ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបលក់ដូរក្នុងផ្សារកំពង់ស្ពឺទាំងយប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យឆេះតូបក្នុងផ្សារកំពង់ស្ពឺអស់ចំនួនពីរតូបស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោក វរ:សេនីយ៍ត្រី ហួយ បូរី នាយប៉ុស្តិ៍នគរបាលសង្កាត់រកាធំបានឲ្យដឹងថា តូបដែលត្រូវអគ្គិភ័យឆាបឆេះនោះមានចំនួន២តូបរួម មានមួយម្ចាស់ឈ្មោះ ផាន់ សុខលីន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរលក់ខោអាវ។

ឆេះតូបទំហ១.៨០ម៉ែត្រគុណ១.៨០ម៉ែត្រ ធ្វើអំពីដែកឆេះសម្ភារប្រើប្រាស់ក្នុងតូបអស់ទាំងស្រុង ម្ចាស់ទីពីរឈ្មោះកែន សុភិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ក្រណាត់ប៉ាក់ រស់នៅភូមិពង្រ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ឆេះតូបអស់ទំហំ១ម៉ែត្រគុណ៣ម៉ែត្រធ្វើអំពីដែកឆេះសម្ភារៈក្នុងតូបអស់ទាំងស្រុង ។

លោកបានបន្តទៀតថាមូលហេតុបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្តងទៅ។

កិច្ចប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះដែរបញ្ជាកម្លាំងពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

ប្រើកម្លាំងសរុបចំនួន៥០នាក់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួនពីរគ្រឿង ប្រើទឹកអស់ចំនួន៣រថយន្ត។

រថយន្តពន្លត់អគ្គិភ័យក្រុងច្បារមនចំនួនមួយគ្រឿង : ប្រើទឹកអស់ចំនួនពីររថយន្ត ,រថយន្តពន្លត់អគ្គិភ័យស្រុកសំរោងទងចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួនពីររថយន្ត, រថយន្តពន្លត់អគ្គិភ័យស្រុកភ្នំស្រួចចំនួនមួយគ្រឿងប្រើប្រាស់ទឹកអស់មួយរថយន្ត, រថយន្តពន្លត់អគ្គិភ័យស្រុកឧដុង្គចំនួនមួយគ្រឿងប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្តនិងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួនពីរគ្រឿង ប្រើទឹកអស់ចំនួនបួនរថយន្ត ,រថយន្តពន្លត់អគ្គិភ័យឧកញ្ញាអ៉ឹង ឈុនទ្រី ចំនួនពីរគ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត ប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្តទើបរលត់អស់ហើយករណីខាងលើមិនបណ្ដាលឲ្យរងរបួសមនុស្សឡើយ៕

ដោយ៖ ចន្ទ លីហ្សា

 


ចែករំលែក៖