ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្ត​កំពត​៖​ ព័ត៌មានឈ្មោះ EN Chhen បានបង្ហោះរូបភាពចាស់តាំងពី ១០ ឆ្នាំមុន​ សូមដកចេញជាបន្ទាន់ កុំបំពុលសង្គម

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ នៅថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានព្រមានឱ្យ​ផេកហ្វេសប៊ុកមួយឈ្មោះ EN Chhen​ ដកចេញជាបន្ទាន់ កុំបំពុលសង្គម​ ព្រោះជារូបភាពចាស់​តាំងពី ១០ ឆ្នាំមុន​។ 

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានឱ្យដឹងថា​ សូមជំរាបសាធារណៈជនឱ្យបានជ្រាប ករណីខាងលើនេះបានកើតឡើងតាំងពី ១០ ឆ្នាំមុន សូមកុំមានការភ័ន្តច្រលំ សូមអ្នកដែលបានបង្ហោះព័ត៍មាននេះឈ្មោះ EN Chhen ដកចេញជាបន្ទាន់ សូមកុំបំពុលសង្គម៕

ដោយ​៖ តារា​


ចែករំលែក៖