ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ ... Read More »

មីយ៉ាន់ម៉ា ៖ ក្រោយអនុញ្ញាតឱ្យជាប់ឃុំក្នុងផ្ទះ ពេលនេះលោកស្រី អោងសានស៊ូជី ទទួលបានការលើកលែងការចោទប្រកាន់ព្រហ្មទណ្ឌ៥ករណី

ប្រធានគណកម្មការជាតិមីយ៉ាន់ម៉ា បានសម្រេច លើកលែងការចោទប្រកាន់ដល់លោកស្រីស៊ូ ជី ដោយអនុញ្ញាតឲ្យលោកស្រីឃុំខ្លួននៅក្នុងផ្ទះ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី ... Read More »

ធ្វើតេស្តរកសារធាតុញៀន មុនពេលបំបួសជាព្រះសង្ឃ ជាលទ្ធផលក្រោយធ្វើតេស្តពិនិត្យរកឃើញថា កុលបុត្រទាំង ១៩នាក់ គឺអវិជ្ជមាន គ្មានសារធាតុញៀនឡើយ

ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមុិញ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះធ្វើតេស្តរកសារធាតុញៀន ក្នុងពិធីបំបួសនាគ ... Read More »

ឆ្ងល់ហៅមិនក្រោកទៅអង្រួនដាស់ទេីបដឹងថាស្លាប់បាត់ ទៅហេីយ

ភ្នំពេញ ៖ បុរសម្នាក់ដេកមិនងើបក្រោកសោះ បងប្អូនដាស់ហៅ ឲ្យទៅធ្វើការ ទើបដឹងថាដេកស្លាប់បាត់ បង្កឲ្យភ្ញាក់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលខ៩ ជាប់របងរោងចក្រធ្វើការ ស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(ឡើងថ្លៃ ៤០០៛) ត្រូវ​លក់តម្លៃ​៤,៥៥០រៀល ខណៈ​ម៉ាស៊ូត(ឡើងថ្លៃ ៤៥០៛) លក់៤,៤៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​សីហា​នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែសីហា​​​​​​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ឡើងថ្លៃ ៤០០៛)ខណៈ​ប្រេងម៉ាស៊ូត  (ឡើងថ្លៃ ... Read More »

ករណីគប់ទឹកកកលើ ជីដេវីត កំណត់អត្តសញ្ញាណបានហើយ និងដាក់កំណត់ឱ្យជនបង្កធ្វើរឿងនេះមុនចំណាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ទៅលើករណីនៃការគប់ទឹកកកទៅកាន់តារាចម្រៀងរ៉េប ជីដេវីតនៅក្លឹបកម្សាន្តមួយកន្លែងនាខេត្តព្រះសីហុកាលពីចុងសប្តាហ៍មុននេះបានបង្កើតឲ្យមានការខឹងសម្បារខ្លាំងពីក្រុមអ្នកគាំទ្រ រហូតបញ្ចេញសារធ្ងន់ៗទៅកាន់ជនបង្ក និងអ្នកគាំទ្រសកម្មភាពខាងលើថែមទៀតផង ក្នុងនោះប្រធានសមាគមមិត្តសិល្បៈជួយសង្គម លោក ហេង ឡុង ក៏បានចេញមុខអន្តរាគមន៍លើករណីនេះដែរ។ ក្រោយពីស្នើឲ្យម្ចាស់ទីតាំងផ្តល់វីដេអូពីកាំមេរ៉ាសុវត្ថិភាពពេលនេះវីដេអូត្រូវបានសាមីខ្លួនទទួលបាននិងបានមើលរួចហើយដែលគេអាចកំណត់អត្តសញ្ញាណ ជនបង្កបានថែមទៀតផង។    តារារ៉េបលោក ជីដេវីត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកម្មករសំណង់ម្នាក់បន្ទាប់ពីរំលោភនារីម្នាក់បានសម្រេច

ខេត្តស្វាយរៀង ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្ដឹងឪពុកនារីរងគ្រោះចោទប្រកាន់រំលោភកូនស្រីបានសម្រេចនៅក្រុងបាវិត។ យោង តាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹក ថ្ងៃទី១ខែសីហាឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះ ភា វិច្ឆិកា  អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ធ.រ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៥,៦៥%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ... Read More »

ព្យុះទីហ្វុង Doksuri បោកបក់ក្នុងប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្នុងរដ្ឋធានីប៉េកាំងដើម្បីជម្លៀសខ្លួន បន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលជាព្យុះដ៏ខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅទូទាំងប្រទេសចិន និងបណ្តាលឱ្យមនុស្សយ៉ាងតិចបួននាក់បានស្លាប់។ ដូចជាប្រទេសជាច្រើនក្នុងពិភពលោកដែរ ប្រទេសចិនកំពុងតែវិលត្រឡប់ពីព្រឹត្តិការណ៍អាកាសធាតុក្តៅខ្លាំងក្នុងរដូវក្ដៅនេះ។ ព្យុះ Doksuri បានធ្វើឱ្យមានការបាក់ដីនៅខេត្តឆ្នេរភាគអាគ្នេយ៍នៃខេត្ត Fujian កាលពីចុងសប្តាហ៍មុន ដោយចុះខ្សោយនៅពេលដែលវាបានផ្លាស់ប្តូរទៅភាគខាងជើង ប៉ុន្តែបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ខេត្តភាគខាងជើងចំនួនប្រាំរបស់ប្រទេសចិនចាប់តាំងពីថ្ងៃទី២៩ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០១ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១ ... Read More »

ទាស់ពាក្យសម្ដីគ្នាភាគីម្ខាងយកកូនកាំបិតចាក់លើភាគីម្ខាងទៀតបួសធ្ងន់

ខេត្ដកណ្ដាល៖ ផ្ដើមចេញពីទាស់ពាក្យសម្តីគ្នា បង្កើតជាអំពើហិង្សាវាយគ្នាទៅវិញទៅមក ឈានដល់បុរសម្នាក់យកកូនកាំបិតចាក់លើគូរទំនាស់របស់ខ្លួនបណ្ដាលឲ្យរបួសយ៉ាងដំណំ ទីបំផុតជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង  ២០និង១០នាទី​ ចំណុចភូមិដើមឬស ឃុំ​ ដើមឬស ... Read More »

Man Utd ធ្វើការសម្រេចចិត្តលើ Mason Greenwood មុនពេលចាប់ផ្តើមរដូវកាល Premier League

ក្លិបបិសាចក្រហម Manchester United នឹងសម្រេចអនាគតរបស់ខ្សែប្រយុទ្ធ Mason Greenwood មុនពេលការប្រកួតបើកឆាក Premier League នៃរដូវកាលរបស់ពួកគេជាមួយនឹងក្រុម Wolves នៅថ្ងៃទី១៤ខែសីហា។ការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួនប្រឆាំងនឹង Greenwood រួមទាំងការប៉ុនប៉ងរំលោភ និងរំលោភត្រូវបានទម្លាក់កាលពីថ្ងៃទី២ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ និងអបអរសាទរ ដល់ក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការ បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។ ការថ្លែងនូវការកោតសរសើរនេះ ... Read More »

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយពីម្ដាយកូនពីរនាក់បានសម្រេច

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់​ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់កាបូបលុយពីម្ដាយកូនពីរនាក់កំពុងធ្វេីដំណេីរតាមដងផ្លូវបានសម្រេច​ ហេីយជិះទៅជាប់អន្ទាក់សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅស្ពានដែកចំការដូង​ កាលពីវេលាម៉ោង ១​ និង២០នាទីរសៀលថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២៣ម្សិលមិញ​ ស្ថិតនៅត្រង់ចំណុចស្តុបស្ពានដែកចំការដូង​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

ព្យុះទីហ្វូងជិតមកដល់ ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់ជម្លៀសខ្លួនមុនព្យុះទីហ្វុងមកដល់

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារទី១ ខែសីហា ឆ្នាំ២០២៣ ព្យុះទីហ្វុងដ៏ខ្លាំងមួយ កំពុងបក់បោកឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយជើង ខណៈដែលក្រុមមន្ត្រីបានជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីជម្រកមានសុវត្ថិភាពរៀបចំដោយរដ្ឋ។ ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលព្យុះនេះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ... Read More »

តើអ្វីទៅជា «ប្រាជ្ញាសប្បនិម្មិត ឬ Artificial intelligence (AI) » ?

ភ្នំពេញ ៖ «ប្រាជ្ញាសប្បនិម្មិត គឺជាប្រាជ្ញានៃបណ្តាលម៉ាស៊ីន ឬ សុហ្វវ៉ែរ ដែលផ្ទុយពីប្រាជ្ញារបស់មនុស្ស និងសត្វ។ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​២នាក់ស្លាប់​ និង៤នាក់រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ កក្កដាម្សិលមិញ​!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​នេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៤នាក់ និងស្រាល ០នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២៣នេះ​ បានអនុម័តប្រាក់កម្ចីចំនួន ១០០ លានដុល្លា ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការ ... Read More »

ជម្រាបជូន លោក ZHANG WENGANG អភិបាលក្រុមហ៊ុន ហ្សុង ស៊ូ ស៊ាន ជានហ្សូ ហ្ស័ងស៊ី ហ្គុងស៊ី ឯ.ក (ZHONG XU XUAN JIANZHU ZHUANGSHI GONGCHENG CO., LTD.) ចូលខ្លួនមកទូទាត់បំណុលពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអភិបាលក្រុមហ៊ុន ហុ្សង ស៊ូ ស៊ាន ជានហ្សូ ហ្សីងស៊ី ហ្គុងស៊ី ឯ.ក (ZHONG XU ... Read More »

ដេកឱបប្តីមួយយប់ ទៀបភ្លឺទេីបដឹងថាប្តីស្លាប់

ភ្នំពេញ​៖ ស្ត្រីជាប្រពន្ធដេកឱបប្តីមួយយប់ពេលទៀបភ្លឺដឹងខ្លួនស្រាប់តែអង្រួនប្តីទេីបដឹងថាប្តីស្លាប់បាត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១​ខែសីហា​ ឆ្នាំ២០២៣​ នៅបន្ទប់ជួលក្នុងភូមិចោមចៅ១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  ជនរងគ្រោះឈ្មោះ សន​ សុថេង​ ភេទប្រុសអាយុ៤១​ឆ្នាំ​ មុខរបរកម្មករ​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅខេត្តពោធិ៍សាត់។  តាមប្រភពពីប្រពន្ធឈ្មោះ​ ... Read More »

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ មានមនុស្ស ៤៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញសារព័ត៌មាន  ឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣​នេះថា , យ៉ាងហោចណាស់មានជនសង្ស័យចំនួន​ ៤៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២​-៨ ខែសីហា ឆ្នាំ២០២៣នេះ

ភ្នំពេញ​៖​ យោងតាម​ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣​នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ ... Read More »

លទ្ធបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ : គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ៦,៣៩៨,៣១១ សម្លេង ខ្ពស់បំផុត មិនធ្លាប់មានពីមុនមក !

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី០១ ខែសីហា នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ... Read More »

ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង កំពស់ទឹកទន្លេមេគង្គ កំពស់ទឹកទន្លេសេកុង កំពស់ទឹកទន្លេសេសាន កំពស់ទឹកវារីសេសាន

ខេត្តស្ទឹងត្រែង ៖ ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង នៅថ្ងៃទី  ០១-សីហា-២០២៣៖ ១-កំពស់ទឹកទន្លេមេគង្គ៖     -កំពស់ទឹកប្រកាស=10,70 m     -កំពស់ទឹកម្សិលមិញ=6,19 m   ... Read More »

Update ៖ កុំចេះតែហ៊ាន.! សមត្ថកិច្ចចុះអនុវត្តច្បាប់ក្នុងករណីហិង្សា បែរជានាំគ្នាព្រួត វាយសមត្ថកិច្ច និងយកដុំថ្មគប់កញ្ចក់រថយន្តបែកត្រូវឃាត់ខ្លួនសរុប៣នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់​ ក្រោយពីបានប្រើអំពើ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយសមត្ថកិច្ច និងវាយកញ្ចក់រថយន្តបែក) កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ... Read More »

កីឡាករប្រឈមការដាក់ទណ្ឌកម្មសម្រាប់អាកប្បកិរិយាមិនល្អក្រោមច្បាប់ថ្មីរបស់ FA

កីឡាករ និងអ្នកគ្រប់គ្រងត្រូវបានព្រមានថា ពួកគេប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងសម្រាប់អាកប្បកិរិយាមិនល្អនៅក្នុងការប្រកួត។ ការពិន័យថ្មីគឺជាផ្នែកមួយនៃធម្មនុញ្ញរបស់សហព័ន្ធបាល់ទាត់ណែនាំដោយអាជ្ញាធរបាល់ទាត់សម្រាប់យុទ្ធនាការ២០២៣–២០២៤។ អ្នកគ្រប់គ្រង និងគ្រូបង្វឹកក៏នឹងត្រូវប្រកាន់ខ្ជាប់នូវច្បាប់ថ្មីដែលគ្របដណ្តប់លើផ្នែកបច្ចេកទេសផងដែរ។ វិធានការថ្មីរបស់កីឡាករមិនត្រូវប្រឈមមុខ ឈ្លានពានកន្លែងផ្ទាល់ខ្លួន ឬធ្វើទំនាក់ទំនងរាងកាយជាមួយមន្ត្រីការប្រកួតនោះទេ។ វិធានការថ្មីនេះបន្ថែមថា “អ្នកលេង២នាក់ ឬច្រើននាក់ជុំវិញមន្ត្រីការប្រកួតក្នុងលក្ខណៈប្រឈមមុខនឹងការពិន័យកាតលឿង ហើយត្រូវរាយការណ៍ទៅសមាគមបាល់ទាត់។ ធម្មនុញ្ញអ្នកចូលរួមថ្មីត្រូវបានដាក់ឱ្យដំណើរការដោយសមាគមបាល់ទាត់ Premier ... Read More »

លោក សុខ ឥសាន បរិយាយ ពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុច សំខាន់ៗចំនួន ១០ដូចខាងក្រោម :  ១- ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ នៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែសីហា ឆ្នាំ២០២៣កំលាំងជំនាញខណ្ឧប៉ុស្ដិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចសំណង់មិនរាបរយ ក្រុម១៤ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។  លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌប៉ុស្ដិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១/ ... Read More »

Boca Juniors នាំយកខ្សែប្រយុទ្ធវ័យជ្រេ Cavani ពី Valencia លើការផ្ទេរដោយឥតគិតថ្លៃ

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani បានចូលរួមជាមួយក្រុម Boca Juniors បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្រុម Valencia របស់ La Liga។ នេះបើយោងតាមក្លិបមកពីលីកកំពូលអាហ្សង់ទីន Boca Juniors បានប្រកាសកាលពីថ្ងៃអាទិត្យ ... Read More »

ក្រពើចំនួន២ក្បាល ត្រូវបានប្រជានេសាទត្រីចាប់បានជាបន្តបន្ទាប់នៅក្នុងស្ទឹង ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ បងប្អូនប្រជានេសាទត្រី រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណបានចុះទៅនេសាទត្រីដោយបង់សំណាញ់នៅតាមដងស្ទឹងភ្នៀតចាប់បានក្រពើចំនួន២ក្បាលជាបន្តបន្ទាប់។ តាមសេចក្ដីរាយការបានបញ្ជាក់ថាកាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ចាប់បានក្រពើទម្ងន់៤គីឡូក្រាម លុះថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ ប្រជានេសាទចាប់បានក្រពើ១ក្បាលទៀតទម្ងន់៦គីឡូក្រាម ស្ថិតនៅចំណុចក្នុង ភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណដដែល។  ក្នុងនោះលោកចៅសង្កាត់ភ្នៀត ... Read More »