ព័ត៌មានទាន់ហេតុការណ៍៖
'

មនុស្សចំនួន​ ១២នាក់​ ស្លាប់​និងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ សីហាម្សិលមិញនេះ​!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ១នាក់ ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

សូម​ជៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន! ខណៈ​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់​ នៅទូទាំងប្រទេស​

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៥៦នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​។ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ ... Read More »

ទារិកាទើបកើតស្លាប់ ពលរដ្ឋប្រទះឃើញគេយកបោះចោលក្បែរអូរព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញទារិកាដែលទើបកើតស្លាប់គេយកទៅបោះចោលក្បែរអូរព្រំដែននិងរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ នគរបាលប៉ុស្ដិ៍អូរជ្រៅប្រាប់ថា៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋបានទៅប្រទះឃើញសពទារិកាទើបកើតមានជាប់ទងសុកត្រូវបានម្ដាយចិត្តអប្រិយយកទៅបោះចោលក្បែរអូរព្រំដែនកម្ពុជា-ថៃ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់គោលដៅពិនិត្យឃើញថាទាយិកាដែលស្លាប់ត្រូវបានគេយកទៅបោះចោល។ នគរបាលប៉ុស្ដិ៍ខាងលើបន្តថា សពទារិកាខាងលើ កើតមកគ្រប់អវៈយវៈអាចកើតភ្លាមហើយស្លាប់ក៏យកមកចោលតែម្ដងប្រហែលនៅយប់រំលងអធ្រាត្រចូលថ្ងៃទី១៦ ... Read More »

ជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្ន​ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូលឿនពេក​ ខណៈដល់ផ្លូវកោងរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច​ កាលពីវេលាម៉ោង ៤និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ១៧ខែសីហាឆ្នាំ ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧០(ហៅផ្លូវ២៧៣)ក្នុងសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ ។  ​    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់(ជាជនរងគ្រោះ)បានជិះម៉ូតូម៉ាកស៊ុយសូគីស្មាសវីពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង 1I-9900ជិះធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវទំនប់៧០​ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន​ ... Read More »

អ៊ុយក្រែន ៖ រុស្ស៊ីបានវាយប្រហារឃ្លាំងស្តុកអាហារ និងកំពង់ផែ Odesa ជាច្រើនកន្លែង

មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី 16 ខែសីហាថា ប្រទេសរុស្ស៊ីបានបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅក្នុងតំបន់ Odesa នៃភាគខាងត្បូងអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងការវាយប្រហារលើកន្លែងស្តុកទុក និងកំពង់ផែតាមបណ្តោយទន្លេ Danube ដែលទីក្រុង Kiev ធ្លាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុប។ អភិបាលក្រុង Odesa លោក ... Read More »

«កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ»

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និង ជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ... Read More »

បាក់ដីនៅអណ្តូងរ៉ែថ្លើមថ្ម នៅប្រទេសមីយ៉ាន់ម៉ា ស្លាប់ ៣២នាក់

មានការបាក់ដីនៅអណ្តូងរ៉ែថ្លើមថ្ម នៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស កើនឡើងដល់ទៅ៣២នាក់ ។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមសង្រ្គោះបានឱ្យដឹងនៅថ្ងៃ១៦ នេះ ... Read More »

សមត្ថកិច្ចកិច្ចឃាត់ខ្លួន​ម្ចាស់​ចម្ការអំពៅដេីម្បី​ចាត់ការតាម​នីតិវិធីច្បាប់​

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​ទទួលព័ត៌មានថា​ មាន​ម្ចាស់​ចំការ​អំពៅម្នាក់​ប្រេី​ហិង្សាលេី​ កុមារា​អាយុ​ ១៣​ ឆ្នាំ​ ម្នាក់​បណ្ដាលឱ្យសន្លប់រហូតចូលមន្ទីរពេទ្យនោះ​ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ ប៊ុនឆន​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ បញ្ជាឱ្យសមត្ថកិច្ចក្រោមឱវាទ​ឃាត់ខ្លួន​ម្ចាស់​ចំការ​ភ្លាម​ ។   ... Read More »

ជនសង្ស័យ២នាក់ត្រូវបានសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដោយសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធករណីជួញដូរថ្នាំញៀន។ យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានអោយដឹងនារសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣នេះថា លោក បានដឹកនាំកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុ វេលាម៉ោង១០  ថ្ងៃទី ១៣ ... Read More »

កូរ៉េខាងជើងបន្តបើកព្រំដែនក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩

អត្តពលិកកូរ៉េខាងជើងដែលចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិបានជិះឡានក្រុងពីទីក្រុង Sinuiju ព្រំដែនកូរ៉េខាងជើងឆ្លងកាត់ទន្លេ Yalu ទៅកាន់ប្រទេសចិន។ មនុស្សរាប់សិបនាក់ដែលត្រូវបានគេជឿថាជាអត្តពលិកកូរ៉េខាងជើងដែលចូលរួមក្នុងការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិនៅប្រទេសកាហ្សាក់ស្ថានបានមកដល់ទីក្រុង Dandong ព្រំដែនប្រទេសចិនកាលពីថ្ងៃទី16 ខែសីហា។ នេះអាចជាលើកទីមួយហើយ ដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនក្រុមកីឡាករក្នុងស្រុកទៅក្រៅប្រទេសចាប់តាំងពីការបិទព្រំដែន ដោយសារតែជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ 2020។ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង ស្តីពី ការហាមធ្វើការនេសាទ និងចតនាវា លើទីតាំង តាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ជ្រាបថា អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុលតាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ ... Read More »

បុរសមានជំងឺសរសៃប្រសាទបន្ទាប់ពីពេទ្យចាក់ថ្នាំ២ម្ជុលរួចក៏រត់អារ.កខ្លួនឯងស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់បាន​អារ.កសម្លាប់ខ្លួននៅចំណុចក្រុមទី១៧ ភូមិរាមគន់​ ឃុំគារ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ កាលពីថ្ងៃពុធ១៥រោច​ ខែទុតិយាសាឍ​ ឆ្នាំថោះ​បញ្ចាស័ក​ ព.ស​២៥៦៧ត្រូវនឹងទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨និង១៣នាទី​ព្រឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ត្រួតពិនិត្យភ្លាមៗ។ មន្ត្រីនគរបាលប៉ុស្តិ៍គារបានឲ្យដឹងថា ... Read More »

មិនមែនជារឿងធម្មតាទេ ខណៈលក់ខ្ទេចខ្ទីបឹងអន្លង់ថ្ងាន់ អាជ្ញាធរខេត្តចាប់ផ្ដើមភ្ញាក់ផ្អើល ហើយអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋវិញបានទេ !

ខេត្តកំពត ៖ បញ្ហារំលោភយកបឹង កាប់ទន្ទ្រានព្រៃ ដែលជាបទល្មើស មិនអាចយោគយល់បាន ។ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញបញ្ជា ឱ្យក្រសួងពាក់ព័ន្ធ អាជ្ញាធរ ... Read More »

រថយន្តរាប់រយ​គ្រឿង​កកស្ទះ​នៅ​ចំណុច​ផ្លូវ​បាក់​ស្រុត​ខេត្តមណ្ឌលគិរី ខណៈ​ផ្លូវ​វាង​ថ្មី​ទើបនឹងធ្វើសោះមិន​អាច​ចរាចរណ៍​បាន

ខេត្តមណ្ឌលគិរី ៖ ប្រសិនបើបងប្អូន ត្រូវធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី សូមសិក្សាអំពី ផ្លូវ ឲ្យបានច្បាស់លាស់សិន ជៀសវាងកកស្ទះ ខាតបង់ពេលវេលា ពីព្រោះមួយរយៈកន្លងទៅនេះ ផ្លូវបានដាច់នូវចំណុចស្រុកអូររាំង ដោយអំណាចទឹកហូរកាត់ដាច់ ហើយការជួសជុលថ្មី ដើម្បីឲ្យដំណើរការឡើងវិញ ក៏មិនអាចធានាបាននៅគុណភាព ... Read More »

ចាប់​បាន​ស៊ុតមាន់៥២.០០០គ្រាប់ ពីវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង

ភ្នំពេញ៖ នៅវេលាម៉ោង១៣ និង២០នាទីរសៀល នាថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២៣ ក្រោមការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ ... Read More »

តម្លៃស្រូវឡើងថ្លៃលក់ចេញឱ្យឈ្មួញ ក្នុង១គីឡូក្រាម ចាប់ពី ១,២០០រៀល ដល់ ១,២៥០រៀល​ ធ្វើឱ្យប្រជាកសិករនៅខេត្តព្រៃវែង សប្បាយ​រីករាយ​

ខេត្តព្រៃវែង៖ ដោយសារតែតម្លៃស្រូវ ក្នុងរយៈពេលជាង១ខែនេះ បានឡើងថ្លៃខ្ពស់គួរសម ក្នុង១គីឡូក្រាមបានតម្លៃចាប់ពី ១,២០០រៀល ដល់១,២៥០រៀល​ បានធ្វេី​ឱ្យ​ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែនៅខេត្តព្រៃវែង សម្ដែង​ការ​សប្បាយ​រីករាយ​ក្រៃលែង​។  ជាក់ស្ដែង​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនិងករណីការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់

ខេត្តកណ្ដាល ៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកណ្ដាល ,កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ... Read More »

បត់ឆ្លងផ្លូវមិនស៊ីញ៉ូឆ្វេង ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយ បុកបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៣នាក់

ខេត្តព្រៃវែង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ នៅរសៀល​ថ្ងៃ​ទី១៦​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បានកើតឡើង ដោយភាគីម្ខាងបត់ឆ្វេងឆ្លងផ្លូវមិនបើកភ្លើងសញ្ញាសុំផ្លូវ ក៏ត្រូវបានភាគីម្ខាងទៀតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាល ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពារាំង ចុះអន្តរាគមន៍ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យត្រៀមរៀបចំសណ្តាប់ធ្នាប់នៅជុំវិញវិមានរដ្ឋសភា និងមុខព្រះបរមរាជវាំង ដើម្បីការពារឱ្យបានម៉ត់ចត់ជូនថ្នាក់ដឹកនាំចូលកាន់តំណែងនៅថ្ងៃទី២២សីហានេះ

ភ្នំពេញ៖  លោកឃួង ស្រេង បានណែនាំឲ្យ អាជ្ញាធរខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ និងសំអាតអនាម័យបរិស្ថានឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា និងនៅជុំវិញព្រះបរមរាជវាំង ខណៈកិច្ចប្រជុំសភានឹងឈានចូលមកដល់ នៅថ្ងៃទី២១ សីហា២០២៣ ។    ការណែនាំនេះបានធ្វើឡើង ... Read More »

ថៃ៖ តុលាការធម្មនុញ្ញថៃទាត់ចោលសំណើរបស់គណបក្ស Move Forward

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃនាថ្ងៃពុធនេះបានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួនអាចត្រូវបានឈរឈ្មោះសាជាថ្មីជានាយករដ្ឋមន្រ្តី។ ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move ... Read More »

គិតត្រឹម​រយៈពេល​២២៧ថ្ងៃ! សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀនបានជិតពីរតោនកន្លះ និងឃាត់មនុស្សបានជាងមួយម៉ឺននាក់

ភ្នំពេញ​៖​ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានឱ្យដឹងនៅថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ គិត​ត្រឹម​រយៈពេល​ ២២៧ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនបានជិតពីរតោនកន្លះ និងឃាត់ជនសង្ស័យ បានជាងមួយម៉ឺននាក់។  អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ ... Read More »

មន្ត្រីពាក់ព័ន្ធបានចាប់ផ្តើមបើកកិច្ចពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ សម្រាប់ឆ្នាំ ២០២៤

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បើកកិច្ច ពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោ ជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ... Read More »

លោក កិត្តិនិតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ស្នើកិច្ចប្រជុំអាស៊ាន-ផេកលើកទី ១៩ ផ្តោតទៅលើរបៀបវារៈសំខាន់ពីរ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬ ហៅកាត់ អ.ប.ព. ឬ ACU បានរៀបចំក្នុងឋានៈជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ឆ្នាំ២០២២-២០២៣ ដែលកិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំលើកទី១៩ ក្នុងកម្រិតថ្នាក់លេខាធិការដ្ឋាន ដោយមានការចូលរួមពីតំណាងស្ថាប័នប្រឆាំងអំពើពុករលួយទាំង ១០ ... Read More »

Update ៖ បញ្ជូនខ្លួនលោកអធិការរងខណ្ឌចំការមន ដែលប្រើហិង្សាលើបុរសម្នាក់ ទៅដល់តុលាការហើយ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជូនខ្លួន លោកវរសេនីយ៍ទោ ហ៊ុត​ គង់​ អធិការ​រង​ខណ្ឌ​ចំការមន​​ ទទួលផែនការងារ ជំនាញកោសល្យវិច្ឆ័យ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមន​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃកប្បាស ភាគីជនរងគ្រោះថា ដោយសារមន្ត្រីនគរបាល២រូប ទើបជនបង្កនៅក្រៅសំណាញ់ច្បាប់

ខេត្តតាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍១ករណីបានអូសបន្លាយពេលជាង៥ខែ ដែលភាគីជនរងគ្រោះចោទមន្ត្រីនគរបាល២រូបនៃអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ ថាមានចេតនាការពារជនបង្កគ្រោះថ្នាក់។យ៉ាងណាក៏ដោយភាគីជនរងគ្រោះបានដាក់ពាក្យប្ដឹងចូលសាលាដំបូងខេត្តដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់រួចហើយ។ ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងនៅវេលាម៉ោង២២និង៥៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ ចំណុចគីឡូម៉ែត្រលេខ១០និងលេខ១១ ស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស រវាងរថយន្តនិងម៉ូតូ ... Read More »

ភោជនីយដ្ឋានយីហោ”កល្យាណ”​ ក្រោយបង្កសំឡេងរំខានដល់អ្នកជិតខាង​ ត្រូវ​មន្រ្តីជំនាញខណ្ឌទួលគោកចុះធ្វើកិច្ចសន្យា

ភ្នំពេញ​៖​ ទីតាំងភោជនីយដ្ឋានយីហោ”កល្យាណ”​ ក្រោយបង្កសម្លេងរំខានដល់អ្នកជិតខាង​ ត្រូវ​បានមន្រ្តីជំនាញ​ពាក់ព័ន្ធ​ខណ្ឌទួលគោក​ បានចុះទៅធ្វើកិច្ចសន្យា​ណែនាំ​ អប់រំមិនឱ្យ​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​នោះឡើយ​។  បេីតាមការ​បញ្ជាក់ពី​មន្រ្តីសាលាខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ក្រោយមានការសំណូមពររបស់ពលរដ្ឋ ពីបញ្ហាទីតាំងភោជនីយដ្ឋានយីហោ កល្យាណ បង្កសម្លេងរំខានដល់ការរស់នៅរបស់ពួកគាត់ លោក ... Read More »

Arsenal នាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David Raya ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលពី Brentford

ក្លិបកាំភ្លើងធំ Arsenal បានចុះហត្ថលេខានាំយកអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David Raya ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពីក្លិបBrentford ជាមួយនឹងជម្រើសដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។ Raya វ័យ២៧ឆ្នាំនឹងផ្តល់ការប្រកួតប្រជែងសម្រាប់អ្នកចាំទីជម្រើសទី១សញ្ជាតិអង់គ្លេស Aaron Ramsdale ហើយបានពាក់អាវលេខ២២។គាត់ក៏បានចុះកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំជាមួយ Brentford ដើម្បីធានាថាកិច្ចព្រមព្រៀងអាចនឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។ Raya ... Read More »

បើគ្រាន់តែអំពៅមួយដើម ម្ចាស់ចម្ការវ៉ៃធ្វើបាបក្មេងប្រុសអាយុ១៣ ឆ្នាំ ដល់សន្លប់ចូលពេទ្យនោះ សូមសមត្ថកិច្ចស្រាវជ្រាវ តើទំហំបទល្មើសនេះ ត្រូវតែសងសឹកឬ ?

ខេត្តព្រៃវែង ៖ ប្រសិនបើក្នុងករណី បើគ្រាន់តែក្មេងលួចកាច់អំពៅមួយដើម ឃ្លានពេកដើម្បីក្រពះ ហើយម្ចាស់ចម្ការឃើញទាន់ វ៉ៃធ្វើបាបក្មេងប្រុស អាយុ១៣ឆ្នាំ ដល់សន្លប់ចូលពេទ្យ នោះជាបទល្មើសព្រហ្មទណ្ឌហើយ ព្រោះច្បាប់មិនមានចែងអោយមានការសងសឹកទេ ! គាត់អាចឃាត់អោយសមត្ថកិច្ច ចាត់វិធានការ អប់រំ ... Read More »

កម្លាំងសមត្ថកិច្ច ត្រៀមបញ្ជូនខ្លួន លោកអធិការរងខណ្ឌចំការមន ដែលប្រើហិង្សាលើបុរសម្នាក់ ទៅតុលាការនៅរសៀលនេះហើយ

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ហ៊ុត​ គង់​ អធិការ​រង​ខណ្ឌ​ចំការមន​​ ទទួលផែនការងារ ជំនាញកោសល្យវិច័យ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមន​ ត្រូវបាននគរបាលជំនាញធ្វើឃាត់ខ្លួនសួរនាំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នារសៀលថ្ងៃទី១៦ ខែសីហា ... Read More »

កាត់ទោសអនុប្រធានបក្សភ្លើងទៀន ថាច់ សេដ្ឋា រឿងសែកស្អុយ៥សន្លឹក

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣បានបើកសវនាការកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់ប្រាក់ ... Read More »