ព័ត៌មានទាន់ហេតុការណ៍៖

កុងតឺន័របើកលឿនគេចម៉ូតូដួលកណ្តាលផ្លូវក្រឡាប់ធ្លាក់ស្រែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តកុងតាន័រមួយគ្រឿងបានក្រឡាប់បាស់ជើងធ្លាក់ចូលទៅក្នុងស្រែដោយសារតែរថយន្តនេះបើកលឿន ហើយគេចម៉ូតូដែលដួលកណ្តាលផ្លូវនៅ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ។

នៅកន្លែកកើតហេតុប៉ូលីសចរាចរណ៍បានអោយដឹងថា រថយន្តបង្ករម៉ាកហ៊ីណូ សណ្តោងកុងតាន័រពាក់ស្លាកលេខភ្នំពេញ3D53 98 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន នៅពេលមកដល់ចំណុចកើតហេតុ រថយន្តនេះបានបើកគេចម៉ូតូដែលដួលនៅខាងមុខ បណ្តាលអោយក្រឡាបធ្លាក់ចូលទៅក្នុងស្រែតែម្តង ។

ក្រោយពេលកើតហេតុភាគីទាំងពីរមិនបានប្តឹងផ្តល់គ្នាឡើយ ភាគីម៉ូតូត្រូវបានអនុញ្ញាត្តិអោយបន្តដំណើរទៅមុខទៀត រីឯខាងភាគីរថយន្តបានហៅគ្រឿងចក្រមកស្ទូចយកចេញពីកន្លែងកើតហេតុ ៕ ចន្ថា

 

99 77 55 Untitled-1
សូមអានបន្ត ៖ ប៉ូលិសថៃ៖ ការវាយប្រហារគ្រាប់បែកកន្លងមកជាស្នាដៃក្រុមអិស្លាមនៅភាគខាងត្បូង


ចែករំលែក៖