ព័ត៌មានទាន់ហេតុការណ៍៖
'

សាកលវិទ្យាល័យស្វាយរៀងបង្កើតកម្មវិធី ប្រកួតប្រជែងគំរូអាជីវកម្មដល់និស្សិតដើម្បីចូលរួមបង្ហាញពីសមត្ថភាព

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យស្វាយរៀង បានរៀបចំ និងសម្របសម្រួលកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មរបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង។ ... Read More »

ផេកការងារផ្លូវការរបស់លោកកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ទទួលបានសញ្ញាធីកពណ៌ខៀវ​ (Verify) ពីហ្វេសប៊ុក

ភ្នំពេញ ៖ សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់មេត្តាជ្រាបថា​ ផេកការងារផ្លូវការរបស់ លោកកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ទទួលបានសញ្ញាធីកពណ៌ខៀវ​ (Verify) ពីហ្វេសប៊ុក​ ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន​ និងការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ជូនសាធារណ:ជនកាន់តែទូលំទូលាយ​បន្ថែមទៀត។ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់អោយដឹងថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

អនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងារសម្រាប់មន្ត្រីរាជការ នយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៤។  រាជរដ្ឋាភិបាលសម្រេច : ត្រូវបានអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

Liverpool ​យល់ព្រម​តម្លៃ​១១១​លាន​ផោន​ជាមួយ​ Brighton ​សម្រាប់​ខ្សែ​បម្រើ​អេក្វាឌ័រ Moises Caicedo

ក្លិបហង្សក្រហម Liverpool បានយល់ព្រមលើតម្លៃផ្ទេរកំណត់ត្រារបស់អង់គ្លេសចំនួន១១១លានផោនជាមួយក្លិប Brighton សម្រាប់ខ្សែបម្រើ Moises Caicedo។ទោះជាយ៉ាងណាក៏ដោយឥឡូវនេះ Chelsea កំពុងព្យាយាមដើម្បីទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករអន្តរជាតិអេក្វាឌ័ររូបនេះដែរ បើទោះបីជា Brighton បដិសេធការដេញថ្លៃជាបន្តបន្ទាប់ពីក្លិបកាលពីដើមរដូវក្តៅក៏ដោយ។ គេ​គិត​ថា ​ចំណូល​ចិត្ត​របស់​កីឡាករ​វ័យ២១ឆ្នាំរូបនេះ​គឺ​ចង់​ផ្លាស់​ទៅ Stamford ... Read More »

តុលាការសម្រេចឃុំខ្លួនឧកញ៉ា ពិភពដីមាស និងអង្គរក្ស៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ចំណែកសន្តិសុខ៨ នាក់ទៀតត្រូវដោះលែងឱ្យទៅផ្ទះវិញ

ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងគូកន៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ... Read More »

អ្នកស្លាប់កើនឡើងជិត ៧០ នាក់ដោយភ្លើងឆេះព្រៃនៅ ហាវ៉ៃ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលបានលេបត្របាក់ទីក្រុងរីសត ឡាហៃណា (Lahaina) លើកោះម៉ាវអ៉ី ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នកជាសះស្បើយ​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី១២ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ ឣ្នកជាសះស្បើយ​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Update ៖ ប្ដីប្រពន្ធពីរនាក់ត្រូវបានខ្មាន់កាំភ្លើង៣នាក់បាញ់ប្រហារស្លាប់យ៉ាងរន្ធត់ខណៈកំពុងដេកលើគ្រែ

ខេត្តកណ្ដាល ៖ ពិតជាសាហាវខ្លាំងណាស់! ប្ដីប្រពន្ធ២នាក់កំពុងតែដេកនៅលើគ្រែសុខៗស្រាប់តែមានខ្មាន់កាំភ្លើងបីនាក់មកបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់ ដោយពុំដឹងពីមូលហេតុនោះទេ។ ករណីឃាតកម្មនេះបានកើតឡើងនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖​ ​ខេត្តបាត់ដំបង​ គឺ​ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស

ខេត្តបាត់ដំបង៖​ លោក ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃ​អ​គ្គ​នា​យ​ក​​ដ្ឋា​នព័ត៌មាន និង សោតទស្សន៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ​​ បានលើ​ក​​​ទឹ​ក​ចិ​ត្ត​​ឱ្យ​អ្ន​ក​​សារព័ត៌មានផ្សព្វផ្សាយអំពី វឌ្ឍនភាពការងារ ការអភិវឌ្ឍ​ ... Read More »

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់និងរងរបួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ ស៊េរី២០០០ គ្មានស្លាកលេខ ... Read More »

បន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងទៀត​ មិនមានអនុលោមភាព និងបានពិន័យទៅតាមច្បាប់

ភ្នំពេញ​៖​ បញ្ហាកេងប្រវ័ញ្ចពីអតិថិជនក្នុងវិស័យប្រេងឥន្ធនៈនៅតែមាន ខណៈមន្រ្តីជំនាញ ក.ប.ប. ក៏នៅតែស្វែងរក និងចាត់វិធានការតាមផ្លូវច្បាប់លើធុរជនមិនស្មោះត្រង់ទាំងនោះ។ នេះបេីយោង​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍ទី១២ ខែសីហា​ ឆ្នាំ​២០២៣។  សូមជម្រាបថា​ មន្រ្តីជំនាញ ... Read More »

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃឆែប-ព្រះរកា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃឆែប-ព្រះរកា សម្រេច :  មាត្រា១- ត្រូវបានបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានផ្ទៃដីទំហំ៣៤៧ ៥៦៨(បីសែនបួនម៉ឺនប្រាំពីរពាន់ ប្រាំរយហុកសិបប្រាំបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង ដូចមានផែនទីភ្ជាប់ក្នុង ... Read More »

នៅរសៀលថ្ងៃទី១២​ សីហា​នេះ! លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នឹងអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ

ភ្នំពេញ៖ យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ បានឱ្យដឹងថា​ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង៣រសៀលថ្ងៃទី១២ ខែសីហា ... Read More »

សុខភាពសំខាន់ណាស់សូម្បីតែលុយក៏មិនអាចទិញបានដែរ ដូច្នេះការស្វែងយល់ពីអាហារដែលមានសុវត្ថិភាពគឺសំខាន់ណាស់សម្រាប់សុខភាពអ្នកប្រើប្រាស់

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍ទី១២ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ សុខភាពសំខាន់ណាស់សូម្បីតែលុយក៏មិនអាចទិញបានដែរ ដូច្នេះការស្វែងយល់ពីអាហារដែលមានសុវត្ថិភាពគឺសំខាន់ណាស់សម្រាប់សុខភាពអ្នកប្រើប្រាស់​។  ប្រភពដដែលបន្តថា​ ការបរិភោគអាហារឱ្យបានត្រឹមត្រូវ គឺចាំបាច់ត្រូវការសិក្សាស្វែងយល់ និងជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាពចំពោះអ្នកប្រើប្រាស់ រីឯការគោរពច្បាប់គឺរឹតតែសំខាន់ទៅទៀតចំពោះធុរជន។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកំលាំងនគរបាលឃាត់ខ្លួន ក្នុងករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ នៅស្រុកស្វាយជ្រំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង០៩នាទីយប់ ថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ត្រង់ចំណុចភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ អុិច រ៉ែម អាយុ៥៧ឆ្នាំ មុខរបរកសិកររស់នៅ ភូមិព្រៃពោន ឃុំដូនស ... Read More »

Haaland រកបាន២គ្រាប់ជួយ Man City ឈ្នះ Burnley ថ្ងៃបើកឆាក Premier League

ខ្សែប្រយុទ្ធ Erling Haaland បានត្រឡប់មកទម្លាប់ចាស់វិញជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អនៃការប្រកួតបើករដូវកាលថ្មី ២០២៣-២០២៤ ដោយជួយ Manchester City បើកការការពារពានរង្វាន់ Premier League ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលនៅលើទឹកដី Burnley ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ... Read More »

តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ឧក្រឹដ្ឋកម្មសាយប័រ ឬ Cybercrime »?

ភ្នំពេញ ៖ ឧក្រឹដ្ឋកម្មសាយប័រ ដែលអាចហៅបានផងដែរថា «ឧក្រឹដ្ឋតាមប្រព័ន្ធកម្មកុំព្យូទ័រ ឬ Computer Crime» គឺជាការប្រើប្រាស់កុំព្យូទ័រជាអាវុធ/ឧបករណ៍ ដើម្បីធ្វើទង្វើខុសច្បាប់ ដូចជាការប្រព្រឹត្តអំពើក្លែងបន្លំបោកប្រាស់ អំពើជួញដូរផ្លូវភេទកុមារ អំពើរំលោភលើកម្មសិទ្ធិបញ្ញា អំពើលួចអត្តសញ្ញាណកម្ម ឬអំពើរំលោភលើឯកជនភាព ... Read More »

តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

ភ្នំពេញ ៖ តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ? ១- តើអ្វីទៅជាទារកកើតមិនគ្រប់ខែ? តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន៣៧សប្តាហ៍នៃអាយុគភ៌។ ២- ហេតុអ្វីបានជាទារកកើតមិនគ្រប់ខែត្រូវការការថែទាំ ជាពិសេសខុសពីទារកគ្រប់ខែ? ទារកកើតមិនគ្រប់ខែ ពួកគាត់សុទ្ធតែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅ នៅក្រៅផ្ទៃពោះម្តាយទេ។ ប្រសិនបើពួកគាត់កើតកាន់តែឆាប់ ... Read More »

ព័ត៌មានបឋម ​៖​ ប្ដីប្រពន្ធ​ពីរនាក់​ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់​នៅទីតាំងរោង​ចិញ្ចឹម​ទា​ នៅស្រុកខ្សាច់កណ្ដាល

ខេត្ត​កណ្ដាល៖ គួរឱ្យរន្ធត់ណាស់លោក​អេីយ​! ខណៈ​ខ្មាន់កាំភ្លើង​មិនស្គាល់​អត្តសញ្ញាណ​ បានមកធ្វេីសកម្មភាពបាញ់សម្លាប់ប្ដីប្រពន្ធ​ពីរនាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ​នៅទីតាំង​រោង​ចិញ្ចឹម​ទានៅស្រុកខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​ ៣​ និង៣០នាទីទៀបភ្លឺថ្ងៃទី១២​ ខែសីហា​ ឆ្នាំ​២០២៣​ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ​ ជាទីតាំងរោង​ចិញ្ចឹម​ទា ស្ថិតនៅភូមិថ្មី ... Read More »

សូមបងប្អូន​កុំមានការភ័យខ្លាច! ការធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​នៅផ្សារទំនើបអុីអន​ម៉ល​សែនសុខ​ ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូម​គោរព​ជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២​ (សែនសុខ) ព្រោះមន្រ្តីជំនាញ​ កំពុងធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​ ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​។  នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា​ ដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោក ឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកនាយឧត្តមសេនីយ៍ បណ្ឌិត DUDUNG ABDURACHMAN មេបញ្ជាការ កងទ័ពជើងគោកជាតិ នៃប្រទេសឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ!

ភ្នំពេញ​៖​ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណចំពោះលោកប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ​ បានមានប្រសាសន៍ថាកម្ពុជា នឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ ជាពិសេស​សម្ដេចតេជោ​ បានមានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន 100% ... Read More »

នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ-១៩ កើនឡើង៨០% ដោយសារវីរុសបំប្លែងខ្លួនថ្មី

សារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថាអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ចំនួនករណីឆ្លងកូវីដ១៩ ថ្មី ដែលត្រូវបានរាយការណ៍ជាសកលបានកើនឡើង ៨០% កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីការកំណត់នូវ «ទម្រង់បំប្លែងខ្លួនថ្មីរបស់វីរុស»។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទ។  បើតាមលោក ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឲ្យ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ... Read More »

តើអ្នកដឹងទេ ផ្លាកសញ្ញាទាំង ៣ នេះ ប្រើប្រាស់ក្នុងការបង្ហាញព័ត៌មានយ៉ាងដូចម្តេចខ្លះ?

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អំពីផ្លាកសញ្ញាទាំងបី ៖ ផ្លាកសញ្ញាទី១៖ មានផ្លូវរថភ្លើងឆ្លងកាត់ (មួយខ្សែ)។ ផ្លាកសញ្ញានេះ សម្រាប់សម្គាល់ថា មានផ្លូវរថភ្លើងចំនួនមួយខ្សែ ឆ្លងកាត់នៅខាងមុខ។ ... Read More »

ជនជាតិអាមេរិកជិត 50 ពាន់នាក់បានស្លាប់ដោយសារការធ្វើអត្តឃាត

អាមេរិក គឺជាទឹកដីដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅរស់នៅទីនោះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ទៅជិត ៥ម៉ឺននាក់ បានជ្រើសរើសយកការបញ្ចប់ជិវិតដោយធ្វើអត្តឃាត។ តើហេតុអ្វីបានជាពលរដ្ឋសម្រេចធ្វើអត្តឃាតទៅវិញ។ កាលពីថ្ងៃទី 10 ខែសីហា (ម៉ោងក្នុងស្រុក) មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ចំនួនអ្នកធ្វើអត្តឃាតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ... Read More »

ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា​ មានទំហំទឹកប្រាក់ជាង ៣៨៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គនាយករដ្ឋានគយ ​និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារអាមេរិក​ កើនឡើងជាប់ ៤៣ ភាគរយ ... Read More »

យានយន្ត ២៨គ្រឿង ត្រូវបានផាកពិន័យ ខណៈ​មនុស្ស​ស្លាប់ ០៤នាក់ និងរបួស ១០នាក់នាថ្ងៃទី១១ ខែសីហានេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៨គ្រឿងនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១១គ្រឿង និងរថយន្ត ... Read More »