ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន២,៨៤៤ករណី ដោយបានបង្កឲ្យមានមនុស្សស្លាប់ ចំនួន១,៥០៩នាក់។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះប្រមាណចំនួន ១៤% បើធៀបនឹងឆ្នាំ២០២៣។ លោកឧត្ដមសេនីយ៍ត្រី ថី ... Read More »
លោកTrump ពន្យារពេលដំឡើងពន្ធលើកាណាដា និងម៉ិចស៊ិក ដោយរក្សាពន្ធលើចិនដដែល
ប្រធានាធិបតីអាមេរិកលោក Donald Trump បានដកការគំរាមកំហែងរបស់លោកក្នុងការដាក់ពន្ធខ្ពស់លើប្រទេសម៉ិចស៊ិក និងកាណាដា ប៉ុន្តែពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិននឹងនៅតែមានប្រសិទ្ធភាព។ ទាំងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងប្រធានាធិបតីម៉ិចស៊ិក Claudia Sheinbaum បាននិយាយថា ពួកគេបានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងព្រំដែន ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិក ... Read More »
ស្នងការនគរបាលខេត្តបាត់ដំបង៖ រំលឹកដាស់តឿនជាថ្មី ចំពោះក្រុមយុវជន ដែលបង្កការអុកឡុករំខាននៅទីសាធារណៈ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែងនោះឡើយ
ខេត្តបាត់ដំបង៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានកិត្តិយសសូម ជម្រាប ជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឃើញព័ត៌មានក្នុងបណ្តាញសង្គមផ្សព្វផ្សាយពីករណីក្រុមក្មេងទំនើង បង្កសកម្មភាពដេញវាយគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើតក្នុងក្រុមទី ១២ ... Read More »
លោក សុខ ឥសាន បតិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ លោក សុខ ឥសាន បតិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ប្រទេសក្រីក្រដែលទើបងើបពីសង្គ្រាមត្រូវការលុយយកមកធ្វើការកសាងនិងអភិវឌ្ឍន៍ឡើងវិញ ... Read More »
លោក ហ៊ុយ វណ្ណៈ លើកពីចំណុចឱ្យពិចារណាទាំងអស់គ្នា!
ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកពីចំណុចឱ្យពិចារណាទាំងអស់គ្នា! ... Read More »
បុរសម្នាក់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងមិនបានសម្រេចលើកនេះលោតពីលើផ្ទះជាន់ទីមួយសម្លាប់ខ្លួនម្តងទៀត
ភ្នំពេញ៖ បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ជាច្រើនលើក មិនបានសម្រេច លើកនេះលោតពីលើផ្ទះសម្លាប់ខ្លួនម្តងទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ ក្រោយលោតពីលើផ្ទះសម្លាប់ខ្លួន។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួលលេខ១៨០ ក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ... Read More »
អ្នកខ្លះថា៖ «ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្រ្កានក៏មិនជុំផង» ឯអ្នកខ្លះទៀតថា «ស្រ្តីគឺជានារីរតនៈ» តើអ្នកយល់យ៉ាងណាចំពោះ ការយល់ឃើញទាំង២ខាងលើនេះ!
ភ្នំពេញ ៖ នៅបុរាណសម័យបុព្វបុរសខ្មែរនិយមប្រកាន់យករបបគ្រប់គ្រង សង្គម តាមបែប មាតា បិតា ធិបតេយ្យដោយនិយមលើកតំកើងតំកល់តំលៃស្ត្រីជាធំ។ ប៉ុន្តែលុះចំណេរកាល ក្រោយមកគេត្រលប់បែរប្រែជាប្រទះ ឃើញមានការមើលស្រាលដោយបណ្តុះបង្អាប់បន្ថោក តំលៃរបស់ស្ត្រីទៅវិញ។ វិភាគទាក់ទងទៅនឹងគុណតំលៃនៃស្ត្រីភេទខាងលើ ធ្វើអោយមាន ទស្សនៈពីរយល់ឃើញបដិបក្ខនឹងគ្នាដោយអ្នកខ្លះថា ... Read More »
ជនសង្ស័យ ៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជាបន្តបន្ទាប់ក្នុងករណីបទល្មើសគ្រឿងញៀន
ខេត្តកំពង់ចាម៖ សមត្ថកិច្ចនគរបាលជំនាញគ្រឿង ញៀន ខេត្តកំពង់ចាមស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ដកហូតវត្ថុតាង មួយចំនួនក្នុងបទល្មើសគ្រឿងញៀន។ ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋឧត្តមសេនីយ៍ទោ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបជាមួយ គណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ... Read More »
ស្វែងយល់ ! តើជំងឺបូសអន្ទង់នៅតំបន់រន្ធទ្វារបាត អាចព្យាបាលជាដាច់ដែរ ឬទេ?
ភ្នំពេញ ៖ មនុស្សជាច្រើនតែងតែគិតថា ជំងឺបូសនៅបរិវេណរន្ធបាត និងបូសអន្ទង់ ជាជំងឺមួយដែលព្យាបាលហើយភាគច្រើនតែងតែលាប់មកវិញ ឬព្យាបាលមិនជា ប៉ុន្តែការគិតនេះមិនត្រឹមត្រូវនោះទេ។ ១- បូសអន្ទង់ជាអ្វី ? វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានភាគច្រើនចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។ ... Read More »
ការលក់សំបុត្រភាពយន្តនៅក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥បង្កើតកំណត់ត្រាថ្មី ហើយការលក់សំបុត្រភាពយន្តសរុបបានវ៉ាដាច់អាមេរិកខាងជើង ជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក!
អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមស្ថិតិពីរដ្ឋបាលជាតិ ភាពយន្តជាតិ ... Read More »
អាជ្ញាធរខេត្តកំពង់ធំ ជូនដំណឹងស្តីពី បិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន ស្ថិតនៅឃុំមានជ័យ ស្រុកសណ្តាន់
ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។ ... Read More »
ខ្សែប្រយុទ្ធ Jhon Duran ចាកចេញពី Aston Villa ទៅកាន់ Al-Nassr ក្នុងតម្លៃ៧១លានផោន
ខ្សែប្រយុទ្ធ Jhon Duran បានចូលរួមជាមួយក្រុម Al-Nassr របស់ Saudi Pro League ពីក្លិប Aston Villa ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃដល់ទៅ៧១លានផោន។ កីឡាករសញ្ជាតិកូឡុំប៊ីវ័យ២១ឆ្នាំរូបនេះនឹងចូលរួមជាមួយមិត្តរួមក្រុមថ្មី Cristiano ... Read More »
ពេលបើកបរមិនត្រូវពិសាគ្រឿងស្រវឹង! បើស្រវឹងកុំបើកបរ! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ពេលបើកបរមិនត្រូវពិសាគ្រឿងស្រវឹង! បើស្រវឹងកុំបើកបរ! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ... Read More »
កម្ពុជា បន្តរងសម្ពាធទាបពីរបបខ្យល់មូសុងឦសាន ខណៈនៅតំបន់ខ្ពង់រាប អាកាសធាតុត្រជាក់ចុះដល់១៧ អង្សាសេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ... Read More »
គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លងស្គន់-កំពង់ចាម សម្រេចបានប្រមាណជាង៣០%ហើយ
ខេត្តកំពង់ចាម៖ គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) គិតមកដល់ដើមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហើយ។ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បានឲ្យដឹងថា ... Read More »
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ... Read More »
សមត្ថកិច្ច កោះហោះហៅបុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សុីសាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឈ្មោះ ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សុីសាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។ នេះបើតាមលិខិតកោះហៅរបស់ ... Read More »
ទស្សនៈ ៖ អ្នកលួចចម្លង AI លោក សម រង្សុី
ភ្នំពេញ ៖ ថ្ងៃទី 2 ខែកុម្ភៈ – ពិតណាស់ បញ្ញាសិប្បនិមិត្ត គឺជាឧបករណ៍មួយ ទាំងបច្ចុប្បន្ន និងអនាគត។ មនុស្សជាច្រើនបានទទួលយក AI វាកំពុងពេញនិយម។ ទោះជាយ៉ាងណាក៏ដោយ ... Read More »
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីកិច្ចអន្តរាគមន៍ទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២៥
ភ្នំពេញ ៖ នៅរសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថោ ... Read More »
សេចក្តីជូនដំណឹង ស្ដីពីការមិនបានឆ្លើយឆ្លងជាមួយវិទ្យុអាស៊ីសេរី ដែលមិនបានចុះបញ្ជីជាអង្គភាពសារព័ត៌មាននៅកម្ពុជា និងជាវិទ្យុតែងតែផ្សព្វផ្សាយល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបង្កាច់បង្ខូចខុសពីការពិត
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា កាលពីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ... Read More »
បទវិភាគ ៖ ការព្យាបាលជំងឺ ក្នុងពីខាងក្រៅ មិនអាច ដោះស្រាយ បញ្ហា របស់ សហរដ្ឋអាមេរិក បានទេ
អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី១ខែកុម្ភៈ ... Read More »
រយៈពេល២ថ្ងៃកម្លាំងសមត្ថកិច្ចនគរបាលនឹងអាវុធហត្ថឃាត់ខ្លួនក្រុមក្មេងទំនើង២៧នាក់នៅខណ្ឌជ្រោយចង្វា និងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ឃាត់ខ្លួនបាន២៧នាក់ នៅខណ្ឌជ្រោយចង្វា និងខណ្ឌពោធិ៍សែនជ័យ ដែលបានបង្កសកម្មភាពអសន្តិសុខក្នុងមូលដ្ឋាន និងបង្កឱ្យសមត្ថកិច្ចរងរបួសហូរឈាមដាបពេញខ្លួន។ ក្រុមក្មេងទំនើងបង្ហោះម៉ូតូជាល្បែងកម្សាន្ត និងបង្កអសន្តិសុខក្នុងមូលដ្ឋាន ទោះជាកម្លាំងសមត្ថកិច្ច ... Read More »
លិខិតមិត្តអ្នកអាន៖ ប្រមុខដឹកនាំបន្តវេនកម្ពុជា កំពុងបន្តវប្បធម៌រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដូចទៅនឹងគម្រូដ៏ប្រពៃរបស់ឪពុក
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេនប្រកបដោយថាមពល ស្វាហាប់ ចំណេះដឹងខ្ពង់ខ្ពស់ និងថែមទាំងមានមនសិកាស្រលាញ់ប្រទេសជាតិ និងប្រជាជន ក្រោយពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចតែងត្រូវបានគេមើលឃើញថា បានខិតខំប្រឹងប្រែង បំពេញតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។ សម្តេចបាននឹងកំពុងតែដើរតាមគន្លងរបស់ឪពុក ... Read More »
មន្រ្តីនគរបាលខេត្តបាត់ដំបង ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនសិស្សានុសិស្សនៅវិទ្យាល័យ ក្តុលដូនទាវ
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របតាមប្រសាន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម ... Read More »
ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៨៣,១២% ហើយ
ខេត្តកោះកុង៖ នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដោយមានការចូលរួមពី លោកស្រី ... Read More »
ថៃបើកយុទ្ធនាការប្រឆាំងគ្រឿងញៀននៅព្រំដែន
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន «Seal Stop Safe» ជាផ្លូវការ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀននៅក្នុងស្រុកចំនួន ៥១ នៃខេត្តជាប់ព្រំដែនចំនួន ១៤ ក្នុងប្រទេស។ ... Read More »
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ... Read More »
រដ្ឋបាលខេត្តកំពត សូមការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមដើរហាត់ប្រាណតាមបណ្តោយដងព្រែកកំពង់បាយទល់មុខសាលាខេត្ត
ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃចន្ទទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សូមការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមដើរហាត់ប្រាណតាមបណ្តោយដងព្រែកកំពង់បាយទល់មុខសាលាខេត្ត ដោយសាររដ្ឋបាលខេត្តកំពុងរៀបចំស្ថាបនាសម្មិទ្ធិផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបន្ថែមសោភណ្ឌភាពក្រុង ដូច្នេះ រដ្ឋបាលខេត្តនឹងធ្វើការបាំងទីតាំងសាងសង់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមជម្រាបថា ការសាងសង់នេះនិងត្រូវបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ... Read More »
ការប្រែប្រួលយ៉ាងខ្លាំងស្ថានការណ៍អន្តរជាតិ អាចធ្វើឱ្យចិននិងត្រូវជជែកគ្នា ដើម្បីស្វែងរកសន្តិភាព
សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា នៅថ្ងៃចន្ទនេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា តៃវ៉ាន់និងចិន ត្រូវតែនិយាយជាមួយគ្នា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច