ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសថៃ៖ ការវាយប្រហារគ្រាប់បែកកន្លងមកជាស្នាដៃក្រុមអិស្លាមនៅភាគខាងត្បូង

ចែករំលែក៖

ក្រោយមានការស្រាវជ្រាវ ទៅលើការវាយប្រហារគ្រាប់បែកជាច្រើនលើក នៅក្នុងប្រទេសថៃនាពេលកន្លងមក បង្ហាញឲ្យឃើញថា ក្រុម អិស្លាមជ្រុលនិយមនៅភាគខាងត្បូង ជាអ្នកបង្កឡើង ។ ការចោទប្រកាន់របស់ប៉ូលិសថៃ ដែលមិនទាន់មានភស្តុតាងច្បាស់លាស់នោះ អាចបង្កឲ្យមានអំពើហិង្សាជាថ្មីកើតឡើងនៅក្នុងប្រទេសនេះ ។

តាមការសន្និដ្ឋានរបស់ប៉ូលិស ក្រុម ឧទ្ទាមអ៊ីស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដីភាគខាងត្បូងប្រទេស ថាជាអ្នកបង្កភេរវកម្មបំផ្ទុះគ្រាប់បែកនៅតាមតំបន់ឆ្នេរសមុទ្ទទេសចរណ៍ កាលពីថ្ងៃទី ១១ និង១២ សីហាកន្លងទៅ។ តាមការបញ្ចាក់ពីប៉ូលិស មានក្រុមមនុស្សប្រមាណជាង២០នាក់ជាអ្នកបញ្ជារៀបចំធ្វើភេរវកម្ម នៅហួហ៊ីន កាលពីសប្តាហ៍មុនដោយមានខ្លះបានធ្វើដំណើរមកពីតំបន់ជាប់ព្រំដែនភាគខាងត្បូងបំផុតនៃប្រទេសផង។

ក្រុមជ្រុលនិយមភាគខាងត្បូងនេះទំនងជាត្រូវបានជួល ឬមានអ្នកបញ្ជាមកពីក្រៅតំបន់និងជាពិសេសទៅទៀតនៅក្នុងក្រុមនេះគ្មានទាហានចាស់ៗរបស់ពួកឧទ្ទាមចង់ផ្តាច់ទឹកដីចូលលាយលំឡើយ។ នេះបើតាមប្រភពប៉ូលិសដដែល។ គឺជាក្រុមថ្មីមានមុខមាត់ថ្មីដែលផ្តល់ការលំបាកខ្លាំងដល់ការងារស៊ើបអង្កេតរបស់ប៉ូលិស។

ក្រុមប៉ូលិសអង្កេត ទើបបានចុះទៅឆែកឆេរក្នុងសាលារៀនអ៊ីស្លាមមួយនៅតំបន់ភាគខាងត្បូង ដែលមានជនជាប់សង្ស័យខ្លះរៀននៅទីនោះ។ហើយដើម្បីចៀសវាងកុំឱ្យមានការបកស្រាយខុសមេប៉ូលិសថៃបានបង្កើនការប្រុងប្រយ័ត្នពាក្យសំដីយ៉ាងខ្លាំងមិនប្រើពាក្យថា អ៊ីស្លាម ទេតែបានបង្ហើបថាជនជាប់សង្ស័យទាំងនោះមិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ពលរដ្ឋថៃភាគច្រើនឡើយ ។

នេះគឺជាលើកទីមួយដែលប៉ូលិសថៃ បានលើកឡើងដោយច្បាស់ៗនិងចំៗចង្អុលមុខពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមនៅភាគខាងត្បូងប្រទេសថាអាចជាអ្នកនៅពីក្រោយភេរវកម្មផ្ទុយស្រលះពីការចោទប្រកាន់របស់រដ្ឋាភិបាលសឹកថៃ ៕ ម៉ែវ សាធី

 

asd


ចែករំលែក៖