ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងសង្ស័យជាថ្នាំញៀន១៣កញ្ចប់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកមេមត់ចាប់ឃាត់ខ្លួន ។
ករណីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងលិចភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ។
លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជា បៀ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ។ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវបង្ក្រាប ដោយដកហូតម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន១៣កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ១២កញ្ចប់)។
លោកបន្តថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងកំពុងត្រូវបាននាំមកកន្លែងអធិការស្រុកសាកសួរនិងចងក្រងសំណំុរឿងតាមនីតិវិធី ៕ វណ្ណៈ

