ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើល្បិចទិញទូរស័ព្ទ​ ហើយដកកាំភ្លើងខ្លីភ្ជង់ប្លន់ទូរស័ព្ទបាន៧គ្រឿងរួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់​ បានជិះម៉ូតូមួយគ្រឿងម៉ាក់វ៉ែវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្ដាល​ 1G-5094​ បានប្រើល្បិចចូលទៅក្នុងហាងលក់ទូរស័ព្ទដៃយីហោ​ លឹម​ ហាវ​ ក្បែរផ្សារនាគមាស​ រួចបានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកទូរស័ព្ទស៊េរីទំនើបបាន៧គ្រឿង​ ហើយរត់គេចខ្លួនចូលផ្សារនាគមាសបាត់ស្រមោល បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើសកម្មភាពឡោមព័ទ្ធ​ ។

ករណីខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង១រសៀល​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៦​ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ​ លឹម​ ហាវ​ ទីតាំងផ្ទះលេខ៧៨​ ផ្លូវលេខ២៣០​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាមប្រភពត័ព៌មានពីសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គឺជនសង្ស័យបានជិះម៉ូតូមួយគ្រឿង ម៉ាក់វ៉ែវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កណ្ដាល​ 1G-5094​ បានប្រើល្បិចចូលទៅក្នុងហាងលក់ទូរស័ព្ទដៃយីហោ​ លឹម​ ហាវ​ ហើយសុំពិនិត្យមើលទូរស័ព្ទចុះឡើងប្រហែលជិតមួយម៉ោង​ រួចក៏ធ្វើសកម្មភាពដក់កាំភ្លើងភ្ជង់ប្លន់តែម្តង​ ។

ក្រោយធ្វើសកម្មភាពបានសម្រេច ហើយជនសង្ស័យបានរត់ទៅលាក់ខ្លនក្នុងផ្សារនាគមាស​ ព្រមទាំងយកទូរស័ព្ទដៃ​ បានសម្រេចចំនួន៧គ្រឿង​ ​ភ្លាមនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅធ្វើសកម្មភាពឡោមព័ទ្ធដើម្បីចាប់មុខសញ្ញាចោរប្លន់ ដែលមានអាវុធនៅក្នុងដៃផងដែរ​ ៕ ស​ ដារ៉ា

sordara (5)

sordara (4)

sordara (3)

sordara (2)

sordara (1)

sordara

sordara (6)


ចែករំលែក៖