ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ជួញដូរគ្រឿងញៀន រួមនឹងថ្នាំ១កញ្ចប់ធំ និង៦កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ :  ជនសង្ស័យម្នាក់ជួញដូរគ្រឿងញ្ញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការអន្តរាគមន៍ឃាត់ខ្លួន និងដកហូតក្រាមសថ្លាបាន១កញ្ចប់ធំ និង៦កញ្ចប់តូចរួមម៉ូតូម៉ាក ប៊ិត ពណ៍ក្រហម លាយស អត់ពាក់ស្លាកលេខ យកមកខណ្ឌចំការមនដើម្បីសាកសួរបន្ត កាលវេលាម៉ោង១០និ៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវលេខ១៦៣កែង៤៣៨សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ញ៉ែម ឡុងឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ហង្សមាស សុវណ្ណាមារីយី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ថា ដោយសមត្ថកិច្ចសង្ស័យឃាត់ជិះម៉ូតូម៉ាកប៊ិត ពណ៍ខ្មៅ អត់ពាក់ស្លាកលេខ ដោយជាមុខសញ្ញាប្រើប្រាស់ថ្នាំញ្ញៀនហើយ ក៏ឃាត់ខ្លួនជនសង្ស័យពេលជិះម៉ូតូ ក៏កម្លាំងល្បាតតាមមូលដ្ឋានឃាត់ឆែកឆេរត្រួតពិបិត្យរកឃើញក្រាមសថ្លា១កញ្ចប់ថង់ធំ និង៦កញ្ចប់តូច ហើយនាំយកមកសាកសួរ ហើយជនសង្ស័យបានសារភាពខ្លួនទិញយកមកលក់ចែកចាយបន្ត តែត្រូវសមត្ថកិច្ចចាប់ ដោយមិនទាន់ទាំងយកទៅលក់បន្តផង ហើយក្រោយពីការសាកសួរនាំ បានដកហូតក្រាមថ្លា១កញ្ចប់ធំ និង៦កញ្ចប់តូច រួមនឹងម៉ូតូម៉ាកប៊ិត ពណ៍ខ្មៅអត់ពាក់ស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

 

image2 image1

 

 

 
សូមអានបន្ត ៖ បើអូនមានប្រុសថ្មី បងមានតែសម្លាប់ខ្លួន៖ បុរសម្នាក់ព្យាយាមសម្លាប់ខ្លួន២លើកមិនបានសម្រេច លើកទី៣ ស្លាប់ដូចបំណង


ចែករំលែក៖