ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនមួយកងពលទាហានជើងទឹកទៅការពារសីុរី ក្រោយចោទអាមេរិកកំពុងជញ្ជក់យកធនធានធម្មជាតិស៊ីរី

ចែករំលែក៖

ការណ៍ដែលរុស្ស៊ីដាក់ពង្រាយ កម្លាំងទាហានជើងទឹកនិងសព្វាវុធជាច្រើនទៅកាន់ដែនសមុទ្រ មេឌីទែរ៉ាណេ ជាសញ្ញា មួយនៃការត្រៀមលក្ខណៈធ្វើសង្គ្រាមជា មួយអាមេរិក ។ ក្នុងពេលដែលរុស្ស៊ីដឹងពីគោលបំណងរបស់អាមេរិក ប៉ុនប៉ងធ្វើ អាណានិគមទៅលើប្រទេសស៊ីរីដើម្បី ដណ្តើមយកធនធានធម្មជាតិ។

ក្រុមអ្នកឯកទេស បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ីដែលបានបន្ថែមកម្លាំងទាហានជើងទឹកនឹងនាវាចម្បាំង គឺត្រៀម ជួយដល់ស៊ីរីការពារធនធានធម្មជាតិ គេចផុតពីការប៉ុនប៉ងឈ្លានពានរបស់អាមេរិក ។ កន្លងមកថ្មីៗអាមេរិកបានបញ្ជូនកម្លាំង ទាហាន និងសព្វាវុធជាច្រើនទៅកាន់ដែនសមុទ្រជាប់ប្រទេសស៊ីរី ត្រៀមវាយប្រហារ ប្រសិនបើរកឃើញថាស៊ីរីប្រើប្រាស់អាវុធគីមី ទៅលើពលរដ្ឋស្លូតត្រង់។

ជាមួយគ្នានេះសារព័ត៌មានរុស្ស៊ី ធូដេ នៅថ្ងៃទី២៩ខែសីហាបានផ្សាយថា អគ្គ រដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzia) បានចោទប្រកាន់ សហរដ្ឋអាមេរិកថា កំពុងអនុវត្តន៍គោល នយោបាយអាណានិគម ក្នុងចេតនាបំបែក បំបាក់និងរឹបអូសយកធនធានធម្មជាតិរបស់ប្រទេសស៊ីរី។

លោក Vassily Nebenzia ធ្វើការកត់ សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសនិ្តសុខ UN នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោង នៅក្នុងទីក្រុងញូវយ៉ក)។ ថ្លែងនា ឱកាសនោះ អ្នកតំណាងរុស្ស៊ីរូបនេះ បាន គូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេ រិកបាននិងកំពុងបន្តអនុវត្តនយោបាយ អាណានិគម ក្នុងចេតនាបំបែកបំបាក់ប្រទេសស៊ីរី… ហើយវារឹតតែច្បាស់ទៅទៀតគឺថា ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបង្កើតរដ្ឋាភិបាលរណបមួយ ក្នុងគោលដៅពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ និងដើម្បីងាយស្រួលគ្រប់គ្រង ទឹកដី ព្រមទាំងរឹបអូសយកធនធានធម្មជាតិរបស់ស៊ីរី»។

គួរជម្រាបថា នៅចំពោះមុខក្រុមប្រឹក្សា សន្តិសុខ លោក Nebenzia ក៏បានរិះគន់យ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្រ្គាមស៊ីរីផងដែរ ជាមួយ ការអះអាងថា ទីក្រុងមូស្គូកំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទិននឹងការប្រើប្រាស់អាវុធគីមី ប្រឆាំងជនស៊ីវិលស៊ីរី ដែលអាចត្រូវបានសហរដ្ឋអាមេរិក និងលោកខាងលិចប្រើវាជាលេសបើកការ វាយប្រហារជាថ្មីលើរដ្ឋាភិបាល ទីក្រុង ដាម៉ាស់៕ ម៉ែវ សាធី


ចែករំលែក៖