដ្ឋាន ស្រុកមង្គលបូរី បានឲ្យដឹងថា៖  ដំបូងមានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY  ពណ៌ក្រហម ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្ពស់ដើម្បីបុព្វហេតុជាតិនិងប្រជាជន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល កំពុងគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពរបស់កម្មករ និយោជិត និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនដើម្បីបុព្វហេតុជាតិនិងប្រជាជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ, ទំនាក់ទំនងកម្ពុជា-ចិន, នយោបាយដឹកនាំ និងគ្រួសារ ជាសំណួរដែលអ្នកសារព័ត៌មានចិន ចោទសួរសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ ក្នុងដំណើរអញ្ជើញចូលរួមក្នុវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃ​ទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃបណ្តាញផ្សព្វផ្សាយដ៏ល្បីរបស់​ចិនក្នុងកម្មវិធី ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ការយល់យោគគ្នានាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ

ខេត្ត​កណ្តាល​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា​ ការយល់យោគគ្នានាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ អនុវត្តបានជោគជ័យ គឺដោយសារការយល់យោគនេះឯង។ ការថ្លែងបែបនេះ​របស់​សម្ដេច​ធិបតី​ នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ ... Read More »

“កម្ពុជា និងចិន ត្រៀមប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤”

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាស ... Read More »

ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកានេះ! ភ្លៀងនឹងបន្តធ្លាក់លើផ្ទៃប្រទេស​លាយឡំផ្គររន្ទះ

ភ្នំពេញ​៖​ យោងតាមការចេញផ្សាយរបស់ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែវិច្ឆិកានេះ​ ភ្លៀងនឹងបន្តធ្លាក់លើផ្ទៃប្រទេស​ លាយឡំផ្គររន្ទះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​បង្កេីនការប្រុងប្រយ័ត្ន។  ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា​ ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​​​ ១៨.១៩០នាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងស្រុកក​ណ្តាលស្ទឹង និងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ

ភ្នំពេញ ៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល  លោកសាស្ត្រាចារ្យ ឈាង ... Read More »

ក្រសួងបរិស្ថានប្រកាសថ្កោលទោស ជនដែលវាយសម្លាប់សត្វឈ្លូស ខណៈជនរូបនេះត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ចាប់ឃាត់ខ្លួនបានហើយ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣   ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មាន ថ្កោលទោស ជនដែលវាយសម្លាប់សត្វឈ្លូស ខណៈជនរូបនេះត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ចាប់ឃាត់ខ្លួនបានហើយ។  តាមរូបភាពវីដេអូ នៃសកម្មភាពបុរសម្នាក់បានយកដំបងឈើវាយសម្លាប់សត្វឈ្លូសដែលប្រឹង ហែលក្នុងទឹកសមុទ្រឡើងលើគោក ... Read More »

តើ HoLEP ជាអ្វី ?

ភ្នំពេញ ៖ ការវះកាត់ក្រពេញប្រូស្តាតដោយប្រើបច្ចេកវិទ្យាទំនើប HoLEP នៅមន្ទីរពេទ្យកាល់ម៉ែត! តើ HoLEP ជាអ្វី ? HoLEP គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយដែលពេញនិយមនៅលើសកលលោកក្នុងយុគសមយ័ថ្មីនេះដែលសម្រួលដល់ការព្យាបាល វះកាត់ ក្រពេញប្រូស្តាតដោយឃ្វាលយកដុំសាច់ដែលរីករំខានផ្លូវនោមចេញដោយប្រើម៉ាស៊ីនទំនើបឡាស៊ែរ។ អត្ថប្រយោជន៍នៃ HoLEP ... Read More »

គណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពី វិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មាន អវិជ្ជមាន របស់ព្រះសង្ឃ បព្វជិត ពុទ្ធសាសនា

ភ្នំពេញ ៖ ក្នុងបរិការណ៍ដែលប្រជាពុទ្ធបរិស័ទខ្មែរ បាននិងកំពុងគោរពប្រតិបត្តិដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្ស ព្រមទាំងលើកកម្ពស់វិស័យពុទ្ធសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ ថា “ពុទ្ធសាសនាជាសាសនារបស់រដ្ឋ”។ ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធ ... Read More »

បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួននាយអាវុធហត្ថខេត្តកំពង់ស្ពឺ ៦នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន បន្តឃាត់អធិការរង និងនាយប៉ុស្តិត្រែងត្រយឹង ស្រុកភ្នំស្រួច ២នាក់បន្ថែម !

ខេត្តព្រះសីហនុ ៖ សាងអី ទទួលបានផលនឹង ! កុំប្រឹងទទួលប្រាក់ពីបទល្មើស វានឹងមានបាបកម្ម ពីទ្រព្យសម្បត្តិដ៏ក្តៅក្រហាយនេះហើយ ។  ជាក់ស្តែង អស់ពី​ កងកម្លាំងកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ ឃាត់ខ្លួននាយអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៦រូប បញ្ជូនទៅតុលាការ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពក្នុងការចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បុគ្គលពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពក្នុងការចូលទៅទន្រ្ទានកាន់កាប់ដីរដ្ឋ ដោយធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង។  រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យបានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទមអនាធិបតេយ្យ ... Read More »

សាធារណការ​ ខេត្តព្រះវិហារជួសជុល ថែទាំឡើងវិញ កំណាត់ផ្លូវក្រាលដីល្បាយថ្ម ប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប​ ដល់ព្រំដែនឡាវ​ ដែលការខូចខាតដោយជំនន់ទឹកភ្លៀង​

ខេត្តព្រះវិហារ ៖ កំណាត់ផ្លូវក្រាលដីល្បាយថ្ម ប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប​ ដល់ព្រំដែនឡាវ​ ដែលការខូចខាតដោយជំនន់ទឹកភ្លៀង​ ត្រូវបានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារជួសជុល ថែទាំឡើងវិញ ។ នេះបើយោងតាមការបញ្ជាក់ពី អង្គភាព មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ ... Read More »

ក្រសួងសុខាភិបាល បានដឹកនាំបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ក្នុងការរៀបចំធ្វើមគ្គទេសក៍ព្យាបាល គ្លីនិករោគកុមារ

ភ្នំពេញ៖ នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសាស្ដ្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ ... Read More »

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធជួញដូរនូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី ២ បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀនប្រមាណជាង ១០កញ្ចប់តូច ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ... Read More »

ស្អែករសៀលថ្ងៃទី២វិច្ឆិកា ! សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យកីឡាករប្រដាល់ដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា ជួបសម្តែងការគួរសម

ភ្នំពេញ ៖ ក្តីប្រាថ្នារបស់កីឡាករប្រដាល់ដ៏ល្បាញល្បីរបស់ ប្រទេស «មីយ៉ាន់ម៉ា» ចង់ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឥឡូវសម្តេចអនុញ្ញាតអោយជួប ដោយលោកមិនរើសអើងអ្វីឡើយ។ ដូច្នេះ ស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ ... Read More »

លោក​ ហ៊ុន​ ម៉ានី​៖​ ពិតណាស់ ភាពជោគជ័យរបស់ MoEYS ​​​​ E-Learning App គឺកើតចេញពីកត្តា​​រួមផ្សំចំនួន៣

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ និជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅល្ងាចថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លូន​យ៉ាងដូច្នេះ​ថា៖​ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សដែលបានជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមផលិតមាតិកាវីដេអូបង្រៀន សម្រាប់កម្មវិធីបង្រៀនតាមទូរស័ព្ទ ... Read More »

ឃាត់ខ្លួនបានហើយឃាតក វ៉ៃសម្លាប់សត្វឈ្លូសនៅខេត្តកោះកុង ដែលផ្អើលពេញ Facebook នោះ បានម្នាក់ ឈ្មោះ តាន់ អ៊ូខុង

ខេត្តកោះកុង ៖ ទីបំផុត ! រកឃើញហើយយុវជនដែលជាឃាតកវាយសម្លាប់សត្វឈ្លូសនៅឆ្នេរកុកហាវ ឃុំកោះស្តេច ស្រុកគីរីសាគរ  ខេត្តកោះកុង  បន្ទាប់ពីប្រជាពលរដ្ឋ ផ្ទុះពេញ Facebook ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច ថ្នាក់ដឹកនាំអំពាវនាវ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ កើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់, ... Read More »

ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍអាស៊ី ADB ពិភាក្សាលើការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព

ភ្នំពេញ​៖​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា(Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB  និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព ... Read More »

ពលរដ្ឋអ៊ីស្លាមនៅជុំវិញពិភពលោកបង្ហាញពីសាមគ្គីភាព ជាមួយប៉ាឡេស្ទីន ក្នុងពេលអ៊ីស្រាអែលបង្កើនការវាយប្រហារ

បណ្តាពលរដ្ឋអារ៉ាប់នៅជុំវិញពិភពលោក បានបង្ហាញពីការសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន និងជំទាស់ដល់ប្រទេសលោកខាងលិច ដែលបានគាំទ្រអ៊ីស្រាអែលវាយប្រហារទៅលើតំបន់កាហ្សា ។ សារព័ត៌មាន AFP នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាជនឥណ្ឌូនេស៊ី បានចាប់ផ្តើមប្រារព្ធពិធី«ខែសាមគ្គីភាពប៉ាឡេស្ទីន» នៅថ្ងៃពុធ ទី០១ ខែវិច្ឆិកានេះ ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៦៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៩៦គ្រឿង ក្នុងនោះរថយន្តធំ ៣គ្រឿង ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១ វិច្ឆិកា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៥ នាក់(ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១ ខែវិច្ឆិកា ។ ... Read More »