ព័ត៌មានទាន់ហេតុការណ៍៖
'

ក្មេងទំនើង០៨នាក់ ត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត ពាក់ព័ន្ធ ករណីបង្កហិង្សាវាយទៅលើយុវជនផ្សេងទៀតនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងនា រសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៥នេះថា ក្មេងទំនើង ទាំង ០៨នាក់ ត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត ពាក់ព័ន្ធ ករណីបង្កហិង្សាវាយទៅលើយុវជនផ្សេងទៀតនៅក្រុងបាវិត។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ... Read More »

ក្រសួងពាណិជ្ជកម្មចិន៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលអាមេរិកដំឡើង ពន្ធគយ ១០% លើផលិតផលចិន

 អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២ ... Read More »

សម្តេចធិបតី ៖ ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ កំណាត់ផ្លូវជាតិ លេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ ... Read More »

អាមេរិកប្រកាសថាដំឡើងពន្ធគយចំនួន10%ទៅលើផលិតផលចិន

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Donald ... Read More »

១១ថ្ងៃចុងខែមករា ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងបញ្ជូនទៅពន្ធនាគារ(គុក)

ភ្នំពេញ ៖ ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសសរុបជាង១០ករណី និងក្របួចឃាត់ខ្លួនបានក្រុមក្មេងទំនើងជិត១០០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហៅដោយសាមញ្ញ «គុក»។ នេះបើតាមលោកបណ្ឌិត ... Read More »

ឧបទ្ទវហេតុដែលយន្តហោះធ្លាក់នៅក្រុងPhiladelphia សហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់បាត់បង់ជីវិតនិង១៩នាក់ទៀតរងរបួស

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥ អភិបាលក្រុងPhiladelphiaរដ្ឋPennsylvaniaសហរដ្ឋអាមេរិកបានថ្លែងថា ឧបទ្ទវហេតុដែលយន្តហោះវេជ្ជសាស្ត្រខ្នាតតូចធ្លាក់នៅក្រុងPhiladelphiaនាថ្ងៃ៣១ខែមករា ... Read More »

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យមន្រី្ដជំនាញ រុះរើសំណង់ខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ បូមដីចាក់ទប់ច្រាំងដែលបាក់ នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យ ទីតាំងបាក់ច្រាំងចំនួន៣កន្លែងនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការចាក់ដីនិងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការ បង្ការទប់ស្កាត់កុំឱ្យបាក់តទៅទៀតមានភាពយូរអង្វែង។   ... Read More »

តើសត្វក្រៀលមានប្រវត្តិនៃវត្តមាន និងការស់នៅយ៉ាងដូចម្ដេច?

ភ្នំពេញ៖ សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ... Read More »

ចិនប្រកាសនឹងប្តឹងអាមេរិកនៅ WTO បន្ទាប់ពីរដ្ឋបាល Trump បានប្រកាសពន្ធលើទំនិញរបស់ទីក្រុងប៉េកាំង

ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថាខ្លួននឹងប្តឹងសហរដ្ឋអាមេរិកនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្ទាប់ពីរដ្ឋបាល Trump បានប្រកាសពន្ធលើទំនិញរបស់ទីក្រុងប៉េកាំង។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ ថ្ងៃទី 2 ខែកុម្ភៈ ក្រសួងពាណិជ្ជកម្មចិនបានបញ្ចាក់ថា ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក “បានបំពានយ៉ាងធ្ងន់ធ្ងរ” បទប្បញ្ញត្តិរបស់ WTO ហើយបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន “ចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់ ... Read More »

បេក្ខជនដែលបានប្រឡងជាប់អាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ

ភ្នំពេញ ៖ បណ្ឌិត្យសភានគរបាលកម្ពុជា ជូនដំណឹងស្ដីពី ការមកបង្ហាញមុខ របស់បេក្ខជនដែលបានប្រឡងជាប់អាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ។  បណ្ឌិត្យសភានគរបាលកម្ពុជា ជូនដំណឹងដល់បេក្ខជនដែលប្រឡងជាប់អាហារូបករណ៍ ប្រចាំឆ្នាំ ឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថ្នាក់ដឹកនាំ និងមន្ត្រីថា បេសកកម្មដែលយើងបាន​ និងកំពុងធ្វើជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព

ខេត្តកំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ទៅកាន់ ថ្នាក់ដឹកនាំនិងមន្ត្រីថា បេសកកម្មដែលយើងបាន​ និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ... Read More »

ម៉ិចស៊ីកូ និងកាណាដា ប្រកាសយកពន្ធសងសឹកលើទំនិញអាមេរិក

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Justin Trudeau និងប្រធានាធិបតីនៃប្រទេសម៉ិចស៉ិក លោកស្រី Claudia Sheinbaum ... Read More »

សម្តេចធិបតី ៖ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ... Read More »

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកស្រី គឹម សុភ័ក្រ្ត ប្រធានកិត្តិសយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកព្រឹទ្ឌសភា សមាជិករដ្ឋសភា ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៤៨៦ហិកតា នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ... Read More »

លោក Thaksin ទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេស

សារព័ត៌មាន AFP បានផ្សាយថាតុលាការមួយនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា បានផ្ដល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក Thaksin Shinawatra អាចធ្វើដំណើរទៅក្រៅប្រទេស ដែលនេះជាករណីលើកលែងដ៏កម្របំផុតសម្រាប់ជនជាប់ចោទម្នាក់ដែលកំពុងប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ។ លោក Thaksin មានអាយុ ៧៥ឆ្នាំ ... Read More »

ពីមុនចង្អុលមុខសមត្ថកិច្ចហើយសំឡុត , សុំទោសជាសាធារណៈក៏ចប់ទៅ ថ្ងៃនេះ ! វ៉ៃខ្នោះម្តង ខណៈអត់ចោលចរិកពាលដុតផ្ទះម្តាយក្មេក !

ភ្នំពេញ ៖ បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈដែលចង្អុលមុខសមត្ថកិច្ច ហើយបានដុតផ្ទះម្តាយក្មេកត្រូវបានសមត្ថកិច្ចខណ្ឌសែនឃាត់ខ្លូនចាត់ការតាមច្បាប់ ។ សូមបញ្ជាក់ថា ៖ នៅថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ភ្នំពេញ ៖ របបកម្ពុជាប្រជាធិបតេយ្យបានកម្ទេចអស់ទាំងស្រុងនូវសមិទ្ធផល ខាងផ្នែកអភិវឌ្ឍធនធានមនុស្ស ដែលសម្រេចបានក្នុងរយៈពេល១៣០ឆ្នាំ នៃការអភិវឌ្ឍកម្ពុជា ដែលបញ្ញវន្តខ្មែរបានខិតខំប្រឹងប្រែងងើបឡើងវិញឱ្យស្មើ ហើយថែមទាំងលើសប្រទេសក្នុងតំបន់ទៀតផង ដែលចាប់ផ្តើម ឡើងតាំងពីសម័យអង្គដួងមកម៉្លេះ។ កម្ពុជាបានធ្លាក់ចុះដល់កម្រិតសូន្យ ឡើងវិញ។ តើនេះជាវាសនា ជាបណ្តាសា ជាការសងសឹក ... Read More »

ហ្វីលីពីន បើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ជនសង្ស័យ ១០០នាក់ ត្រូវបានចាប់ខ្លួន

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានចាប់ខ្លួនមនុស្សប្រហែល ១០០នាក់ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា នៅក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបលើទីតាំងឆបោកតាមប្រព័ន្ធអនឡាញ មួយកន្លែង នៅក្នុងទីក្រុងម៉ានីល ដែលបានជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់។ប្រតិបត្តិការឆ្មក់បង្រ្កាបខាងលើត្រូវបានធ្វើឡើងនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Makati នៃទីក្រុងម៉ានីល ... Read More »

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ កម្ពុជាតំបន់ខ្លះធ្លាក់ត្រជាក់ដល់ ១៧ អង្សាសេ

ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ កម្ពុជាតំបន់ខ្លះធ្លាក់ត្រជាក់ដល់ ១៧ ... Read More »

ស្វែងយល់ អំពី ទារកលើសទម្ងន់ពេលកើត អាចប្រឈមបញ្ហាអ្វីខ្លះ?

ភ្នំពេញ ៖ ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤.០០០ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។  តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតនូវទារកដែលលើសទម្ងន់។ ... Read More »

បែលហ្សុិកមានរដ្ឋាភិបាលថ្មីបន្ទាប់ពីរង់ចាំរយៈពេល 236 ថ្ងៃ

យោងតាមអ្នកយកព័ត៌មាន VNA នៅទីក្រុងប្រ៊ុចសែល នៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់ ថ្ងៃទី ៣១ ខែមករា (ព្រឹកព្រលឹមថ្ងៃទី ១ ខែកុម្ភៈ ម៉ោងនៅទីក្រុងភ្នំពេញ) ... Read More »

ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក​ ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ

ភ្នំពេញ៖ គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ​ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ... Read More »

ស្ថានភាពគុណភាពខ្យល់ចាប់ពីល្ងាចម្សិលមិញ មកដល់ព្រឹកនេះ គឺ “មធ្យម”

ភ្នំពេញ៖ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ... Read More »

រថយន្ដ FORD RAPTOR បុកជាមួយរថយន្ដTOYOTA PRIUS ត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឱ្យរថយន្ដខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ដ២គ្រឿងបើកខ្វះការប្រុងប្រយ័ត្នបានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលអោយរថយន្ដមួយគ្រឿងឡើងលើខឿនផ្លូវបន្ថែមទៀតរងការខូចខាតទាំងសងខាង ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤០ កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ... Read More »

បាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន០២ល្វែង ចូលទន្លេ និង០៤ល្វែងទៀតរងផលប៉ះពាល់សសរគ្រឹះនិងប្រេះជញ្ជាំង

ភ្នំពេញ ៖ ផ្ទះចំនួន០២ល្វែងត្រូវបាក់ស្រុតចូលទន្លេមេគង្គ និង០៤ល្វែងទៀតប៉ះពាល់សសរគ្រឹះ តែសំណាងល្អមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។ ករណីបាក់ស្រុតនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ និង ២០នាទីរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវបេតុងអមមាត់ទន្លេមេគង្គ ... Read More »

លោក Trump សម្រេចយកពន្ធលើទំនិញពីប្រទេសចិន កាណាដា ម៉ិចសុិក

ប្រធានាធិបតី Donald Trump បានប្រកាសដំឡើងពន្ធលើដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាមេរិកគឺ កាណាដា ម៉ិចស៊ិក និងចិន។ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី 31 ខែមករាបានបន្តប្រកាសថាលោកនឹងដាក់ពន្ធថ្មីរហូតដល់ 25% លើទំនិញពីម៉ិកស៊ីកូ ... Read More »

ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការ អាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះពិនិត្យ ដំណើរការសាកល្បង នៃគម្រោងផ្លូវថ្មើរជើង (walk street) មាត់ទន្លេ

  ភ្នំពេញ៖  ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ អមដំណើរ ដោយ មន្ត្រីនិងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ខណៈ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ... Read More »

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពផ្លូវដីស ២កន្លែង និងស្ពាន១ ដែលប្រជាពលរដ្ឋមានការស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ ៖ ដោយទទួលបទបញ្ជាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវដីស ដែលពិបាកធ្វើដំណើរ ចំនួន ២កន្លែង ... Read More »

ប្រជាជនកូរ៉េខាងត្បូងភ័យខ្លាចធ្វើដំណើរតាមយន្តហោះ បន្ទាប់ពីមានឧបទ្ទវហេតុផ្លូវអាកាសជាបន្តបន្ទាប់

គ្រោះថ្នាក់អាកាសចរណ៍ធ្ងន់ធ្ងរថ្មីៗនេះបានបង្កក្តីបារម្ភអំពីការហោះហើរក្នុងចំណោមប្រជាជនកូរ៉េជាច្រើននាក់។ យន្តហោះ Airbus A321 របស់ក្រុមហ៊ុន Air Busan បានឆាបឆេះ ខណៈកំពុងរៀបចំហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan នៅល្ងាចថ្ងៃទី ២៨ ខែមករា។ ... Read More »