ព័ត៌មានទាន់ហេតុការណ៍៖

កុមារកំព្រានៅខណ្ឌឫស្សីកែវ១៧០នាក់ ទទួលសម្លៀកបំពាក់ និងសម្ភារៈសិក្សា ពីតំណាងលោក អូស្មាន ហាស្សាន់

ភ្នំពេញ៖ កុមារកំព្រា១៧០នាក់ មកពីសង្កាត់ច្រាំងចំរេះ១ ច្រាំងចំរេះ២ និង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ ២០១៧នេះ បានទទួលអំណោយ សប្បុរសជនសិង្ហបុរី រួមសហការ ជាមួយ សមាគមសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ដែល បាន ប្រគល់ជូននៅបរិវេណវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ផ្ដល់ជូនដោយ លោកស្រី ម៉ាន ណាវី ជំនួយការនិងតំណាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ហេីយក៏មានវត្តមានរបស់ដៃគូអង្គការ SGQURBAN ប្រទេសសិង្ហបុរី លោក Mouzza mmil និងគ្រួសារ ព្រមទាំងមានវត្តមានពីប្អូនៗស្ម័គ្រចិត្តរបស់សម្ព័ន្ឋយុវជនមុស្លិមកម្ពុជាជាច្រេីន ដែលបានសហការសម្រួលកិច្ចការនេះ។

លោកស្រី ម៉ាន ណាវី ជំនួយការនិងតំណាងលោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ អំណោយសប្បុរសធម៏ដែលនាំយកមកផ្ដល់ជូន កុមារកំព្រាទាំង១៧០ នាក់ ម្នាក់ៗ បានទទួលសម្លៀកបំពាក់ មួយកំផ្លេ សៀវភៅសិក្សា និង សម្ភារះ សិក្សា សៀវភៅ ក្ដា ខ្មៅដៃ កាតាប និងរបស់របរ នុំសម្រាប់ក្មេងៗ មួយចំនួន ទៀតផង ។

លោកស្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ម្ចាស់ជំនួយ ដែលបានចំណាយទាំងពេលវានិងថវិកា មកចូលរួមដោះស្រាយទុក្ឋលំបាករបស់ ក្មួយៗ កូនៗ ជាសិស្សានុសិស្ស ដែលជួបការលំបាក។

លោកស្រីម៉ាន ណាវី បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាង ណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គម ហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រីហ៊ុន សែន បាន សម្រេច ផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ ។

NKD-36x6_outline

លោកស្រី ម៉ាន ណាវី ក៏បានសម្ដែងការជូនពរដល់សប្បុរសជន និងអង្គការដៃគូរសហការ និង បន្តសកម្មភាព មនុស្សធម៌មួយនេះ ហើយបានទទួលនូវផលបុណ្យកុសល្យ សម្រេចបាននូវភាពជោគជ័យរាល់ភារកិច្ចបន្តទៅមុខ ដើម្បីបន្ដសកម្មភាពមនុស្សធម៏ជូនសហគមន៏ ៕ សំរិត